ព័ត៌មានជាតិ

ដំណាក់កាលពិសោធន៍! ប្រជាកសិករ ភូមិព្រៃស្នួល កាត់បន្ថយ ការចំណាយទុន សម្រាប់ធ្វើស្រែ ដោយប្រើជីធម្មជាតិ

ភ្នំពេញ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះដកបទពិសោធន៍ផ្ទាល់ ជាមួយប្រជាកសិករ ក្នុងភូមិព្រៃស្នួល ដែលបានកំពុង ចាប់ផ្ដើមបង្ករបង្កើនផលស្រូវ នារដូវវស្សា បានមកដល់។

ជាមួយខ្លឹមសារជាហូរហែ នៅលើគណនីហ្វេសប៊ុកលោក សយ សុភាព ក៏បានភ្្ជាប់មកនូវរូបភាពជាច្រើនសន្លឹក ដែលក្នុងនោះ មានទាំងរូបភាពដែល ស្រែមិនទាន់ដាក់ជី និងក្រោយដាក់ជីបាន១១ថ្ងៃ ផងដែរ។

បើតាមប្រជាកសិករ ដែលជាម្ចាស់ស្រែ បានឱ្យដឹងថា «កន្លងមក មកដល់ដំណាក់កាលនេះ គាត់ត្រូវចំណាយថវិកា អស់ប្រមាណជាង២០មុឺនរៀល តែក្រោយប្រើជី ដែលយកមកពិសោធន៍នេះ ការចំណាយរបស់គាត់បានកាត់បន្ថយ មកត្រឹមតែ៣មុឺនរៀល ប៉ុណ្ណោះ ហើយ ដើមស្រូវលូតលាស់ ធំធាត់ ជាងមុនថែមទៀត»។

ប្រជាកសិករ បានឱ្យដឹងថា ការពិសោធន៍នេះ គឺអាចទទួលយកបាន ហើយបន្តតាមដានបន្តទៀត ។

បន្ថែមលើសពីនេះ លោក សយ សុភាព ដែលជាអ្នកផ្ដួចផ្ដើមគំនិត ឱ្យប្រជាកសិករ ប្រើប្រាស់នូវជីធម្មជាតិនេះ ក៏នឹងបន្តតាមដានទៀត ក្រោយដាក់ជី លើកទី២។

លោក សយ សុភាព បញ្ជាក់ថា «នេះជាការពិសោធន៍ នៅក្នុងភូមិភូមិព្រៃស្នួលទេ ខណៈកសិករនៅបំតន់ផ្សេង ពិសោធន៍ រួចហើយ ទិន្និផលបានគាប់ប្រសើរក្រៃលែង។

លោក សយ សុភាព បញ្ជាក់បន្ថែមថា «ជីនេះពិសោធន៍ ដោយអ្នកស្រាវជ្រាវ(អ្នកវិទ្យាសាស្ត្រ)ខ្មែរទេ។ នេះ ជាតំណាាក់កាល ពិសោធន៍ ទេ កុំរាយការណ៍ ខុស យកគាប់គួរ»៕

To Top