ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ប្រកាសតែងតាំង មេបញ្ជាការថ្មីដឹកនាំកងកម្លាំងការពារដែនដី

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្លាស់ប្តូរតំណែងបញ្ជាការកងកម្លាំងការពារដែនដី ហៅកាត់(TDF) របស់ប្រទេសអ៊ុយក្រែន ។

លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យដើម្បីដកតំណែងលោក Ihor Tantsyura ដែលបានដឹកនាំ TDF តាំងពីខែឧសភាឆ្នាំ២០២២ ហើយបានតែងតាំង លោក Anatoliy Barhylevich ជាមេបញ្ជាការថ្មី ។

គួរបញ្ជាក់ថា TDF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ គឺជាសាខាមួយនៃកងទ័ពរបស់អ៊ុយក្រែន ដែលចូលរួមក្នុងការរៀបចំ និងការអនុវត្តភារកិច្ចការពារទឹកដី ។

លោក Barhylevych វ័យ៥៤ឆ្នាំ ជាអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបម្រើការជាប្រធានបុគ្គលិកនៃកងទ័ពនៅភាគខាងកើតអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top