ភ្នំពេញ៖ មិនបង្អង់យូរ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញវត្តមានដោយចុះនៅតាមបន្ទប់ជួលរបស់បងប្អូនកម្មករ កម្មការិនីដែលបម្រើការនៅតាមរោចក្រនានា។ សកម្មភាពនេះ គឺដើម្បីជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនី នៅតាមបន្ទប់ជួលជាដើម។ ជាមួយនឹងវត្តមានរបស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករ កម្មការិនីរោងចក្រ បាន បង្ហាញក្តីសប្បាយរីករាយចំពោះទឹកចិត្តដ៏ល្អរបស់លោករដ្ឋមន្ត្រី ដែលបានចុះទៅតាមបន្ទប់ជួលដែលកម្មករជួលស្នាក់នៅ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់។...
ភ្នំពេញ ៖ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ ជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ ជាការណែនាំដែលក្រសួង ត្រូវតែធ្វើនៅឆ្នាំ២០២៣នេះ ។ សម្រាប់អ្នកតាមដាន សង្គមមើលឃើញថា...
ក្រុងព្រះសីហនុ, ប្រទេសកម្ពុជា- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ – សូមអញ្ជើញផ្តល់បទពិសោធន៍ថ្មីដល់រាងកាយរបស់លោកអ្នកដោយមកលំហែរអារម្មណ៍របស់អ្នកឲ្យកាន់តែប្រសើរឡើងជាមួយទីកន្លែងដ៏ល្អឥតខ្ចោះ និងដំណើរកម្សាន្តបែបផ្សងព្រេង ដែលមិនអាចប្រៀបផ្ទឹមបាននៅទីតាំងដ៏ប្រណិតដែលស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងឆ្នេរសមុទ្រដ៏ល្បីបំផុតនៅប្រទេសកម្ពុជា។ Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ប្រកបដោយសក្ការនុពល និងប្រកបដោយចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា មានសេចក្តីរំភើបសូមប្រកាសជាសាធារណៈនូវពិធីបើកដំណើរការជាផ្លូវការនៃគម្រោង ដែលល្អដាច់គេមួយរបស់ខ្លួនគឺ Summer Bay Beach Club & Cabins...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា នៃកិច្ចសន្យា រវាង តំណាងក្រុមហ៊ុន ស៊ីនទ្រី និងតំណាង រដ្ឋបាលក្រុងកំពង់ចាម មុនពេលចុះហត្ថលេខា ធ្វើអាជីវកម្ម...
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញទៅដល់ភូមិ Longwangmiao ឃុំLaojieji ក្រុង Shangzhi ខេត្តHarbin ដែលរងគ្រោះដោយទឹកជំនន់ ។ លោកបានដើរចូលទៅដល់វាលស្រែ ដើម្បីចុះត្រួតពិនិត្យស្ថានភាពរងគ្រោះមហន្តរាយនៅតាមវាលស្រែ ហើយដើរតាមដងផ្លូវក្នុងភូមិ ដើម្បីពិនិត្យការងារជួសជុល និងស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ព្រមទាំងទៅដល់ផ្ទះរបស់អ្នកភូមិ...
នៅថ្ងៃទី ៧ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការចោទប្រកាន់មិនសមហេតុផលរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។អ្នកសារព័ត៌មានបានសួរថា តាមដឹង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា តំណាងអាមេរិកបានធ្វើការចោទប្រកាន់ដោយមិនសមហេតុផលចំពោះប្រទេសចិនអំពីបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ តើចិនឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា តំណាងអាមេរិកមិនអើពើនឹងការពិត ហើយបានធ្វើការចោទប្រកាន់ដោយមិនសមហេតុផលចំពោះប្រទេសចិន ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងមិនទទួលយកជាដាច់ខាត ហើយបានលើកឡើងនូវការតវ៉ាយ៉ាងតឹងរ៉ឹងចំពោះភាគីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។សកម្មភាពបំបែកបំបាក់របស់កម្លាំងអបគមន៍និយមដែលចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ”និងការបណ្តែតបណ្តោយដោយកម្លាំងខាងក្រៅគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៃច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យបានបន្តថា ប្រទេសចិនតែងតែប្រឆាំងនឹងប្រទេសមួយចំនួននៅក្រៅតំបន់ដែលបង្កបង្កើតរឿងហេតុនិងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានៅសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។...
នាព្រឹកថ្ងៃទី ៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។ពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោក Li Qiang បានលើកឡើងថា ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អាស៊ីបូព៌ាបានក្តាប់ជាប់កាលានុវត្តភាពនៃយុគសម័យនៅក្នុងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ដោយបានប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការដើរលើមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវដែលបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍពិភពលោក។ លោក...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
បរទេស ៖ យោធាកូរ៉េខាងជើង បានបង្ហាញនូវ “នាវាមុជទឹកវាយប្រហារយុទ្ធសាស្ត្រ” ថ្មីមួយ ដែលមានសមត្ថភាពបាញ់មីស៊ីលនុយក្លេអ៊ែរ ដោយមេដឹកនាំ គីម ជុងអ៊ុន បានប្រកាសថា អាវុធនេះនឹងជួយឱ្យទីក្រុងព្យុងយ៉ាងក្លាយជា “មហាអំណាចដែនសមុទ្រដែលជឿនលឿន” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េកណ្តាល បានរាយការណ៍ថា...
ម៉ូស្គូ ៖ កាំជ្រួចប្រឆាំងរថក្រោះ Javelin ផលិតដោយអាមេរិក កាំភ្លើងធំ HIMARS គ្រាប់រ៉ុក្កែត JDAM និងប្រព័ន្ធការពារដែនអាកាស Patriot សុទ្ធតែបរាជ័យ ក្នុងការផ្តល់ជ័យជំនះ ដល់របបទីក្រុងគៀវ ដោយលោក Brian Berletic ដែលជាអតីតទាហានម៉ារីនអាមេរិក និងជាអ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធឯករាជ្យភូមិសាស្ត្រនយោបាយ បានឲ្យដឹងថា ការបរាជ័យនៃរថក្រោះជួរមុខ...