ភ្នំពេញ ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ ចូលរួមលើកសំណើរ សំណូមពរ យ៉ាងផុលផុស ដែលក្នុងនោះភាគច្រើនស្នើសុំធ្វើប្លង់កម្មសិទ្ធិ លើអចលនទ្រព្យ សុំជួសជុលផ្លូវ និងដាក់លូ ព្រមទាំងស្នើសុំឲ្យពិនិត្យឡើងវិញ លើការបង់ពន្ធដីធ្លី ។...
ភ្នំពេញ ៖ លោក កើត ឆែ អភិបាលស្តីទី រាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូលយកចិត្តទុកដាក់បណ្ដុះបណ្ដាលបច្ចេកទេស ទាំងការផ្ដល់ទឹកជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាល បានផ្ដល់គ្រាប់ពូជស្រូវ សំដៅធ្វើយ៉ាងណា ឲ្យពលរដ្ឋអាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ ។ ការណែនាំរបស់លោក កើត ឆែ បែបនេះ ធ្វើឡើងនាថ្ងៃ៧...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់តាំងពីការអនុម័តសន្ធិសញ្ញានេះ ប្រទេសរុស្ស៊ី គឺជាអ្នកដឹកនាំក្នុងការស្វែងរកការនាំយក CTBT ចូលជាធរមាន ដោយវាទាក់ទងនឹងការមើលឃើញការបញ្ច្រាសនៃនិន្នាការនេះ” ។ CTBT មានសារៈសំខាន់សម្រាប់សន្តិភាព...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ មេដឹកនាំទាំងពីរ បានធ្វើការអំពាវនាវនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ នៅពេលពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងរង្វង់នេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ លោក Raisi ក៏បានអំពាវនាវឱ្យបញ្ឈប់ការសម្លាប់ជនស៊ីវិល នៅហ្គាហ្សា ដោយថា វាបានធ្វើឱ្យពិភពលោកខឹងសម្បារ...
ភ្នំពេញ ៖ ក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំកម្ពុជា បានប្រកាសជំហរ បន្តកិច្ចសហការយ៉ាងស្អិតរមួត...
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Hondaដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹកថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅដោយរលូនល្អ ហើយមានបេក្ខជនអវត្តមានចំនួន ២ ២៧៥នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៧ វិច្ឆិកា នេះ ថា ដំណើរការសំណេរ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ មានយានយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចំនួន ៤ ៦៧៩ ២២២ គ្រឿង ខណៈផ្លូវនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ នាថ្ងៃទី៦ វិច្ឆិកា ក្រសួងសាធារណការ បានអបអរសាទរខួប ១ឆ្នាំ នៃការបើកឲ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ត្រូវធ្វើយ៉ាងណាកុំឲ្យផែទាំង៤រួមមាន ៖ ព្រះសីហនុ កោះកុង កែប កំពត ទៅជាផែប្រកួតប្រជែងគ្នាឯង ប៉ុន្តែត្រូវធ្វើឲ្យផែទាំង៤ ទៅជាផែដែលរួមកម្លាំងគ្នា ដើម្បីប្រជែងជាមួយផែប្រទេសជិតខាងវិញ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ នាថ្ងៃ៧ វិច្ឆិកា សម្ដេចធិបតី...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា រុស្ស៊ីបានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ ។ ប្រភពបានឲ្យដឹងថា “គិតត្រឹមម៉ោង ១២យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នីតិវិធីដក CFE សម្រាប់ប្រទេសរុស្ស៊ី ដែលត្រូវបានផ្អាកដោយប្រទេសរបស់យើង ក្នុងឆ្នាំ២០០៧ ត្រូវបានបញ្ចប់ ដូច្នេះហើយ ទីបំផុតឯកសារច្បាប់អន្តរជាតិ...