ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ស្ថានការណ៍នៅអ៊ីស្រាអែលមានភាពស្ងប់ស្ងាត់ និស្សិតខ្មែរទាំងអស់មានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១០ តុលា នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅប្រទេសអ៊ីស្រាអែល សម្រាប់ថ្ងៃទី ១០ តុលា នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទថា មានមនុស្សជាង១២៣.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះដែលស្ថិតនៅនៅខាងក្នុងតំបន់ហ្គាហ្សា ដោយផ្អែកទៅលើការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអ៊ែល ។ ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ផ្លោងរបស់អ៊ីស្រាអ៊ែល បានវាយប្រហារចំលើផ្ទះ និងអគារផ្ទះល្វែង ក្នុងនោះមានប៉មលំនៅដ្ឋានធំៗចំនួន៤នៅក្នុងទីក្រុង ហ្គាហ្សា ត្រូវបានបំផ្លាញ ។...
បរទេស៖ អ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់រយនៅតំបន់ហ្គាហ្សាស្ទ្រីប ពេញមួយយប់ ដែលមានរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី Bejamin Netanyahu បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល “ទើបតែចាប់ផ្តើម” ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Richard Hecht បាននិយាយថា សាកសពរបស់យុទ្ធជនហាម៉ាស់ ១.៥០០នាក់...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនមែនគ្រាន់តែជាគម្រោងក សាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់ នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីបែបនេះធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Zhong Jie...
ភ្នំពេញ ៖ លោក Winfried F. Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីADB បាន វាយតម្លៃថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជា បានធ្វើជាមួយ ADB ជាគម្រោងថោកជាងគេបំផុត នៅក្នុងតំបន់ និងជាគម្រូល្អសម្រាប់ប្រទេសដទៃ។ យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ADB ប្តេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី...
ភ្នំពេញ ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ចេញនូវមួយចំនួន ដែលជាផលជះពីសង្គ្រាម រុស្សី-អ៊ុយក្រែន ដែលអុីស្រាអែល នឹកស្មានមិនដល់។ លោក ហេង វ៉ាន់ដា បានលើកឡើងថា៖ សង្គ្រាមរុស្សី-អ៊ុយក្រែន១/បង្ហាញឲ្យឃើញការបែកបាក់គ្នា នៃមហាអំណាចពិភពលោក២/ ព័ត៌មានចារកម្មនិងភេវកម្ម ដាច់ដោចខ្ទេចខ្ទី...
បរទេស៖ រដ្ឋលេខាធិការមន្ត្រីក្រសួងការបរទេសថៃលោក Jakkapong Sangmanee ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាល នៅថ្ងៃអង្គារថា ចំនួនប្រជាជនថៃដែលបានបញ្ជាក់ថាបានស្លាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល គឺបានកើនឡើងដល់ ១៨ នាក់ហើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jakkapong Sangmanee ថា ការប្រគល់សាកសពរបស់ពួកគេទៅប្រទេសថៃត្រូវរង់ចាំរហូតដល់កងកម្លាំងអ៊ីស្រាអែលដណ្តើមយកតំបន់មរណៈឡើងវិញ។...
ភូកេត៖ ប្រទេស រុស្ស៊ី និងចិន បានទាញហេតុផលអំពីដំណើរការសន្តិភាពពិតប្រាកដមួយនៅមជ្ឈិមបូព៌ាក្នុងសម័យប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Vassily Nebenzia តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំស្ថាប័នអន្តរជាតិបានប្រាប់អ្នកសារព័ត៌មានថា “សាររបស់ខ្ញុំគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ដើម្បីឈានទៅរកបទឈប់បាញ់ និងការចរចាប្រកបដោយអត្ថន័យ...
បរទេស៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទថា ទីក្រុងវ៉ាស៊ីនតោន អាចបំពេញរាល់សំណើរបស់ West Jerusalem សម្រាប់អាវុធ បរិក្ខារ និងគ្រាប់រំសេវ ខណៈពេលដែលបន្តគាំទ្រទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងអាចបន្តការគាំទ្ររបស់ យើងទាំងចំពោះអ៊ុយក្រែន អ៊ីស្រាអែល និងរក្សាការត្រៀមខ្លួនជាសកល...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារជាសំឡេងប្រាប់ទៅប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅអ៊ីស្រាអែល ត្រូវជឿជាក់ទៅលើសមត្ថភាពអាជ្ញាធរនៅទីនោះ ក្នុងការធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋអ៊ីស្រាអែល និងជនបរទេស។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋ និងនិស្សិត...