ព័ត៌មានជាតិ

ស្លាប់ ២ នាក់ និង របួសធ្ងន់ស្រាល ៦ នាក់ករណីរថយន្តបុកម៉ូតូ និង អ្នកថ្មើរជើងនៅស្រុកវាលវែង!

ពោធិសាត់: មនុស្ស២ នាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បង្កដោយរថយន្ត បើកបរដោយជនជាតិចិនម្នាក់បានបើកបុកម៉ូតូ និង អ្នកដើរថ្មើរជើង ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ ៥៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ76-77 ចំនុចមុខផ្សារ07 ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់កាលពីវេលាម៉ោង១៨ និង ២៥ នាទីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាល ស្រុកវាលវែងបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បង្កឡើងដោយរថយន្តម៉ាកFOTON TUNLAND ពាក់ស្លាកលេខភ្នំពេញ BS2152 បើកបរក្នុងស្ថានភាពស្រវឹង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាល ធ្វើកំណត់ហេតុប្រគល់អោយទៅក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកអ្នកបើករថយន្តបង្ក និង វត្ថុតាងរថយន្ត និង ម៉ូតូសមត្ថកិច្ចបានឃាត់ខ្លួន និង រក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីចាត់ការទៅតាមនិតិវិធី៕

To Top