នយោបាយ

អនុប្រធានបក្សភ្លើងទៀន ក្រុងព្រះសីហនុ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ខេត្តព្រះសីហនុ៖ លោក ស៊ូ សាវ៉ាត់ អតីតអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ក្រុងព្រះសីហនុ បានប្រកាសលាលែងចេញពីតំណែង ព្រមទាំងស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ការប្រកាសលាលែងនេះ ត្រូវបានលោកស៊ូ សាវ៉ាត់ បញ្ជាក់ថា «ព្រោះអស់ជំនឿលើគណបក្សភ្លើងទៀន»។

តាមរយៈលិខិតសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា លោក ស៊ូ សាវ៉ាត់ បានលើកឡើងថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតំលៃថា មានតែគណបក្សប្រជាជនកម្ពុជា ទេ ដែលមានឧត្ដមគតិត្រឹមត្រូវ និងមានគុណបំណាច់ធំធេងចំពោះជាតិមាតុភូមិ៕

To Top