ក្រុងគៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិដើម្បីងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា (WTO) ប្រសិនបើប្រទេសប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននោះ ។ លោក Shmyhal បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឈ្មោះថា X...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ជាស្ពានឬស្សី ត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាមានស្ពានបេតុង ជាទំនាក់ទំនងការទូតល្អរវាងរដ្ឋ និងរដ្ឋ ក៏ដោយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃជំនួបសម្ដែងការគួរសមរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា គណៈកម្មាធិការកណ្តាលសម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំដាស់អារម្មណ៍ចំនួន៩០០.០០០គ្រាប់នៅក្នុងទីក្រុងពាណិជ្ជកម្មនៃទីក្រុងរ៉ងហ្គូន ។ គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ការធ្វើសកម្មភាពនេះផ្អែកលើការផ្តល់ព័ត៌មាន ប៉ូលិសបានស្វែងរកបុរសដែលជាជនសង្ស័យ២នាក់នៅលើផ្លូវ Yangon-Pyay ក្នុងទីក្រុង Insein នៃទីក្រុងរ៉ងហ្គូន...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសឧស្សាហកម្មទាំង៧ បានថ្កោលទោសរុស្ស៊ី កាលពីថ្ងៃអង្គារសម្រាប់ការបោះឆ្នោតនៅក្នុងតំបន់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានកាន់កាប់ដោយខុសច្បាប់ ដែលជាផ្នែកមួយនៃការបោះឆ្នោតក្នុងស្រុកបង្រួបបង្រួមរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការរៀបចំការបោះឆ្នោតក្លែងក្លាយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី” នៅក្នុងតំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia ក៏ដូចជានៅឧបទ្វីបគ្រីមៀ សេចក្តីថ្លែងការណ៍បានឲ្យដឹង ដោយសំដៅទៅលើការប្រកួតប្រជែង...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងថា ស្ថាប័នជាតិ របស់កម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយអ៊ុយក្រែន ដើម្បីលើកកម្ពស់ ទំនាក់ទំនងមិត្តភាព ប្រទេសទាំងពីរ។ នាឱកាសអនុញ្ញាត្យលោក Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ប្រចាំកម្ពុជា ចូលជួបជូនសារតាំង...
ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកអ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។ ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្តេច ឃួន សុដារី ទទួលជួបសម្តែងការគួរសម ជាមួយលោក...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឲ្យដឹងថា វត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន ៣៣ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីអាជ្ញាធរអាមេរិកដកហូតរូបចម្លាក់ទាំងនេះ ពីគ្រួសារ Lindemann ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នាថ្ងៃ១៣ កញ្ញា បានឲ្យដឹងថា ការប្រគល់មកវិញនេះ ក្រោយក្រុមការងារកម្ពុជា និងរដ្ឋាភិបាលអាមេរិកអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នាដែលបានបន្តសុពលភាពកាលខែសីហា ឆ្នាំ២០២៣។ រដ្ឋាភិបាលអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក...
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានកោតសរសើរចំពោះគណៈអភិបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកលើការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពប្រសើរឡើង។ ការកោតសរសើរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ កញ្ញា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្រោមវត្តមាន លោក...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឲ្យលោក Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ប្រចាំកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេច សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោក Gaman Oleksandr ដែលត្រូវបាន...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា មេដឹកនាំរបស់ប្រទេសកូរ៉េខាង ជើង បានធ្វើដំណើរមកដល់ព្រំដែន នៃប្រទេសរុស្ស៊ី ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹង នៅថ្ងៃពុធនេះថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូល របស់សាធារណរដ្ឋប្រជាធិបតេយ្យ...