ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី “គោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”៕
យូអិន៖ ប្រមុខរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ការគាំទ្រកាន់តែខ្លាំង ស្រប និងឯកភាពពីរដ្ឋជាសមាជិក សម្រាប់ស្ថាប័នពិភពលោក ដើម្បីសម្រេចបាននូវគោលដៅ រក្សាសន្តិភាពសំខាន់ៗរបស់ខ្លួន។ លោក Jean-Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការ សន្តិភាពបានឲ្យដឹងថា ការបែកបាក់គ្នាកាន់តែខ្លាំងឡើង ក្នុងចំណោមរដ្ឋជាសមាជិក រួមផ្សំជាមួយនឹងភាពស្មុគស្មាញនៃជម្លោះនាពេលបច្ចុប្បន្ននេះ បង្កជាបញ្ហាប្រឈមដ៏ធំធេង ចំពោះការថែរក្សាសន្តិភាព...
តូក្យូ៖ ការដោះលែង ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៃទឹកវិទ្យុសកម្ម ដែលបានព្យាបាលពីរោងចក្រ ថាមពល នុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅភាគឦសានប្រទេសជប៉ុន ទំនងជាមិនមានផលប៉ះពាល់ខ្លាំង ដល់ទំនាក់ទំនងតូក្យូ និងសេអ៊ូល ហើយក្លាយជាបញ្ហាសំខាន់ នៅក្នុងការបោះឆ្នោតសកលនៅនិទាឃ រដូវក្រោយនៅប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមអ្នកប្រាជ្ញកូរ៉េខាងត្បូង។ ការស្ទង់មតិនៅ ក្នុងប្រទេសកូរ៉េខាងត្បូង បង្ហាញពីការវាយប្រហារ របស់គណបក្សប្រជាធិបតេយ្យ ដ៏សំខាន់លើលោកប្រធានាធិបតីលោក Yoon...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា សម្តេចមធិបតី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ...
ម៊ិកស៊ីកូ៖ យោងតាមអ្នកជំនាញម្នាក់បានឲ្យដឹងថា អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក គឺជា “សត្រូវដ៏ធំបំផុត” របស់មនុស្សជាតិ និងរារាំងប្រទេសនានាពីការអនុវត្តអធិបតេយ្យភាពរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Jaime Tamayo អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Guadalajara បានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍មួយថាអនុត្តរភាពនេះ និងសកម្មភាពដែលកើតចេញពីវាធ្វើឱ្យមនុស្សជាតិប្រឈមនឹងហានិភ័យដោយរក្សាការគំរាមកំហែងនៃសង្រ្គាមថ្មីជានិច្ច។ លោក Tamayo បានសង្កត់ធ្ងន់ថា “វាចាំបាច់ណាស់ក្នុងការដឹងច្បាស់ថានរណាជាសត្រូវ” លោក Tamayo...
ភ្នំពេញ៖ លោក គឹម ជីនព្យា(Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ បានថ្លែងកោតសរសើរ សម្តេចតេជោ ហ៊ុន សែន អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឲ្យសម្ដេច បន្តចូលរួមគិតគូរអំពីសន្តិភាព ដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៨ កញ្ញានេះ...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចលោក គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភាកូរ៉េនៅកម្ពុជាពិតជាបានប្រកាសពីដំណឹងល្អដល់ភាគីមិត្តកម្ពុជា ដោយប្រធានសភាកូរ៉េខាងត្បូងរូបនេះអះអាងថា តាមការវាយតម្លៃលើគម្រោង នៃការសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េទើបបានបញ្ចប់ដែលការសាងសង់ នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃ៨ កញ្ញា ប្រធានរដ្ឋសភាកូរ៉េបញ្ជាក់ថា «នាពេលថ្មីៗនេះ...
យូអិន៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការវិនិយោគបន្ថែមចំនួន ៣៦០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ គឺត្រូវការជាចាំបាច់ ដើម្បីសម្រេចបានសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅទូទាំងគោលដៅសកលលោកសំខាន់ៗនៅឆ្នាំ២០៣០។ ការបោះពុម្ភផ្សាយ “វឌ្ឍនភាពលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ រូបថតយេនឌ័រឆ្នាំ ២០២៣” ត្រូវបានផលិតរួមគ្នាដោយអង្គការសហប្រជាជាតិស្ត្រី និងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ របាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតបានផ្តល់ការវិភាគយ៉ាងទូលំទូលាយអំពីស្ថានភាពបច្ចុប្បន្ននៃសមភាពយេនឌ័រនៅទូទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំង ១៧ និងបានគូសបញ្ជាក់ពីនិន្នាការ គម្លាត និងការធ្លាក់ចុះថ្មីៗលើដំណើរឆ្ពោះទៅរកការសម្រេចបានសមភាពយេនឌ័រនៅឆ្នាំ២០៣០។ របាយការណ៍បានគូររូបភាពគួរឱ្យព្រួយបារម្ភពាក់កណ្តាលនៃរបៀបវារៈឆ្នាំ២០៣០...
ភ្នំពេញ៖ ក្រោយបង្ហាញជំនឿយ៉ាងមុតមាំ ចំពោះអនាគតកម្ពុជា ដែលនឹងក្លាយជាប្រទេស មានចំណូលកម្រិតខ្ពស់នៅមុខ សម្តេចសាយ ឈុំ រួចហើយ លោក គឹម ជីនព្យា(Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ក៏បានបញ្ជាក់ប្រាប់ សម្ដេចតេជោ ហ៊ុន សែន ថា ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែង ភាគីកម្ពុជា ដើម្បីសម្រេចគោលដៅ ជាយុទ្ធសាស្ត្រក្លាយជាប្រទេស...
កំពង់ចាម ៖ ក្នុងពេលចុះពិនិត្យស្ថានភាព ទំនប់ទឹកឃុំព្រៃចារ និងការបង្កបង្កើនផល របស់ប្រជាកសិករ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម...