ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាមជាច្រើនគ្រួសាររអ៊ូរទាំចំពោះទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ “បុប្ផាត្រីមាសថ្មី KTV” ដែលបានរំខានដំណេករបស់ពួកគាត់ រហូតដល់ពាក់កណ្តាលអាធ្រាត្រ នៅតែមិនព្រមឈប់បង្កសំឡេងរំខានទៀត ។ ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ក្នុងនាមតំណាងឲ្យពលរដ្ឋផ្សេងទៀតរស់នៅជិតខារ៉ាអូខេនេះ បានបង្ហាញអារម្មណ៍មិនសប្បាយទាល់ និងធុញទ្រាន់ចំពោះម្ចាស់ខារ៉ាអូខេនេះដែលមិនខ្វល់ដល់ការរំខានទៅដល់ម្ចាស់ផ្ទះនៅជិតខ្លួនដែលភ្ញៀវស្រែកច្រៀងឡូឡាលឺៗ ប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋដែលមានកូនតូចៗ និងមនុស្សចាស់ជាដើម មិនអាចសម្រាក(ដេក)គ្រប់គ្រាន់ ដោយសារតែសំឡេងលឺលាន់ចេញពីទីតាំង បុប្ផាត្រីមាសថ្មី KTV។...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងថា ក្រុមមេដឹកនាំចិនកំពុងមាន ភាពមមាញឹកខ្លាំងក្នុងការដោះស្រាយ វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសខ្លួនធ្វើយ៉ាងណា អាចចាប់ផ្តើមបើកការវាយប្រហារ ទៅលើកោះតៃវ៉ាន់និងត្រឡប់យក ដែនកោះនេះមកគ្រប់គ្រងឡើងវិញ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងមក ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ របស់លោកទៅកាន់ទីក្រុងហាណូយ លោក Biden ត្រូវបានសួរថាតើការតស៊ូសេដ្ឋកិច្ច របស់ទីក្រុងប៉េកាំងអាចនាំទៅរកជំហរ កាន់តែឈ្លានពានចំពោះដែនកោះនេះឬទេ។ លោកប្រធានាធិបតីបានឆ្លើយតបបែបនេះថា៖ ខ្ញុំមិនគិតថា...
បរទេស៖ លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បាននិយាយថា ប្រទេសប្រេស៊ីលនឹងមិនអើពើនឹងដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្ស៊ី របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ដោយលោកបានបន្ថែមថា លោក ពូទីន គឺអាចធ្វើទស្សនកិច្ចនៅប្រទេសរបស់លោកដោយមិនខ្លាចការចាប់ឃុំខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១...
ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់ ២,៦៨១ នាក់ និងរបួស ២,៥០១ នាក់ផ្សេងទៀត ។ រដ្ឋាភិបាលបានឲ្យដឹងថាក្នុងចំណោមអ្នករងរបួស ១,៤០៤ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុគ្គលិកយោធា និងបុគ្គលិករថយន្តសង្គ្រោះបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់កណ្តាលនៃប្រទេសអាហ្វ្រិកខាងជើង។ យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង...