ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវរួបរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស ខណៈការជួញដូរមនុស្សភាគច្រើនកេីតឡេីងលើនារីវ័យក្មេង។ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា លើកឡើងបែបនេះក្រោយពី កិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរ នៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានធ្វើអន្តរាគមន៍ជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ដ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នៅទីស្ដីការក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌...
លោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីបានដាក់ឈ្មោះផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុងថា “Whoosh” ក្នុងវប្បធម៌ឥណ្ឌូណេស៊ី អក្សរទាំង៦នេះគឺតំណាងឱ្យការសន្សំសំចៃពេលវេលា មានប្រសិទ្ធភាពនិងភាពជឿនលឿន នេះជាការបូកសរុបនិងពិពណ៌នាដ៏ល្អបំផុតចំពោះផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង ហើយផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង នឹងក្លាយជានាមប័ណ្ណជាតិថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងនាមជាផ្លូវរថភ្លើងល្បឿនលឿនទីមួយនៅតំបន់អាស៊ីអាគ្នេយ៍ ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុងជាគម្រោងជានិមិត្តសញ្ញានៃគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី ។ ឆ្នាំនេះជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់និងផ្លូវ” ការដាក់ឱ្យដំណើរការនៃផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា- បាងឌុង...
ភ្នំពេញ៖ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល (ប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹក) ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ល ស ល ហៅ...
បរទេស៖ អង្គភាពកងកម្លាំងពិសេស Osman របស់រុស្ស៊ីបានកម្ទេចឡានដឹករថពាសដែក M113 របស់អាមេរិក (APC) ដោយប្រើប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដឹកនាំនៅតំបន់ Zaporozhye ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានផ្សព្វផ្សាយវីដេអូឃ្លីបមួយ អំពីទាហានរុស្ស៊ី ដែលបានកម្ចាត់រថពាសដែក M113 នៅជិតភូមិ...
បរទេស៖ កាលពីថ្ងៃទី ៣០ ខែកញ្ញា សមាជិកសភាអាមេរិកបានដកការបង្កើន នៃមូលនិធិសម្រាប់អ៊ុយក្រែន ពីកំណែវិក័យប័ត្រចំណាយរយៈពេលខ្លីរបស់សភា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៊ុយក្រែនបានខាតបង់ ២៤ ពាន់លានដុល្លារដោយសារតែសហរដ្ឋអាមេរិកបានបដិសេធមិនបញ្ចូលជំនួយដល់ទីក្រុងគៀវ នៅក្នុងវិក័យប័ត្រចំណាយរយៈពេលខ្លីរបស់ខ្លួន។ នេះបើតាមការវិភាគលើទិន្នន័យថវិការបស់ប្រទេសបង្ហាញ។ កាលពីខែមុន សេតវិមានបានស្នើឱ្យព្រឹទ្ធសភាអាមេរិកផ្តល់ថវិកាចំនួន ២៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំសារពើពន្ធ...
បរទេស៖ ប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធពន្យារពេលផែនការលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដើម្បីឱ្យរដ្ឋាភិបាលអាចចំណាយថវិកាដើម្បីជួយអ្នកដែលត្រូវការជំនួយបំផុត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពបានប្រាប់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃចន្ទថា លោកសេដ្ឋា បានណែនាំរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sutin Klunsang និងអគ្គលេខាធិកាលោក...
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន...
កំពង់ចាម ៖ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ នេះ លោក អ៊ុន ចាន់ដាអភិបាលខេត្ត និងលោកស្រី ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមទាំងសមាជិក សមាជិការ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ជាច្រើនរូប បានចូលរួមសូត្រមន្ត...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ៗថា រឿងអ្វីក៏ដោយឲ្យតែជាកង្វល់របស់ប្រជាពលរដ្ឋរាប់ទាំងករណីពន្ធជាដើម មិនត្រឹមតែតាមហ្វេសប៊ុក គឺសម្ដេចត្រូវតែយកចិត្តទុកដាក់ ក្នុងការដោះស្រាយជូនពួកគាត់ ។ ថ្លែងពីវេទិកាជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី៣ តុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សុំញែកឲ្យដាច់ពីគ្នារវាង រឿងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ...