បរទេស ៖ មន្ត្រីស្ថានទូតចិន បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលថៃ នឹងស៊ើបអង្កេតការបាញ់ប្រហារ កាលពីល្ងាចថ្ងៃអង្គារនៅផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក ហើយនឹងដោះស្រាយ ស្ថានការណ៍ស្របតាមច្បាប់ ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីបានដកស្រង់ការសន្ទនា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃពុធទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកស្រី អ៊ូឃូ ខូចាអេសហ៊្វេ (ÜIKÜ Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
បរទេស៖ប្រធានផ្នែកកិច្ចការងារគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងទីក្រុងគៀវកាលពីថ្ងៃម្សិលមិញនេះថាសហភាពអឺរ៉ុបនឹងពិចារណាកញ្ចប់ជំនួយយោធាថ្មីចំនួន៥ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT ទោះជាយ៉ាងណាក៏ដោយ សិទ្ធិវេតូរបស់ហុងគ្រីលើមូលនិធិ មូលនិធិសន្តិភាពអឺរ៉ុប ដែលមានស្រាប់ចំនួន៥០០លានអឺរ៉ូ មិនទាន់ត្រូវបានដកចេញនៅឡើយទេ។ គិតមកទល់ពេលនេះសហភាពអឺរ៉ុបបានបញ្ជូនជំនួយយោធាដល់អ៊ុយក្រែនជាង២៥ពាន់លានអឺរ៉ូឬ២៦,៤ពាន់លានដុល្លារមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលចំនួនសរុបនៃជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌បានកើនឡើងដល់៨៥ពាន់លានអឺរ៉ូឬត្រូវ៨៩.៨ ពាន់លានដុល្លារ។ លោក Borrell បានប្តេជ្ញាថា...
ភ្នំពេញ៖ លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាឥណ្ឌាគ្រោងនឹងពង្រីកវិសាលភាព លើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ កម្ពុជា-ឥណ្ឌា គ្រោងនឹងដាក់ឱ្យដំណើរការ ជើងហោះហើរត្រង់ នាចុងខែតុលា ឆ្នាំ២០២៣ ដើម្បីជួយជំរុញឱ្យសក្តានុពល នៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង ។ នេះបើតាមលទ្ធផលជំនួប រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត...
ភ្នំពេញ ៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ សិទ្ធិអាទិភាព និងសញ្ញាចរាចរណ៍ផ្លូវគោក ជាលើកទី២ ជូនដល់សិក្ខាកាមចំនួន ១២០នាក់ ដែលជាអ្នកបើកបរ ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ា នៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ ឥតឈប់ឈរ ។ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចនឹងសាងសង់ អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជូនដល់សាលាបឋមសិក្សា ដំណាក់ក្សាន្ត ស្ថិតនៅឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីឱ្យដំណើរការរៀន និងបង្រៀនកាន់តែប្រសើរ ។ តាមរយៈសេចក្ដីបំភ្លឺ ករណីសាលាបឋមសិក្សា ដំណាក់ក្សាន្ត នៅថ្ងៃទី៤ ខែតុលា...
KATHMANDU៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ មានមនុស្សចំនួន១៣នាក់ បានរងរបួស និងម្នាក់ បានបាត់ខ្លួន ក្រោយពីមានគ្រោះរញ្ជួយដី ជាបន្តបន្ទាប់បានវាយប្រហារ មកលើស្រុក Bajhang ស្ថិតនៅភាគខាងលិច នៃប្រទេសនេប៉ាល់ កាលពីរសៀលថ្ងៃអង្គារ ។ គ្រោះរញ្ជួយដីលើកទី១មានកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារនៅវេលាម៉ោង១៤និង៤០នាទីម៉ោងក្នុងស្រុកនៅក្នុងតំបន់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកស្រី លីយូកា រូឌ្រីហ្គេស បារីយ៉ូស (Liurka Rodriquez Barrios) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ៕