បឺលីន៖ ទឹកប្រាក់សរុបចំនួន ៩,៣ពាន់លានដុល្លារអាមេរិក ត្រូវបានសន្យាទៅកាន់មូលនិធិអាកាសធាតុបៃតង ក្នុងរយៈពេល ៤ឆ្នាំខាងមុខនៅក្នុងសន្និសីទហិរញ្ញវត្ថុនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី Svenja Schulze ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ បានឲ្យដឹងថា “ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ពិភពលោកកំពុងឈរជាមួយគ្នា” ។ លោកស្រីបានបន្ថែមថា “ការសន្យាជាច្រើនត្រូវបានធ្វើឡើងនៅថ្ងៃនេះ… នេះនឹងអនុញ្ញាតឱ្យមូលនិធិអាកាសធាតុបៃតងបន្ត...
ភ្នំពេញ៖ មូលនិធិត្រីចក្រយាន(ស៊ីក្លូ)កម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ដល់បងប្អូនដែលជាសមាជិក នៅក្នុងរាជធានីភ្នំពេញ ដោយបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស មូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ជូនពួកគាត់ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ...
ញូវដេលី៖ អ្នកនាំពាក្យក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌា លោក Arindam Bagchi បានឲ្យដឹងថា ប្រទេសឥណ្ឌា កំពុងស្វែងរកការកាត់បន្ថយវត្តមានមន្ត្រីការទូតកាណាដា នៅក្នុងប្រទេសនេះ ដោយសារតែការជ្រៀតជ្រែក របស់ពួកគេនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសឥណ្ឌា។ លោក Bagchi បានឲ្យដឹងថា ទីក្រុងញូវដែលីកំពុងពិភាក្សាបញ្ហានេះជាមួយអាជ្ញាធរកាណាដា ដើម្បីសម្រេចបាននូវសមភាពក្នុងវត្តមានការទូតរៀងៗខ្លួនរបស់ប្រទេសទាំងពីរ ខណៈដែលវត្តមានការទូតរបស់កាណាដា មានកម្រិតខ្ពស់ជាងវត្តមានមន្ត្រីការទូតឥណ្ឌានៅទីក្រុងអូតាវ៉ា។ លោកបានលើកឡើងថា “នៅលើការពិភាក្សាអំពីសមភាព ដោយឃើញវត្តមានអ្នកការទូតខ្ពស់ជាងច្រើន ឬវត្តមានការទូតនៅទីនេះ...
ប៉ារីស៖ បុគ្គលិកការពារជាតិចម្រុះបារាំងបានឲ្យដឹងថា សប្តាហ៍នេះ ប្រទេសបារាំង នឹងចាប់ផ្តើមដកទាហានរបស់ខ្លួន ដែលដាក់ពង្រាយនៅក្នុងប្រទេសនីហ្សេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីបញ្ជាការយោធាបារាំងត្រូវបានដកស្រង់ដោយកាសែតបារាំង Le Figaro ដែលបានចុះផ្សាយថា “យើងនឹងចាប់ផ្តើមប្រតិបត្តិការផ្តាច់ខ្លួនរបស់យើងនៅសប្តាហ៍នេះ ក្នុងសណ្តាប់ធ្នាប់ល្អ សុវត្ថិភាព និងនៅក្នុងការសម្របសម្រួលជាមួយពួកនីហ្សេរីយ៉ា” ។ យោងតាមបុគ្គលិកការពារជាតិរួម ទាហានបារាំងប្រហែល ១០០០នាក់មានមូលដ្ឋាននៅក្នុងទីក្រុងណៃមី រដ្ឋធានីនីហ្សេ និង ៤០០នាក់ទៀតនៅភាគពាយ័ព្យនៃប្រទេស...
ភ្នំពេញ៖ យោងតាមរបាយការណ៍បង្ហាញថារយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន១ ១៨៨ទីតាំង នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង(៥៩,៦៣១)។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់(៣២,៥៥១នាក់) រីឯសហគ្រាសគ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន១ ១០៩ទីតាំង ផ្តល់ការងារថ្មីបានជាង២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។ វត្តមាននៃសហគ្រាសគ្រឹះស្ថានថ្មីនេះ អាចបង្ហាញថាអ្នកវិនិយោគមានទំនុកចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការមើលឃើញនូវសក្តានុពលផ្នែកធុរកិច្ច ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានអំពាវនាវអ្នកប្រេីបណ្ដាញសង្គម កុំបន្ដចែករំលែករូបភាពហិង្សា និងឃាតកម្ម(ករណីស្លាប់ម្តាយនិងកូនស្រីយ៉ាងអាណោចអធម) ព្រោះបានប៉ះពាល់ផ្លូវចិត្តក្រុមគ្រួសារជនរងគ្រោះ និងប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋផ្សេងៗទៀត។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ បន្ទាប់ពីមានករណីភ្ញាក់ផ្អើលមួយកើតឡើងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីព្រឹកថ្ងៃ៦ តុលា ដោយស្រ្តីជាម្តាយមានវ័យប្រមាណជា៣០ឆ្នាំនិងកូនស្រីវ័យទើបតែ២ឆ្នាំបានស្លាប់ដោយដាច់ក្បាលចេញពីគ្នាទាំង២នាក់ នៅក្នុងបន្ទប់ដេក នៅផ្ទះរបស់ពួក។ ករណីត្រូវបានអ្នកស្រុកជិតខាងដាក់ការសង្ស័យថា ដោយសារប្តីសម្លាប់ព្រោះខឹងប្រពន្ធដាក់ពាក្យលែងលះនៅសាលាឃុំ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក...
ភ្នំពេញ៖ ភ្ញៀវទេសចរកូរ៉េ ចំនួន៤០៣នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងយន្តហោះចំនួន២ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមក្រសួងទេសចរណ៍។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរកូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះ ទេសចរជនជាតិកូរ៉េ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការដាក់ច្បាប់លើប្រទេសណាមួយគួរតែត្រូវបានហាមឃាត់ ហើយគ្មាននរណាម្នាក់មានសិទ្ធិគ្រប់គ្រងពិភពលោក សម្រាប់អ្នកដទៃឡើយ។ ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃក្លឹបពិភាក្សា Valdai នៅទីក្រុងស៊ូជី លោក ពូទីន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងពិភពលោកបើកចំហ ទំនាក់ទំនងគ្នាទៅវិញទៅមក និងចម្រុះ ដែលការដាក់ច្បាប់លើប្រទេសផ្សេងទៀតគួរតែត្រូវបានហាមឃាត់។ លោកបានលើកឡើងថា “វាគួរតែត្រូវបានហាមឃាត់មិនឱ្យដាក់លើប្រទេសណាមួយឬប្រជាជនពីរបៀបដែលពួកគេគួររស់នៅ របៀបដែលពួកគេគួរមានអារម្មណ៍។ មានតែភាពចម្រុះនៃវប្បធម៌...
ដាម៉ាស់៖ ក្រសួងសុខាភិបាលស៊ីរីបានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូនលើបណ្ឌិតសភាយោធាក្នុងខេត្ត Homs ភាគកណ្តាលប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍បានឆក់យកជីវិតមនុស្សជាង ៨០ នាក់ និងបានបណ្តាលឲ្យ ២៤០ នាក់ផ្សេងទៀតរងរបួស។ រដ្ឋមន្ត្រីសុខាភិបាលស៊ីរី លោក Hassan al-Ghabbash បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ និងរបួសនៅតែជាបណ្តោះអាសន្ន ដោយកុមារចំនួន ៦ នាក់ និងស្ត្រី ៦...
បរទេស៖ អតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក Watchara Phetthong កាលពីថ្ងៃសុក្រ បានដាក់ញត្តិទៅក្រុមប្រឹក្សាសភា ទទួលបន្ទុកកិច្ចការប៉ូលីស ដើម្បីពិនិត្យមើលភាពចម្រូងចម្រាសជុំវិញអតីតនាយករដ្ឋមន្ត្រីដែលជាប់ពន្ធនាគារ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានចោទប្រកាន់ថា កំពុងទទួលការព្យាបាលពិសេសនៅក្នុងមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំដើម្បីពិភាក្សាអំពីការទាមទាររបស់លោកសម្រាប់ក្រុមប្រឹក្សាសភាដើម្បីស៊ើបអង្កេតការអះអាងអំពីលោកថាក់ស៊ីន, អ្នកប្រជាធិបតេយ្យជើងចាស់បានបង្ហាញរូបថតអតីតនាយករដ្ឋមន្ត្រីកំពុងលេងជាមួយចៅរបស់គាត់នៅក្នុងអាងទឹក។...