ព័ត៌មានជាតិ

សម្តេចធិបតី៖ មហិច្ចតារបស់សម្តេចតេជោ នឹងឲ្យតំបន់រុនតាឯក ក្លាយជាក្រុងមួយទៀតនៅសៀមរាប

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱជួបពលរដ្ឋទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នាថ្ងៃ៨ ធ្នូនេះ បានរំលឹកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលបានចុះមក ជួបពលរដ្ឋនៅទីនេះចំនួន៤លើក កាលពីពេលកន្លងមក ដោយក្នុងជំនួបនាពេលនោះ សម្តេចធិបតីរំលេចថា បំណងរបស់សម្តេចតេជោ ចង់ឲ្យតំបន់រុនតាឯកនេះ​ក្លាយទៅជា ក្រុងរុនតាឯកមួយទៀត បន្ទាប់ពីក្រុងសៀមរាប ។

ក្នុងរយៈពេល៥០០ថ្ងៃ បន្ទាប់ពីពលរដ្ឋរស់ នៅក្បែររមណីយដ្ឋានតំបន់អង្គរ ស្ម័គ្រចិត្តមករស់នៅតំបន់ទាំង២ ដែលមានរយៈចម្ងាយចេញពីតំបន់អង្គរ សម្តេចធិបតីអះអាងថា បានសម្រេចលទ្ធផលធំៗជាច្រើន មានហេដ្ឋារចនាសម្ព័ន្ធនានា ដោយមានផ្លូវខ្លះក៏មានចាក់បេតុងផងដែរ ៕

To Top