ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំនៅថ្ងៃទី 31 ខែសីហាដើម្បីពិនិត្យ 《បទប្បញ្ញត្តិស្តីពីការងារអប់រំនិងបណ្តុះបណ្តាលកម្មាភិបាល》 និង《ផែនការអប់រំនិងបណ្តុះបណ្តាលកម្មាភិបាលទូទាំងប្រទេសចិន (ឆ្នាំ ២០២៣-២០២៧) 》។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ។ កិច្ចប្រជុំបានលើកឡើងថា ការអប់រំនិងបណ្តុះបណ្តាលកម្មាភិបាល គឺជាគម្រោងដែលមានលក្ខណៈមូលដ្ឋាននិងលក្ខណៈជាយុទ្ធសាស្ត្រ ដែលកសាងក្រុមកម្មាភិបាលប្រកបដោយគុណភាពខ្ពស់ ។ ត្រូវផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រងនិងបណ្ដុះបណ្ដាលក្រុមកម្មាភិបាល ដែលមានសមត្ថភាពខ្ពស់លើវិស័យនយោបាយ សម្របតាមតម្រូវការនៃយុគសម័យថ្មីនិងមានសមត្ថភាពដឹកនាំទំនើបភាវូបនីយកម្មសង្គមនិយម...
ថ្ងៃទី៣១ ខែសីហា មហាសន្និបាត នៃតំណាងអាណិកជនចិន ចូលសញ្ជាតិចិន វិញនិងក្រុមគ្រួសារលើកទី១១បានបើកធ្វើនៅក្រុងប៉េកាំង។អ្នកដឹកនាំបក្សនិងរដ្ឋ រួមមានលោក Xi Jinping ប្រធានរដ្ឋចិននិងលោក LiQiangនាយករដ្ឋមន្ត្រីចិន បានអញ្ជើញមានវត្តមានក្នុងមហាសន្និបាតនិងចូលរួមអបអរសាទរ លោក Li Xi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការ នៃគណៈកម្មាធិការអធិការកិច្ចវិន័យមជ្ឈិមបក្សកុម្មុយនីស្តចិន បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងសុន្ទរកថា។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន បានប្រតិបត្តិការគួរឲ្យកត់សំគាល់ទៅលើទីតាំងឈរជើងយ៉ាងរឹងម៉ាំរបស់រុស្សី ដែលស្ថិតនៅភាគខាងត្បូង។ ប្រភពដដែលបានអះអាងថា នេះគឺជាការលើកឡើងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយក្នុងនោះអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បាននិយាយថាការរុញច្រានទៅមុខ បានធ្វើឡើងគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះនៅភាគខាងត្បូងតំបន់ Zaporizhzhia។ កាលពីដើមសប្តាហ៍នេះ យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានដណ្តើមយកភូមិ Robotyne ក្នុងតំបន់ Zaporizhzhia...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំឱ្យចាត់វិធានការ ការពារ និងជួយសង្គ្រោះចំនួនសត្វត្មាត នៅប្រទេសកម្ពុជា ដែលនៅសេសសល់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានអបអរសាទរទិវាសត្វត្មាតអន្តរជាតិ ២០២៣ ទិវាយល់ដឹងសត្វត្មាតអន្តរជាតិ គឺជាឱកាសសម្រាប់មនុស្សជុំវិញពិភពលោក ធ្វើការចែករំលែកព័ត៌មាន និងបទពិសោធន៍ និងលើកទឹកចិត្តឲ្យមានចូលរួមការពារសត្វស្លាបដ៏អស្ចារ្យនេះ»។ ក្រសួង គូសបញ្ជាក់ថា...
អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម០,៥%ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដលើ៩៩,៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។ តាមរយៈរបាយការណ៍ ILO បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិមួយនេះ ក៏បានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ,...
ភ្នំពេញ៖ នាថ្ងៃចន្ទទី៤ ខែកញ្ញា ឆ្នាំ២០២៣ សប្តាហ៍ក្រោយ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា។ សម្រាប់កម្ពុជាដែលជាសមាជិករបស់អាស៊ានតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះ ជាបណ្ដុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។ សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ ទាំងនេះគឺជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ។ ម្យ៉ាង ពីព្រោះ ជាលើកទីមួយបង្អស់ហើយ...
OPENHAGEN៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ស្ថិតនៅក្រោមកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មី ប្រទេសដាណឺម៉ាក មានគោលបំណងបង្កើន ជំនួយ របស់ខ្លួនដល់ប្រទេសអ៊ុយក្រែន និងប្រទេសជិតខាង ដែលស្ថិតនៅភាគខាងកើត នៃប្រទេស របស់ខ្លួនចាប់ពី១,២ពាន់លានក្រោនដាណឺម៉ាក DKK មានចំនួន១៧៤.៤ពាន់លានដុល្លារ អាមេរិកដល់១,៥ពាន់លានក្រោណ ដាណឺម៉ាក ដែលជាប្រទេសម្ចាស់ផ្ទះ...
បរទេស ៖ ប្រធានាធិបតីនៃប្រទេសរុស្សីលោក Vladimir Putin នឹងបើកកិច្ចពិភាក្សាជាមួយនឹងសមភាគីលោក Recep Tayyip Erdogan នៅក្នុងទីក្រុង Sochiនាថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ។ អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov បានប្រកាស កាលពីថ្ងៃសុក្រទៀតថា ទោះបីជាយ៉ាងណាក្តីបញ្ជី នៃប្រធានបទ ដែលនឹងលើក...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះសារ អរគុណចំពោះការនាំយកសិល្បៈខ្មែរ ក្នុងឈុតអប្សរា រាំបង្ហាញពិភពលោកនៅភ្នំទឹកកកប្រទេស New Zealand។ តាមរយៈឆាណែលតេលេក្រាម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះនូវវីដេអូជាង១នាទី ដោយភ្ជាប់នូវខ្លឹមសារយ៉ាងដូច្នេះថា «សូមអរគុណ...
ភ្នំពេញ៖ ក្នុងឱកាសចូលរួមជាភ្ញៀវកិត្តិយស អបអរសាទរបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទី៧៨ កាលពីថ្ងៃទី៣០ សីហា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា ប្រទេសទាំងពីរ កម្ពុជា-វៀតណាមនឹងបន្តរីកចម្រើនលើគ្រប់វិស័យនៅគ្រប់កម្រិត ដោយសារសាមគ្គីភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក។ ក្នុងពិធីនោះដែរឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានកត់សម្គាល់នូវការលះបង់...