បរទេស ៖ ប្រធានប្រតិបតិ្តក្រុមហ៊ុនដ៏ធំមួយ របស់ប្រទេសបារាំង កាលពីថ្ងៃម្សិលមិញនេះ បានព្រមានថា អឺរ៉ុបទាំងមូលប្រហែល ជានឹងអាចប្រឈមមុខ ទៅនឹងកង្វះខាត ការផ្គត់ផ្គង់ហ្គាស ជាមិនខាន នៅរដូវរងារនេះ។ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានក្រុមហ៊ុន ដដែលនេះ បានអះអាងទៀតថា ទោះបីជាស្ថានីយផ្ទុកហ្គាសទាំងអស់ នៅក្នុងតំបន់បាន រក្សាហ្គាសពេញគ្រប់ទីតាំងរបស់ខ្លួនក្តី កាលពីដើមរដូវក្តៅកន្លងមក...
បរទេស ៖ ថ្លែងនៅក្នុងបទសំភាស ជាមួយនឹងក្រុមអ្នកកាសែត អាល្លឺម៉ង់ លោករដ្ឋមន្ត្រីការបរទេស Dmitry Kuleba បានលើកឡើងថា ការអញ្ជើញរដ្ឋាភិបាលក្រុងគៀវ ចូលជាសមាជិក របស់អង្គការណាតូ ជាផ្លូវការនោះ នឹងអាចបង្កើតឲ្យមានសន្តិភាព ពាសពេញអឺរ៉ុបជាមិនខាន។ យោងតាមការចេញផ្សាយ របស់ RT លោក Kuleba បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់...
ភ្នំពេញ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះដកបទពិសោធន៍ផ្ទាល់ ជាមួយប្រជាកសិករ ក្នុងភូមិព្រៃស្នួល ដែលបានកំពុង ចាប់ផ្ដើមបង្ករបង្កើនផលស្រូវ នារដូវវស្សា បានមកដល់។ ជាមួយខ្លឹមសារជាហូរហែ នៅលើគណនីហ្វេសប៊ុកលោក សយ សុភាព ក៏បានភ្្ជាប់មកនូវរូបភាពជាច្រើនសន្លឹក ដែលក្នុងនោះ មានទាំងរូបភាពដែល ស្រែមិនទាន់ដាក់ជី...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំដល់អ្នកប្រើប្រាស់ iPhone, iPads និង Macs OS. សូមធ្វើការអាបដេតជាបន្ទាន់ ខណៈចោរព័ត៌មានវិទ្យា អាចធ្វើការហេគចូល ទៅក្នុងឧបករណ៍របស់អ្នក ដោយគ្រាន់តែចូលបើកមើល វេបសាយប៉ុណ្ណោះ ។ តាមរយៈបណ្ដាញ សង្គម តេឡេក្រាមនាថ្ងៃទី១១ ខែកក្កដា នេះ...
បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថា ចំនួនទាហ៊ាន ស៊ីឈ្នួល ត្រឹមតែ២២០០នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិត នៅក្នុងប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីពេល ដែលចំនួននេះបានកើនឡើង ដល់ជិត១២០០០មកម្ល៉េះ កាលពីគ្រាដំបូងនៃជម្លោះ។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា ក្រុមប្រយុទ្ធបរទេស ដែលមានវត្តមាន នៅក្នុងប្រទេស...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា តម្លៃ ៤ ១៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ ៤ ០០០រៀលក្នុងមួយលីត្រ ៕
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆមាសទី១ ឆ្នាំ២០២៣ ក្រុមការងារតាមដានអំពីការ ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច បានឆ្លើយតប និងដោះស្រាយចំនួន ១៣២គណនី និង១៨១គណនីទៀត ស្ថិតក្នុងដំណាក់កាលដោះស្រាយ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១១ កក្កដានេះ...
បរទេស៖អជ្ញាធរសន្តិសុខរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទម្សិលមិញនេះបានឈានទៅដល់ការចាប់ឃាត់ខ្លួនមនុស្សទី១៥ដែលមានការជាប់ពាក់ព័ន្ធទៅនឹងបណ្តាញចារកម្មរបស់ប្រទេសរុស្សីមួយក្រុមធំ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាជនជាតិអ៊ុយក្រែនដែលបានចាប់ខ្លួនកាលពីខែមុននោះត្រូវបានប៉ូឡូញចោទប្រកាន់ថាបានទទួលយកលុយពីរដ្ឋាភិបាលទីក្រុងមូស្គូដើម្បីធ្វើការងារតាមដាននិងឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សមាជិកអឺរ៉ុប។ របាយការណ៍នៃការចាប់ឃាត់ខ្លួនដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសប៉ូឡូញលោក Mariusz Kaminski ប៉ុន្តែជាប្រតិបត្តិការដែលបានធ្វើឡើងតាំងតែពីថ្ងៃទី២១ខែមិថុនាមកម្ល៉េះ។ គួរឲ្យដឹងដែរថាជនជាតិអ៊ុយក្រែនដែលជាភ្នាក់ងាររុស្ស៊ីដែលសង្ស័យត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង (ABW) និងសាខា Lublin នៃការិយាល័យរដ្ឋអាជ្ញាជាតិនោះបានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញតាំងតែពីឆ្នាំ២០១៩ហើយភាគច្រើនគាត់បានធ្វើដំណើរទៅយកព័ត៌មានតាមទីតាំងសំខាន់ដូចជាមូលដ្ឋានយោធាផែសមុទ្រនិងទីតាំងសាធារណៈជាច្រើនផ្សេងទៀត៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុង បន្តដោះស្រាយបញ្ហាជាច្រើន ដែលស្រ្តីគ្រប់វ័យកំពុងប្រឈម តាមរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់ គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួង សា្ថប័ន ។ តាមរយៈសារលិខិត អបអរសាទរទិវាប្រជាជនពិភពលោក លើកទី៣៤ នាថ្ងៃទី១១ ខែកក្កដា...
ភ្នំពេញ៖បន្ទាប់ពីទទួលព័ត៌មានពីការឃោសនាផ្ទុយពីច្បាប់បោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថាអ្នកដែលណែនាំប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថាថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ គ.ជ.បបានលើកឡើងថាមាត្រា...