ព័ត៌មានជាតិ

ប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ចូលជូនសារតាំង

រូបភាពព្រឹទ្ធសភា

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឲ្យលោក Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ប្រចាំកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

សម្តេច សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោក Gaman Oleksandr ដែលត្រូវបាន លោកប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោក Gaman Oleksandr បានថ្លែងអំណរគុណ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេល វេលាដ៏មានតម្លៃអនុញ្ញាត ឲ្យឯកឧត្តមចូលជួបជូនសារតាំង និងសម្តែងការគួរសមពេលនេះ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយ ក្តីនឹករលឹកពី លោកប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងជូន ចំពោះថ្នាក់ដឹកនាំកំពូលកម្ពុជា ផងដែរ ៕

To Top