កោះកុង ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ប្រមាណ ៣៥%ហើយ ។តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវ ជាងផែនការបន្តិចក៏ដោយ ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែម ទំហំការងារមួយចំនួន។...
ភ្នំពេញ ៖ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ។ ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទ...
កណ្ដាល៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ជាគោលការណ៍ថា សមាជិករាជរដ្ឋាភិបាល ពេលចូលរួមពិធីសំណេះសំណាលជាមួយ នាយករដ្ឋមន្ដ្រី ត្រូវផ្អែកលើកិច្ចការងារពាក់ព័ន្ធ ជាចាំបាច់ ឬចាត់តំណាងមកចូលរួម ដើម្បីក្តាប់របាយការណ៍ពីនាយករដ្ឋមន្ដ្រី។ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី កំពុងព្យាយាមបញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសរបស់លោកឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយបារម្ភថា ការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសលោកខាងលិច គឺអាចធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការគាំទ្រ ទីក្រុងគៀវក្នុងការប្រយុទ្ធជាមួយទីក្រុងមូស្គូ។ នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន...
បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេស រុស្សី លោកស្រី Maria Zakharova បានលើកឡើងថា បញ្ហាជម្លោះដែនកោះរុស្សី នៅលើទន្លេ Amur រវាងចិននិងរុស្សីនោះត្រូវបានបោះបង្គោលព្រំដែន យ៉ាងត្រឹមត្រូវតាំងតែពីឆ្នាំ២០០៨ ហើយនៅតែបន្តរក្សា អនុវត្តកិច្ចព្រមព្រៀងនេះ រហូតមកដល់បច្ចុប្បន្ន។ លោកស្រី Zakharova ក៏បានថ្លែងទៀត ដោយការចង្អុលបង្ហាញ អំពីសន្ធិសញ្ញាឆ្នាំ...
បាងកក៖ យោធាអ៊ុយក្រែនបានបញ្ជាក់ថា បានបាត់បង់មន្ត្រី៦នាក់ ក្នុងឧប្បត្តិហេតុមួយដែល ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ Mil Mi-8 ចំនួនពីរគ្រឿងនៅតំបន់ Donbass។ ការស្លាប់នេះត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅក្នុងឧបទ្ទវហេតុដ៏ល្បីទីពីរ របស់កងទ័ពអាកាសក្នុងរយៈពេល ជាច្រើនសប្តាហ៍មកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យយោធាអ៊ុយក្រែនលោក Ilya...
បរទេស៖ សហរដ្ឋអាមេរិកអាចស្វែងរកទីតាំង សម្រាប់ដាក់អាវុធនុយក្លេអ៊ែរ នៅលើទឹកដីអង់គ្លេសជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៨, នេះបើយោងតាមឯកសារថវិកា របស់មន្ទីរបញ្ចកោណដែលវិភាគ ដោយអ្នកគិតគូររបស់សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។ ឯកសារណែនាំថា យន្តហោះចម្បាំងអាមេរិកដែលមាន សមត្ថភាពវាយប្រហារ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក៏ត្រូវបានកំណត់សម្រាប់ មូលដ្ឋានទ័ពអាកាសចក្រភពអង់គ្លេសដូចគ្នាដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារ បានដាក់ពាក្យស្នើសុំការលើកលែងទោស ពីព្រះមហាក្សត្ររួចហើយ, នេះបើយោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្តីទីរបស់ថៃ លោក វិស្ណុ ក្រែងាម (Wissanu Krea-ngam) បានលើកឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣...
ក្នុងឱកាសគម្រប់ខួបនេះដែរ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូបានបង្កើតប្រូម៉ូសិនយ៉ាងធំ ដែលមិនធ្លាប់មានពីមុនមក អតិថិជនទាំងអស់អាចមានឱកាសឈ្នះរង្វាន់ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតដល់ ៣៣០ លានរៀល ។ រាល់អតិថិជនទាំងអស់ដែលបានជាវផលិតផលគ្រប់ម៉ាក គ្រប់ប្រភេទ ទាំងអស់ពីក្រុមហ៊ុន អស់ទឹកប្រាក់ ២០០ដុល្លារ អតិថិជននឹងទទួលបានសន្លឹកឆ្នោត ១ សន្លឹក។ អតិថិជនអាចទទួលបានសន្លឹកឆ្នោតច្រើនបំផុតត្រឹម ៥ សន្លឹក ក្នុងមួយវិក្កយប័ត្រ។ **កម្មវិធីដ៏អស្ចារ្យនេះចាប់ផ្ដើមនៅថ្ងៃទី ០៥...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងសាំងចាប់ពីថ្ងៃទី១-១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ៤.៦០០រៀល (ចុះថ្លៃ ៥០រៀល) ខណៈម៉ាស៊ូត៤.៧៥០រៀល (ឡើងថ្លៃ ៥០រៀល) បើធៀបនឹង១០ថ្ងៃមុន៕