សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីព្យុហយាត្រាយោធា និងកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីអបអរសាទរខួបលើកទី៧៥នៃការបង្កើតប្រទេសមួយនេះ ។ គេបានដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីដង្ហែរក្បួននៅទីលាន Kim Il Sung ក្នុងរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយមានវត្តមានលោក គីម ជុងអ៊ុន...
រ៉ាបាត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសម៉ារ៉ុក បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃក្រោយពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារមកលើព្រះរាជាណាចក្រមួយនេះកាលពីយប់ថ្ងៃសុក្រ ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរាជវង្ស បន្ទាប់ពីស្តេចម៉ារ៉ុក ព្រះបាទ Mohammed VI ទ្រង់បានដឹកនាំកិច្ចប្រជុំស្តីពីគ្រោះមហន្តរាយបានឱ្យដឹងថា ទង់ជាតិនឹងហោះហើរពាក់កណ្តាលបង្គោលនៅតាមទីកន្លែងសាធារណៈទាំងអស់នៅក្នុងអំឡុងពេលនៃការកាន់ទុក្ខថ្នាក់ជាតិ ។ គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័របានវាយប្រហារប្រទេសម៉ារ៉ុកកាលពីថ្ងៃសុក្រវេលាម៉ោង១១និង១១នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង១១នាទីម៉ោងសកល ដែលមានជម្រៅ១៨,៥គីឡូម៉ែត្រ...
ភ្នំពេញ៖ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា របស់រដ្ឋាភិបាលកម្ពុជា វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-ចិន បានឈានដល់ការបើកទំព័រ កិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំថែមមួយកម្រិតទៀត ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងជំនួបទ្វេភាគីរវាង ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តជាប់នឹងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌស្រុក និងឃុំ-សង្កាត់ពាក់ព័ន្ធបានចុះពិនិត្យទីតាំងជាក់ស្តែង ដែលត្រូវដោះទឹកជំនន់ទឹកភ្លៀង ពីរាជធានីភ្នំពេញ។ លោក ចាន់ ស៊ីណាត បានឱ្យដឹងថា «ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងរៀបចំផែនការបន្ទាន់...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានរញ្ជួយនៅខេត្ត Sulawesi ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិ នោះទេ ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង២១និង៤៣នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៤៣នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ៤៩គីឡូម៉ែត្រភាគពាយព្យនៃតំបន់...
ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅសាធារណរដ្ឋកូរ៉េ សម្តែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការធ្វើលិខិតឆ្លងដែនផ្ទាល់នៅសាធារណរដ្ឋកូរ៉េ។
ស្ត្រីកម្មកររោងចក្រសាប្រីណា(sabrina)ណាម្នាក់ បានអររំភើបឡើងស្រក់ទឹកភ្នែកក្រោយសម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលយកកូនស្រីរបស់ខ្លួនដែលមានជំងឺរ៉ាំរ៉ៃទៅព្យាបាលដោយឥតគិតថ្លៃ។ថ្លែងដោយទឹកភ្នែកផង កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រ សាប្រ៊ីណា បាននិយាយថា លោកស្រីចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីមានឱកាសជួបជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាចឲ្យកូនស្រីរបស់ខ្លួនដែលមានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃនេះ អាចទទួលបានការព្យាបាលខណៈដែលលោកស្រីបានព្យាយាមគ្រប់ច្រកល្ហកដើម្បីព្យាបាលកូនអស់ពីលទ្ធភាពហើយនោះ។ កម្មការិនី ហៀង ចាន់បានបញ្ជាក់៖ “ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួបសម្តេចដើម្បីទទួលបានការព្យាបាល ឥឡូវនេះ បានជួបហើយ។...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina បានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះថា អ៊ុយក្រែន នឹងអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមជាសមាជិកពេញសិទ្ធរបស់អឺរ៉ុប នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោកស្រី Stefanishina បានពោលបែបនេះថា៖ ខ្ញុំជឿថា រយៈពេលពីរឆ្នាំនឹងគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនពេញលេញ” ។ លោកស្រីក៏បានប្តេជ្ញាថានឹងធ្វើ កិច្ចការងារឲ្យបាន១០ដងច្រើនជាងការងារបច្ចុប្បន្នដើម្បីសម្រេចបាននូវ គោលដៅនៅពេលដែលជម្លោះជាមួយទីក្រុងម៉ូស្គូ បានបញ្ចប់។ យោងតាមការលើកឡើងបន្ថែមដោយលោកស្រី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងចលនាដោយក្រុមភេរវករផ្តាច់ខ្លួននៅក្នុងតំបន់រ Kurdistan ក្នុងប្រទេសអ៊ីរ៉ាក់។ Raisi បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកMohammed Shia ‘al-Sudaniហើយ ក្នុងអំឡុងពេលនោះលោកក៏បានសង្កត់ធ្ងន់ថា ចលនាណាមួយដោយក្រុមភេរវករផ្តាច់ខ្លួន ដើម្បីបំផ្លាញសន្តិសុខក្នុងតំបន់មិនអាចអត់ឱនឱ្យបានទេ។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់វិញ បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់ទុកសន្តិសុខរបស់អ៊ីរ៉ង់...
បរទេស៖ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីប្រកាសមួយក្នុងការអនុវត្ត ការផ្អាកយកអាវុធដោយបើកចំហតាមខ្លួនក្នុងទីក្រុងដ៏ធំបំផុតរបស់រដ្ឋ Albuquerque រយៈពេល៣០ថ្ងៃ។ ទីភ្នាក់ងារចិនស៊ិនហួបានសរសេរថា បញ្ជាហាមការយកកាំភ្លើងតាមខ្លួននឹងត្រូវធ្វើឡើងជាបណ្ដោះអាសន្នក្នុងអំឡុងពេលនេះដោយសារតែមួយរយៈចុងក្រោយនេះសកម្មភាពបង្កហិង្សាដោយអាវុធបានផ្ទុះឡើងខ្លាំងនៅតាមតំបន់នានាក្នុងទីក្រុង។ លោកស្រីអភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា គាត់បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធតាមផ្លូវច្បាប់ថា៖ អំពើហឹង្សាដោយកាំភ្លើងនឹងបង្កឱ្យមានបញ្ហាប្រឈមមិនគួរឱ្យជឿ សម្រាប់ខ្ញុំក្នុងឋានៈជាអភិបាលរដ្ឋ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល៣០ថ្ងៃ...