ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ក្នុងនាមមន្ត្រីនគរបាលជាតិ ត្រូវផ្លាស់ប្តូឥរិយាបថ និងបម្រើប្រជាពលរដ្ឋដោយលក្ខណៈទន់ភ្លន់ ហើយត្រូវដឹងសុខទុក្ខពីប្រជាពលរដ្ឋ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ក្នុងនាមកងកម្លាំង...
បរទេស ៖ រដ្ឋាភិបាលទីក្រុង Tallinn បានប្រកាសនឹងផ្គត់ផ្គង់ កញ្ចប់យោធាថ្មី ដែលមានកាំភ្លើងខ្លី ប្រមាណជា១៥០ដើមបូក រួមទាំងគ្រាប់កាំភ្លើងមួយចំនួនផង ទៅឲ្យប្រទេសអ៊ុយក្រែន ។ កញ្ចប់ជំនួយយោធាថ្មី ដែលប្រកាសឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hanno Pevkur កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយក្នុងនោះកញ្ចប់ថវិកា បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់រដ្ឋមន្ត្រីទាំងអស់។...
បរទេស៖ប្រទេសអ៊ីរ៉ង់ បានដាក់ក្តីសង្ឃឹមថា ប្រទេសក្នុងប្លុក BRICS នឹងសម្រេចចិត្តក្នុងការផ្តល់សមាជិក ភាពរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល នាទីក្រុង Johannesburg ហើយក្នុងនោះតាមរយៈការគាំទ្រ ជាពិសេសដោយម្ចាស់ផ្ទះ អ្នករៀបចំកិច្ចប្រជុំឆ្នាំនេះ ។ យោងតាមការចេញ ផ្សាយ របស់RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានពោលថា៖ពួកយើងសង្ឃឹមថា នឹងអាចទទួលបានឱកាស ចូលជាសមាជិកភាព ហើយវានឹងត្រូវបានពន្លឿនក្រោមការគាំទ្រ ដ៏រឹងមាំដែលយើងសង្ឃឹមថា នឹងទទួលបានពីអាហ្វ្រិកខាងត្បូង...
ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃ១១ សីហានេះ បានទទួលការជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកឧត្តមសេនីយ៍ឯក SURASAK PHUTTASUWAN ប្រធាននាយកដ្ឋានកិច្ចការព្រំដែន និងជាប្រធានលេខាធិការដ្ឋានGBC នៃប្រទេសថៃ ៕
វ៉ាស៊ីនតោន៖ World Politics Review បានរាយការណ៍ថា លើសពីពេលណាៗទាំងអស់ សាធារណជនអាមេរិក ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ ដើម្បីជំរុញសភា និងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមលើភេរវកម្ម ជារៀងរហូត។ អត្ថបទដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា “អ្នកជំនាញបានខិតខំអស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដើម្បីសាកសួរការសន្មត់របស់ទីក្រុងវ៉ាស៊ីនតោន និងជូនដំណឹងអំពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយអំពើជ្រុលនិយមដោយហិង្សានៅបរទេស”។ ប្រភពបានឲ្យដឹងថា “អ្នកខ្លះបានមើលពីរបៀបដែលស្លាក “ភេរវករ” ប៉ះពាល់ដល់ការវិភាគ និងការយល់ដឹងអំពីអ្នកប្រព្រឹត្តអំពើហឹង្សា...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពនានាថា ប្រទេសអ៊ុយក្រែនបានបញ្ជូនរបាយការណ៍ដំបូងរបស់ខ្លួន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនស្តីពីការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងប្រទេសរុស្ស៊ី។ រុស្ស៊ីបានចោទទីក្រុងគៀវពី ការកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិលដោយ គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ក្នុងប្រទេសជាង ១០០។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបាន សម្ភាសដោយបណ្តាញព័ត៌មាន គឺថា ឯកសារដែលអ៊ុយក្រែន បានបញ្ជូនទៅមន្ទីរប៉ង់តាហ្គោនរួមមានទិន្នន័យអំពីចំនួនគ្រាប់ដែលបានបាញ់...
ស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀង ហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទិ១១ខែសីហា ឆ្នាំ២០២៣ បានបើកវេទិកាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីលើកឡើងអំពីការសំណូមពរ ក៏ដូចជាបញ្ហាកង្វល់ នានានៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរនិងមន្ត្រីជំនាញជួយដោះស្រាយ ឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។ អង្គវេទិកាសាធារណៈនេះ បានធ្វើឡើងនៅក្នុងវត្តដងទង់ ស្ថិតនៅក្នុងសង្កាត់បាទី ដែលមានការចូលរួមពីរអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន២សង្កាត់...
វ៉ាស៊ីនតោន ៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិករំពឹងថា កិច្ចប្រជុំកំពូលត្រីភាគី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងត្រូវបាន ធ្វើជាម្ចាស់ផ្ទះដោយប្រធានាធិបតីលោក ចូ បៃដិន នៅចុងខែនេះនៅឯជំរុំ Camp David របស់លោកនឹងក្លាយជា “ប្រវត្តិសាស្ត្រ” ។ លោក បៃដិន កំពុងទន្ទឹងរង់ចាំជាខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី១៨ ខែសីហា អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានទទួលចំណេះដឹងបច្ចេកទេស ដើម្បីផលិតកាំជ្រួចល្បឿន លឿនជាងសំឡេង ដែលបច្ចុប្បន្នកំពុងស្ថិតក្នុង ដំណាក់កាលសាកល្បង។ ការអះអាងនេះ បានកើតឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក នៅឈូង សមុទ្រ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ពង្រាយទ្រព្យសម្បត្តិយោធា បន្ថែមទៅកាន់ច្រកសមុទ្រ Hormuz ។...
នៅព្រឹកព្រលឹមថ្ងៃទី១០ ខែសីហា តាមម៉ោងក្រុងប៉េកាំង លោក Joe Biden ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ស្តីពីការត្រួតពិនិត្យ ចំពោះការបណ្តាក់ទុនវិនិយោគ នៅក្រៅប្រទេស ដោយដាក់កំហិត ចំពោះក្រុមហ៊ុនអាមេរិក ដែលបណ្តាក់ទុនវិនិយោគ នៅប្រទេសចិន ក្នុងវិស័យវត្ថុពាក់កណ្តាលចម្លង និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានកង់ទិច និងភាពវៃឆ្លាតសប្បនិម្មិត ។ ប្រព័ន្ធសារព័ត៌មាន...