ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ធ្វើការរៀបចំចុងក្រោយ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រី

រូបភាពពី៖​ Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងរៀបចំចុងក្រោយនៅថ្ងៃអង្គារនេះ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងក្រុមប្រតិបត្តិ នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដែលកំណត់ សម្រាប់ថ្ងៃបន្ទាប់។

ប្រភពពីរដ្ឋាភិបាល និងគណបក្សបានឲ្យដឹងថា ក្នុងចំណោមនាយកប្រតិបត្តិគណបក្សសំខាន់ៗចំនួន៤ របស់គណបក្ស LDP លោក គីស៊ីដា បានសម្រេចចិត្តរក្សាអគ្គលេខាធិការ Toshimitsu Motegi ខណៈពេលដែលតែងតាំងលោក Yuko Obuchi ជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រការបោះឆ្នោតរបស់ខ្លួន ​។

លោក គីស៊ីដា ទំនងជាមានបំណងជំរុញការគាំទ្រ LDP តាមរយៈការរុះរើមុនពេលរំលាយសភាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ។ ការផ្លាស់ប្តូរបុគ្គលិកធ្វើឡើងនៅពេលដែលការវាយតម្លៃការអនុម័តរបស់គណៈរដ្ឋមន្ត្រី នៅតែមានភាពយឺតយ៉ាវ ដោយសារផ្នែកខ្លះនៃបញ្ហាទាក់ទងនឹងប្រព័ន្ធអត្តសញ្ញាណជាតិ ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top