ភ្នំពេញ ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុនចាប់អារម្មណ៍លើការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា ដោយផ្តោតលើសេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ព្រមទាំងសេវាកម្មផ្សេងៗទៀត។ ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សំណូមពរឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ប្រឹងប្រែងធ្វើការទាំងអស់គ្នា ដុសខាត់សមត្ថភាពខ្លួន បណ្តុះឆន្ទៈការងារ និងចូលរួមការងារសង្គម ដែលទាំងនេះសុទ្ធសឹងតែជាគន្លឹះសំខាន់ៗក្នុងការធ្វើជាមន្រ្តីគំរូ។ ក្នុងកម្មវិធីផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងរ៉ែ និងថាមពលនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក កែវ រតនៈ បានធ្វើការណែនាំអំពីទស្សនវិស័យនៃការដឹកនាំ និងការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី៧...
ភ្នំពេញ៖ លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីផែនការសម្ពោធរោងចក្រ ដំឡើងរថយន្ត Toyota(CKD) នៅកម្ពុជាក្នុងឆ្នាំ២០២៤ខាងមុខ ។ ដំណឹងនេះ ត្រូវបានឱ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្ដីពីលទ្ធផល នៃជំនួបសម្តែងការគួរសម រវាងសម្ដេចតេជោ ហ៊ុន...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថាលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី កំពុងសម្លឹងមើលពីការនាំចូលអង្ករពីបណ្តាប្រទេសនៅតំបន់អាស៊ីផ្សេងទៀត ដូចជា ប្រទេសចិន ឥណ្ឌា ព្រះរាជាណាចក្រកម្ពុជា និងបង់ក្លាដេស ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង ។លោក Widodo បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ឃ្លាំងនៃទីភ្នាក់ងារភស្តុភារជាតិ (Bulog)...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងគណៈប្រតិភូបានទៅគោរពវិញ្ញាណក្ខន្ធអតីតសមាជិកព្រឹទ្ធសភា លោក John McCain នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោកក្នុងទីក្រុងហាណូយ កាលពីរសៀលថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ដែលស្ថិតនៅក្បែរបឹង Truc...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងរៀបចំចុងក្រោយនៅថ្ងៃអង្គារនេះ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងក្រុមប្រតិបត្តិ នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដែលកំណត់ សម្រាប់ថ្ងៃបន្ទាប់។ ប្រភពពីរដ្ឋាភិបាល និងគណបក្សបានឲ្យដឹងថា ក្នុងចំណោមនាយកប្រតិបត្តិគណបក្សសំខាន់ៗចំនួន៤ របស់គណបក្ស LDP លោក គីស៊ីដា បានសម្រេចចិត្តរក្សាអគ្គលេខាធិការ Toshimitsu Motegi...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចបដិសេធសំណើសុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ដែលសរសេរជាអក្សរកាត់ «អ.យ.ខ»។ តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា «ខ្ញុំសូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្ស ថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៧ នៅបន្តអនុវត្តអនុសាសន៍ ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលផ្តល់អត្ថប្រយោជន៍ ដល់កម្មករនិយោជិត ។ នេះគឺជាការបញ្ជាក់ របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីកន្លងទៅថ្មីៗនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មក ។ អត្ថប្រយោជន៍១០ចំណុចនោះ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ មិនទាន់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបានគ្រប់ៗគ្នា នៅតាមសាលាឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន គ.ជ.ប។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នាថ្ងៃទី១២...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃអង្គារ៍ទី១២ កញ្ញា ២០២៣នេះ បានអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។