ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ បើតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថា គិតចាប់ពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ...
ភ្នំពេញ ៖ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះ វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបញ្ជាក់ការបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា ព្រមជាមួយកោតសរសើរនេះដែរ ភាគីទាំង២ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែម។ ការបញ្ជាក់របស់លោកទូតស្វីស ធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១០ ខែតុលា...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ី ឈ្មោះថា Sitronics Group បានសាកល្បងគំរូដំបូងនៃទូកអគ្គិសនីដែលដំណើរការដោយកោសិកាឥន្ធនៈអ៊ីដ្រូសែននៅលើដងទន្លេ Neva ។ ក្រុមហ៊ុន Sitronics បានប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវទូកដែលបំពាក់ដោយម៉ាស៊ីនភ្លើងគីមី ហៅកាត់ថា (ECG) ដែលបំប្លែងអ៊ីដ្រូសែនទៅជាអគ្គិសនី ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣បានជួបលោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលក្នុងឱកាសលោកបាននិងកំពុងចាប់ផ្តើមទស្សនកិច្ចជាផ្លូវការនៅកម្ពុជា(១១-១២តុលា) នៅវិមានសន្តិភាព៕
បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកោះហៅអ្នកបម្រុងចំនួន ៣០០.០០០ នាក់ ក្នុងរយៈពេលពីរបីថ្ងៃដើម្បីជួយខ្លួនទប់ទល់នឹងក្រុមហាម៉ាស់ ដែលបានធ្វើការវាយប្រហារដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរដ្ឋកាលពីថ្ងៃទី ៧ ខែតុលា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុង តែលអាវែវ បានអនុម័តការហៅអ្នកបម្រុងសម្រាប់កងទ័ពបន្ថែមចំនួន ៦០.០០០ នាក់ ដោយបង្កើនចំនួនសរុបនៃអ្នកដែលត្រូវបានចល័តក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះដល់ ៣៦០.០០០នាក់...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ តុលានេះ នឹងជួបពិភាក្សាជាមួយលោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា...
ភ្នំពេញ ៖ កម្ពុជា-រុស្ស៊ី បានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី លើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ។ ការឯកភាពគ្នារៀបចំកិច្ចប្រជុំនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក...
តូក្យូ៖ ប្រភពគណបក្សមួយបានឲ្យដឹងថា គណបក្សប្រឆាំងជប៉ុនមួយ បានសម្រេចចិត្តកាលពីថ្ងៃអង្គារដើម្បីដកសមាជិកសភាម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូសម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងខែនេះដោយមិនផ្តល់ការជូនដំណឹងជាមុន។ សមាជិកជាន់ខ្ពស់នៃគណបក្សនវានុវត្តន៍ជប៉ុនបានសម្រេចចិត្តលើការដកលោក Muneo Suzuki ចេញពីកិច្ចប្រជុំរបស់ពួកគេ ចំពេលមានការអំពាវនាវឱ្យមានវិធានការវិន័យយ៉ាងតឹងរឹង បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី បានបង្ហាញថា លោក Suzuki បានលើកឡើងថាលោកមាន “ទំនុកចិត្ត ១០០ភាគរយ” នៅក្នុងប្រទេសរុស្ស៊ី ក្នុងការឈ្នះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនក្នុងអំឡុងពេលធ្វើដំណើររបស់លោកកាលពីថ្ងៃទី០១ ខែតុលា។ សមាជិកទាំងអស់ត្រូវមានកាតព្វកិច្ចជូនដំណឹងដល់គណបក្សអំពីការធ្វើដំណើរក្រៅប្រទេសជាផ្លូវការណាមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យមកពីកងជីវពលជនជាតិភាគតិចក្នុងរដ្ឋនេះថា ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា ទៅលើជំរុំជនភៀសខ្លួននៅភាគខាងជើងនៃរដ្ឋកាឈីន កាលពីយប់ថ្ងៃច័ន្ទបានសម្លាប់មនុស្សយ៉ាងតិច ២៩នាក់រួមទាំងកុមារ និងជាង ៥០នាក់រងរបួស។ អ្នកនាំពាក្យនៃកងទ័ពឯករាជ្យកាឈីន ដែលគ្រប់គ្រងតំបន់ដែលជំរំនេះ បានឲ្យដឹងថា ប្រហែល ១០ នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងជំរុំសម្រាប់ជនភៀសខ្លួនខាងក្នុងគឺជាកុមារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ របាយការណ៍បានឲ្យដឹងថា យន្តហោះដ្រូន ឬយន្តហោះរបស់យោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន ដែលស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីទីស្នាក់ការកណ្តាលរបស់ KIA...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្លាស់ប្តូរតំណែងបញ្ជាការកងកម្លាំងការពារដែនដី ហៅកាត់(TDF) របស់ប្រទេសអ៊ុយក្រែន ។ លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យដើម្បីដកតំណែងលោក Ihor Tantsyura ដែលបានដឹកនាំ TDF...