ព័ត៌មានអន្តរជាតិ

លោក Joe Biden ទៅគោរពវិញ្ញាណក្ខន្ធអតីតសមាជិកព្រឹទ្ធសភា ដែលធ្លាប់ជាប់ពន្ធនាគារ ជាង៥ឆ្នាំ នៅវៀតណាម អំឡុងពេលសង្គ្រាមវៀតណាម

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងគណៈប្រតិភូបានទៅគោរពវិញ្ញាណក្ខន្ធអតីតសមាជិកព្រឹទ្ធសភា លោក John McCain នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោកក្នុងទីក្រុងហាណូយ កាលពីរសៀលថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ដែលស្ថិតនៅក្បែរបឹង Truc Bach ក្នុងស្រុក Ba Dinh ហើយបាននៅប្រហែល ១០ នាទីមុនពេល លោកចាកចេញទៅកាន់អាកាសយានដ្ឋាន Noi Bai ។

វិមានរំលឹកអនុស្សាវរីយ៍នេះ គឺសម្គាល់ពីការចាប់ខ្លួនលោក McCain ក្នុងអំឡុងសង្គ្រាមវៀតណាម បន្ទាប់ពីយន្តហោះរបស់លោកត្រូវបានបាញ់ទម្លាក់ក្នុងអំឡុងពេលទម្លាក់គ្រាប់បែកក្នុងឆ្នាំ ១៩៦៧។ គាត់បានចុចកៅអីសុវត្ថិភាពពីយន្តហោះ ហើយត្រូវបានអ្នកស្រុកទាញឡើងលើច្រាំងបន្ទាប់ពីធ្លាក់ចូលបឹង Truc Bach ។ លោក McCain បានចំណាយពេល៥ឆ្នាំកន្លះ ជាអ្នកទោសសង្គ្រាមនៅក្នុងពន្ធនាគារ Hoa Lo ទីក្រុងហាណូយ។

McCain ត្រូវបានដោះលែងបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ។

មុនពេលលោកទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ដោយសារជំងឺមហារីកខួរក្បាល លោក McCain នៅតែជានិមិត្តសញ្ញាដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមមានលក្ខណៈប្រក្រតី៕ ប្រែសម្រួលៈ ណៃ តុលា

To Top