ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាង ប្រមុខការទូតនៃប្រទេសទាំងពីរ កម្ពុជា-ចិននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង លោក WANG YI រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្ដេជ្ញាបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិន នៅក្នុងការអភិវឌ្ឍរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសចិន សម្រាប់ការបន្តជំនួយ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៨ ធ្នូនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងពង្រឹងគុណភាពបណ្តុះ បណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។ កិច្ចប្រជុំនេះ មានការចូលរួមពី ពីអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការដឹកនាំគម្រោងពង្រឹងគុណភាពបណ្តុះបណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការ ងារអនុវត្តគម្រោងពង្រឹងគុណភាពមុនពេលបម្រើការ ងារសម្រាប់មន្រ្តីសុខាភិបាល ដែលបានខិតខំអនុវត្តគម្រោង ប្រកបដោយភាពជោគជ័យ។...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សារជាថ្មីជូនអ្នករាយការណ៍ ពិសេស នូវការបន្តកិច្ចសហការរបស់កម្ពុជា ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យពន្លឿនការអនុវត្តខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយសហការជាមួយច្រករបៀង ពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រ អន្តរជាតិថ្មី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថារដ្ឋមន្រ្តីការបរទេសទាំងអស់ បានកោតសរសើរចំពោះស្ថិរភាព និងវឌ្ឍនភាពជាក់ស្តែងនៃក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេល...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លើវិស័យថាមពល និងប្រេងកាត ជាពិសេសការគាំទ្រយ៉ាងមុតមាំ ដល់ទស្សនវិស័យ និងផែនការ អភិវឌ្ឍថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ហៅកាត់ថា លេខាធិការដ្ឋាន គ.វ.អ. ដែលមានទីតាំងនៅទីស្ដីការគណៈរដ្ឋមន្ត្រី៕
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា នាវាបរិស្ថាន ចេញដំណើរបានជាង ១០០ថ្ងៃមកនេះ សម្រេចបានដោយជោគជ័យ លើបេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រិត្យកម្ម បរិស្ថានកិច្ច»។ លោកបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងឱកាស...
កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង...
ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់តំបង និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១០៨០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងឱ្យដឹងថា វិទ្យាស្ថានត្រូវការយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៦៣០នាក់ ចូលរៀនជំនាញវិជ្ជាជីវៈលើមុខជំនាញ ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងសរសៃដែក ការដំឡើងគ្រឿងឈើសម្រេច ការថែទាំនិងជួសជុលរថយន្ត...
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី សមាជិក...