ពោធិសាត់: មនុស្ស២ នាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បង្កដោយរថយន្ត បើកបរដោយជនជាតិចិនម្នាក់បានបើកបុកម៉ូតូ និង អ្នកដើរថ្មើរជើង ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ ៥៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ76-77 ចំនុចមុខផ្សារ07 ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់កាលពីវេលាម៉ោង១៨ និង ២៥ នាទីថ្ងៃទី...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា កងទ័ពរបស់ប្រទេសជប៉ុន បានរកឃើញបំណែកយន្តហោះ និងសាកសពចំនួន៥នាក់ កាលពីថ្ងៃអាទិត្យ នៅក្នុងអំឡុងពេលរុករកក្នុងសមុទ្រជ្រៅ សម្រាប់នាវិកនៅលើឧទ្ធម្ភាគចក្រ ដែលបានបាត់ពីរ៉ាដា កាលពីដើមខែនេះ ។ យន្តហោះដែលមានមនុស្ស១០នាក់ នៅលើនោះបានបំពេញបេសកកម្មឈ្លបយកការណ៍នៅគ្រា ដែលយន្តហោះបាន បាត់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា...
ប៉េកាំង/តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបអាកាសធាតុ ខណៈដែលជើងហោះហើរស៊ីវិល បានផ្លាស់ប្តូរផ្លូវរបស់ពួកគេ ដើម្បីជៀសវាងតំបន់ហាមហោះហើរដែលដាក់បម្រាមដោយចិន ទៅកាន់ភាគខាង ជើងនៃកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងបានដាក់ឱ្យដំណើរការ ដោយសារតែលទ្ធភាពនៃការធ្លាក់កម្ទេចកម្ទីគ្រាប់រ៉ុក្កែត ។ ក្រសួងដឹកជញ្ជូនរបស់កោះតៃវ៉ាន់បានឲ្យដឹងថា ដំបូងឡើយក្រុងប៉េកាំងបានជូនដំណឹងដល់ក្រុងតៃប៉ិ ថា ខ្លួននឹងដាក់តំបន់...
ភ្នំពេញ៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសាររំលឹកនូវអតីតកាល ដែលប្រជាជាតិខ្មែរ មិនអាចបំភ្លេចបាន គឺថ្ងៃដែលខ្មែរក្រហម វាយចូលកាន់កាប់ដល់ទីក្រុងភ្នំពេញ ហើយបានសុំឱ្យប្រជាជន ចេញពីផ្ទះ «ចំនួន៣ ថ្ងៃ» ដោយថា អាមេរិកនឹងអោយយន្តហោះ មកទម្លាក់កម្ទេច ទីក្រុងភ្នំពេញ ។...
បរទេស៖ លោក Mick Wallace សមាជិកសភាអឺរ៉ុប (MEP) បានឲ្យដឹងថា ខណៈពេលដែលប្រទេសចិន បានបង្ហាញដល់ពិភពលោក នូវផែនការសន្តិភាព សម្រាប់វិបត្តិអ៊ុយក្រែន “សហរដ្ឋអាមេរិក និងអង្គការណាតូ មិនចង់ឱ្យសង្គ្រាមបញ្ឈប់” សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេនោះទេ។ MEP អៀរឡង់បានប្រាប់កាសែតស៊ិនហួ ក្នុងអំឡុងពេលស្នាក់នៅទីក្រុង Chongqing ដែលជាការឈប់ចុងក្រោយនៃ ដំណើរទស្សនកិច្ចរយៈពេល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន អំពាវនាវឱ្យភាគីទាំងពីរ នៃជម្លោះនៅក្នុងប្រទេសស៊ូដង់ បញ្ចប់ការប្រយុទ្ធគ្នា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទប់ស្កាត់ការកើនឡើង នៃភាពតានតឹងបន្ថែមទៀត។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដ៏ខ្លាំងក្លា ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ម៉ោងក្នុងស្រុករវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សនៅទីក្រុងកាធុម និងកន្លែងផ្សេងទៀតក្នុងប្រទេស។ ជម្លោះដ៏សាហាវរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីកាធុម...
ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់អ៊ីនធឺណិត របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិត ល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានបញ្ចប់ដោយជោគជ័យ ។ សូមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦...
ភ្នំពេញ៖ បន្ទាប់ពីមានបញ្ហាអាស្រូវជាបន្តបន្ទាប់ និងការគាបសង្កត់លើការចេញអាជ្ញាប័ណ្ណ និងបញ្ហាភាស៊ីរបស់អាជីវករ លក់ដូរនៅក្នុងខេត្តនេះ ប្រជាពលរដ្ឋ និងអាជីវករនានា បានគោរពស្នើសុំសម្តេចតេជោ ពិចារណាដកអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ចេញពីតំណែង។ ស្របពេលការបោះឆ្នោតខិតជិតមកដល់ និងការគាំទ្រគណៈបក្សប្រជាជនកើនឡើង ក្រុមមន្រ្តី អាជីវករ និងប្រជាពលរដ្ឋ បានលើកឡើងថា ការទុកមន្រ្តីដែលបង្កបញ្ហាថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ នឹងធ្វើឲ្យមានបញ្ហា...
កាធុម៖ ជម្លោះដ៏សាហាវរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីកាធុម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦នាក់ និងរបួសជាង ៥៩០ នាក់ ដែលបង្កើនការព្រួយបារម្ភ ជាអន្តរជាតិអំពីការកើនឡើងបន្ថែមទៀត។ មេបញ្ជាការកងទ័ពស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan កាលពីថ្ងៃសៅរ៍បានចេញ សេចក្តីសម្រេចរំលាយកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា RSF នេះបើយោងតាមការចុះផ្សាយ...