ភ្នំពេញ៖ នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកឆេង គឹមឡុង បានមើលឃើញថា គោលនយោបាយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលកម្ពុជានឹងប្រែក្លាយកម្ពុជាមានភាពទាក់ទាញ និងអាចពង្រីកកម្លាំងជំនាញនាពេលអនាគត។ ការបញ្ជាក់បែបនេះ របស់បណ្ឌិតសេដ្ឋកិច្ច គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបណ្តុះបណ្តាលក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលប្រមុខរដ្ឋាភិបាលគ្រោងនឹងប្រកាសនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការបណ្តុះបណ្តាលនឹងប្រែក្លាយកម្លាំងអតិពលកម្មទៅជាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងមានចំណូលខ្ពស់។ កត្តានេះ នឹងធ្វើឱ្យកម្ពុជា មានភាពទាក់ទាញការវិនិយោគពីក្រៅប្រទេសត្បិតអីកម្ពុជាបានត្រៀមកម្លាំងជំនាញរួចជាសម្រេច៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងនោះទេ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) និងភាគីពាក់ព័ន្ធ ចាប់ផ្តើមរកវិធីចរចាបញ្ចប់សង្រ្គាម ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ GAZA នឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេ នៅលើពិភពលោក។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia),...
កន្លងមក មិនថាពេលចូលរួមសកម្មភាពក្នុងស្រុកឬវេទិកាអន្តរជាតិក្តី ថ្នាក់ដឹកនាំចិនតែងលើកឡើងថា «ទ្វារបើកទូលាយរបស់ប្រទេសចិននឹងមិនបិទជាដរាប» ។ ការគូសបញ្ជាក់ម្តងហើយម្តងទៀតរបស់ថ្នាក់ដឹកនាំចិនជាការប្រាប់ពីគោលជំហររបស់ប្រទេសចិនដែលរីករាយធ្វើការប្រាស្រ័យទាក់ទងជាមួយបណ្តាប្រទេសលើពិភពលោកដើម្បីទទួលបានវិបុលភាពនិងការអភិវឌ្ឍរួម ។ ដើម្បីសម្រេចបាននូវពាក្យសន្យាស្តីពីការបើកទូលាយដោយកម្រិតខ្ពស់ ប្រទេសចិនបានដាក់ចេញវិធានការនិងមានការអនុវត្តជាក់ស្តែងជាច្រើន ក្នុងនោះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ដំបូងបង្អស់លើពិភពលោកដែលប្រើពាក្យ «នាំចូល» សម្រាប់ធ្វើជាឈ្មោះនៃពិព័រណ៍ថ្នាក់ជាតិ ដែលបង្ហាញពីការស្វាគមន៍ចំពោះរាល់ផលិតផលមានគុណភាពខ្ពស់នៃបណ្តាប្រទេសក្នុងការនាំចូលទៅប្រទេសចិន ដែលនេះជាឱកាសមាសមួយសម្រាប់សហគ្រាសលើពិភពលោកបញ្ជូនផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារចិន ។ ឆ្នាំនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានប្រារព្ធឡើងតាមពេលកំណត់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកានៅក្រុងសៀងហៃ...
ព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣លោកXi Jinpingប្រធានរដ្ឋចិនបានជួបសំណេះសំណាលជាមួយតំណាងមកពីអង្គភាពដែលត្រូវជ្រើសរើសជាអង្គភាពគំរូនៃ«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»ទូទាំងប្រទេសចិននៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។លោកបានសួរសុខទុក្ខយ៉ាងស្មោះនិងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេហើយបានលើកទឹកចិត្តដល់ពួកគេឱ្យបន្តខិតខំប្រឹងប្រែងប្រកាន់ខ្ជាប់និងអភិវឌ្ឍនូវ«បទពិសោធន៍Fengqiao»ក្នុងយុគសម័យថ្មីដើម្បីរួមចំណែកកាន់តែធំសម្រាប់ការជំរុញការកសាងប្រទេសចិនប្រកបដោយសន្តិភាពដែលមានកម្រិតកាន់តែខ្ពស់។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មកលោកXi Jinpingបានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះការប្រកាន់ខ្ជាប់និងអភិវឌ្ឍនូវ«បទពិសោធន៍Fengqiao»ក្នុងយុគសម័យថ្មី។បន្ទាប់មកគ្រប់តំបន់បានអនុវត្តជាក់ស្តែងយ៉ាងម៉ត់ចត់នូវស្មារតីនៃអនុសាសន៍ណែនាំដ៏សំខាន់របស់លោកXi Jinpingដែលពឹកផ្អែកលើមហាជនដើម្បីរុករកនិងច្នៃប្រឌិតថ្មីខិតខំបង្កបរិយាកាសសង្គមប្រកបដោយសន្តិសុខនិងស្ថិរភាពដើម្បីកសាងទំនើបកម្មតាមបែបផែនចិន។គណៈកម្មាធិការនយោបាយនិងច្បាប់នៃមជ្ឈិមចិនបានជ្រើសរើសអង្គភាពចំនួន១០៤ពីទូទាំងប្រទេសចិនជាអង្គភាពគំរូនៃ«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»។ សូមបញ្ជាក់ថា«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»បានបង្កើតឡើងនៅឆ្នាំ១៩៦៣។កមា្មភិបាលនិងមហាជនក្នុងឃុំFengqiaoក្រុងZhujiខេត្តZhejiangបានង្កើតឡើងនូវ«បទពិសោធFengqiao»សម្រាប់ដោះស្រាយបញ្ហាមហាជនគឺ«បំផុសនិងពឹងផ្អែកលើមហាជនប្រកាន់ខ្ជាប់ការមិនរាយការណ៍ពីវិវាទទៅថ្នាក់លើដោយដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុដើម្បីសម្រេចបាននូវការចាប់ខ្លួនមនុស្សតិចតែសង្គមមានសវត្ថភាពល្អ»៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា
គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានសង្កត់ធ្ងន់ ពីតម្រូវការ ដើម្បីទប់ស្កាត់ការពង្រីក ជម្លោះហាម៉ាស-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីរ បានផ្លាស់ប្តូរការវាយតម្លៃលើសន្តិសុខ និងស្ថានភាពមនុស្សធម៌នៅហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអេហ្ស៊ីប។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក...
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានចិន បានជំរុញឱ្យប្រទេសជប៉ុន បំពេញកាតព្វកិច្ចអន្តរជាតិ របស់ខ្លួនដោយស្មោះត្រង់ ចូលរួមក្នុងការពិគ្រោះយោបល់ ឱ្យបានហ្មត់ចត់ជាមួយអ្នក ពាក់ព័ន្ធដទៃទៀត និងបោះចោលទឹកកខ្វក់នុយក្លេអ៊ែរ តាមរបៀបវិទ្យាសាស្ត្រ និងប្រកបដោយការទទួលខុសត្រូវ។ ដោយកត់សម្គាល់ថា ការចោលទឹកកខ្វក់ដោយនុយក្លេអ៊ែរទាក់ទង នឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រពិភពលោក និងសុខភាពសាធារណៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបរិស្ថានចិនលោក Huang Runqiu បានធ្វើការកត់សម្គាល់ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន ត្រីភាគីលើកទី២៤ រវាងប្រទេសចិន...
ហ្គាហ្សា៖ អស់រយៈពេលជាង ៣សប្តាហ៍ អូសាម៉ា សៀម ក៏ដូចជាប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត នៅតំបន់ហ្គាហ្សា ត្រូវបោះបង់ចោលរថយន្តរបស់លោក ហើយងាកទៅរករទេះលា បន្ទាប់ពីប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀតត្រូវបានកាត់ផ្តាច់ដោយអ៊ីស្រាអែល ចំពេលមានជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល ដែលកំពុងបន្ត។ រស់នៅក្នុងជំរុំជនភៀសខ្លួន al-Nusiarat នៅកណ្តាលហ្គាហ្សាស្ទ្រីប លោកត្រូវជិះចម្ងាយឆ្ងាយក្នុងរង្វង់ ដែលឡោមព័ទ្ធ ដើម្បីទិញនំប៉័ង ម្សៅ និងទឹក...
ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យមួយ ស្ថិតនៅចំណុច ផ្ទះលេខ១៣១ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ យោងតាមមន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានបណ្តាលឲ្យឆេះផ្ទះមួយខ្នង ធ្វើអំពីថ្មក្រោម ឈើលើដែលមានទំហំ(៥×១០)...