សៀមរាប៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីកុំឲ្យមានការយល់ច្រឡំ តាមការញុះញង់របស់បុគ្គលខ្លះនោះគឺថា ការផ្លាស់ប្ដូរទីលំនៅ ប្រជាពលរដ្ឋពីតំបន់អភិរក្សអង្គរ ទៅតំបន់រុនតាឯក និងពាក់ស្នែង គឺមិនមែនយកដីលក់ឲ្យក្រុមហ៊ុន ឯកជនណាមួយឡើយ តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាប៉ុណ្ណោះ។ នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូ សម្ដេចធិបតីបានឲ្យដឹងថា...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចាត់តាំងឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំនាយទាហានចូលរួមគោរពវិញ្ញាណក្ខន្ធ សីលចរណវិសុទ្ធិ មហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភ មុន សៀម ដែលត្រូវជាម្តាយបង្កើតរបស់ នាយឧត្តមសេនីយ៍...
សៀមរាប ៖ ថ្លែងចេញពីទឹកដីខេត្តសៀមរាប ជាទីកន្លែងមានប្រាសាទអង្គរវត្ត ដ៏មានតម្លៃរបស់ជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្ត ឲ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត។ សម្តេចធិបតីបានថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃ៨ ធ្នូ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅក្រុមអង្គការអន្តរជាតិ និងមតិប្រឆាំងដែលនាំគ្នា វាយប្រហារមកលើរាជរដ្ឋាភិបាល រឿងប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែងថា រវាងប្រាសាទអង្គរ និងប្រជាពលរដ្ឋនៅក្បែរប្រាសាទអង្គរ គឺយកទាំងពីរ ព្រោះកេរដំណែដូនតា និងប្រជាពលរដ្ឋ ត្រូវតែជាអាទិភាពធំដាច់ខាត សម្រាប់រាជរដ្ឋាភិបាល ។ នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃ៨...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌដល់ មន្ត្រីសុខាភិបាលជាប់កិច្ចសន្យាចំនួន ៨រូប ដែលបម្រើការងារនៅមណ្ឌលសុខភាពរុនតាឯក ឲ្យក្លាយជាពេញសិទ្ធិតែម្តង។ ដោយមិនអស់ចិត្តក្នុងបំពេញ តម្រូវការបន្ថែមទៀត ដល់មណ្ឌលសុខភាពនៅរុនតាឯកនេះ សម្តេចធិបតី ក៏ណែនាំឲ្យអគ្គិសនីកម្ពុជា តភ្ជាប់បណ្តាញអគ្គិសនី ដោយមិនគិតថ្លៃផងដែរ ៕
ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនគ្រប់គ្រង បណ្ដាញសង្គមហ្វេសប៊ុក បានដាក់ឲ្យដំណើរការ Meta AI សារជាថ្មី ។ Imagine with Meta AI ជាគេហទំព័រដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់បង្កើតរូបភាព តាមក្តីស្រមៃបានដោយឥតគិតថ្លៃ។ ប៉ុន្តែបច្ចុប្បន្នសម្រាប់កម្ពុជា គេហទំព័របង្កើតរូបសិប្បនិម្មិតនេះមិនទាន់ អាចប្រើប្រាស់បានជាទូទៅនៅឡើយ។ យោងតាមហ្វេសប៊ុក...
ភ្នំពេញ ៖ រដ្ឋមន្ត្រីការពារជាតិ ហ្គាណា(Ghana) បានបង្ហាញពីបំណង ចង់ឲ្យមានការផ្លាស់ប្តូរ សិក្ខាកាមយោធា រវាងប្រទេសទាំងពីរ កម្ពុជា-ហ្គាណា ក្នុងហ្វឹកហ្វឺនបណ្តុះបណ្តាលវិស័យកងទ័ព ។ ការបង្ហាញបំណងរបស់រដ្ឋមន្ត្រីការពារជាតិហ្គាណាបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃ៦ ធ្នូ ក្នុងឱកាសប្រមុខ ការពារជាតិកម្ពុជា...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱជួបពលរដ្ឋទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នាថ្ងៃ៨ ធ្នូនេះ បានរំលឹកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលបានចុះមក ជួបពលរដ្ឋនៅទីនេះចំនួន៤លើក កាលពីពេលកន្លងមក ដោយក្នុងជំនួបនាពេលនោះ សម្តេចធិបតីរំលេចថា បំណងរបស់សម្តេចតេជោ ចង់ឲ្យតំបន់រុនតាឯកនេះក្លាយទៅជា ក្រុងរុនតាឯកមួយទៀត បន្ទាប់ពីក្រុងសៀមរាប ។ ក្នុងរយៈពេល៥០០ថ្ងៃ...
ភ្នំពេញ៖ ហាក់មានភាពស្រពិចស្រពិល ក្នុងករណីរកឃើញសាច់បង្កកជិត ៤០០តោន នៅរាជធានីភ្នំពេញ ដោយមានស្ថាប័នរដ្ឋចំនួនពីរ បានចេញមុខបកស្រាយខុសៗគ្នា ក្នុងនីតិវិធីច្បាប់ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋមានការ ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពចំណីអាហារ។ សូមរំលឹកថា កាលពីថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្ដុកសាច់បង្កកមួយកន្លែង នៅភូមិសំរោងទាវ...
សៀមរាប ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋស្ម័គ្រចិត្ត ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន៥ ៨៦៥ គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤ ០៣២គ្រួសារ សរុបទាំងអស់ចំនួន ៩ ៨៩៧...