ភ្នំពេញ៖ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ប្រមាណជិត១០នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចខេត្តកំពត ធ្វើការរឃាត់ខ្លួន ពាក់ព័ន្ធករណី ឆរបោក ប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគដីឡូតិ៍ នៅលើទឹកដីនៃខេត្តកំពត។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅព្រលប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានសរសេរយ៉ាងដូច្នេះថា...
បរទេស៖ លោក Yevgeny Prigozhin ប្រធានក្រុមហ៊ុន Wagner Group ដែលជាក្រុមហ៊ុនទាហានស៊ីឈ្នួលបានអះអាងថា កូនប្រុសម្នាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំងគឺ លោក Dmitry Peskov បានបម្រើការនៅក្នុងក្រុមហ៊ុនឯកជនយោធារុស្ស៊ីមួយនេះ។ ថៅកែ PMC បានបញ្ចេញឱ្យដឹងបែបនេះ នៅក្នុងបទសម្ភាសន៍ជួរមុខដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធបើកដំណើរការ ជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ (Sun & Moon Riverside Hotel)” នារាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។...
បរទេស ៖ អ្នកការទូតកំពូល របស់ប្រទេសកូរ៉េខាងជើង បានឆ្លើយតបទៅនឹងការថ្កោលទោស របស់ក្រុមប្រទេស G-7 ចំពោះការសាកល្បង មីស៊ីលនាពេលថ្មីៗនេះរបស់ខ្លួន ដោយបានច្រានចោលនិងចោទក្រុមនេះថា ជាឧបករណ៍នយោបាយ នៃការគ្រប់គ្រងពិភពលោក របស់សហរដ្ឋអាមេរិក ហើយបានប្តេជ្ញាថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងមិនបោះបង់កម្មវិធីអាវុធ នុយក្លេអ៊ែររបស់ខ្លួនឡើយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា...
ខេត្តព្រះសីហនុ៖ លោក ស៊ូ សាវ៉ាត់ អតីតអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ក្រុងព្រះសីហនុ បានប្រកាសលាលែងចេញពីតំណែង ព្រមទាំងស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសលាលែងនេះ ត្រូវបានលោកស៊ូ សាវ៉ាត់ បញ្ជាក់ថា «ព្រោះអស់ជំនឿលើគណបក្សភ្លើងទៀន»។ តាមរយៈលិខិតសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា លោក ស៊ូ សាវ៉ាត់ បានលើកឡើងថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតំលៃថា មានតែគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ ក្នុងក្តីរំភើបឈានដល់ព្រឹត្តិការណ៍កីឡា ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនវៀតធេល កម្ពុជា (មិត្តហ្វូន) សហការជាមួយសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កីឡាកម្ពុជា។ ពិធីនេះមានការចូលរួមពី លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា លោក...
យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣ ប្រទេសចិន បានប្រើប្រាស់ជាក់ស្តែង នូវដើមទុនបរទេសចំនួន ៤សែន៨ពាន់៤រយ៥០លានយាន់ប្រាក់ចិន កើនឡើង៤.៩ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ដែលសម្រេចបាន” ការចាប់ផ្តើមប្រកប ដោយស្ថេរភាព” ។ ក្នុងចំណោមនោះ សហគ្រាសទុនបរទេស...
បរទេស ៖ វិមានក្រមឡាំង កាលពីថ្ងៃសុក្រម្សិលមិញនេះ បាននិយាយថា ខ្លួនកំពុងតាមដាន និងត្រួតពិនិត្យទៅលើរបាយការណ៍ ដែលអះអាងអំពីលទ្ធភាព ក្នុងការដាក់ទណ្ឌកម្មទៅលើការនាំចេញទាំងអស់ ចូលក្នុងប្រទេសរុស្សីដោយលោកខាងលិច ហើយអះអាងថា វានឹងអាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល ទៅវិញនោះទេ។ យោងតាមការចេញផ្សាយ របស់ The TBS news បានសរសេរថាអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងថាច្រកទាំងពីរ នៃសមុទ្រកោះតៃវ៉ាន់ គឺសុទ្ធតែជាកម្មសិទ្ធ របស់ប្រទេសចិន ទាំងអស់ហើយដូច្នេះចិនមានសិទ្ធ ក្នុងការរក្សាអធិបតេយ្យភាព របស់ខ្លួននៅទីនោះ។ សេចក្តីថ្លែងការណ៍ របស់លោក Qin បានធ្វើឡើងនៅក្នុងអំឡុងពេលនៃវេទិកា Lanting នៅក្នុង ទីក្រុងសៀងហៃ ដែលលោកក៏បានពិភាក្សា...
បរទេស ៖ រថភ្លើងដឹកអ្នកដំណើរបានបញ្ឈប់ ដំណើរការនៅទូទាំងប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃសុក្រ ចំពេលមានកូដកម្មតវ៉ា នៅទូទាំងប្រទេស ដែលធ្វើឡើងដោយសហជីពកម្មករ EVG ដែលកំពុងទាមទារការដំឡើងប្រាក់ឈ្នួល សម្រាប់បុគ្គលិកផ្លូវដែក។ សកម្មភាពនេះស្របពេលកូដកម្មស្រដៀងគ្នានេះនៅព្រលានយន្តហោះធំៗ របស់អាល្លឺម៉ង់មួយចំនួន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ‘កូដកម្ម’ នៅលើបណ្តាញផ្លូវដែកបានចាប់ផ្តើមនៅម៉ោង...