ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ លោកបណ្ឌិត សូមអរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi បានពិភាក្សាគ្នា នៅក្នុងការសន្ទនា តាមទូរស័ព្ទអំពីការកើនឡើង នៃភាពតានតឹងបន្ទាប់ពីការវាយឆ្មក់ របស់អ៊ីស្រាអែល ទៅលើបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹមខាងកើត កាលពីដើមសប្តាហ៍នេះ។ ក្នុងអំឡុងពេលសន្ទនា លោក Erdogan បានគូសបញ្ជាក់អំពីសារៈសំខាន់...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ចេញលិខិតជូនដំណឹងឲ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវបើកប្រាក់ខែជូនមន្ត្រី លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៣ឲ្យបានមុនដំណាច់ខែមេសា និងលើកទី២ នៅក្នុងសប្ដាហ៍ទី៣ នៃខែឧសភា ហើយសម្រាប់ខែមិថុនាអនុវត្តតាមច្បាប់ជាធម្មតា៕
បរទេស ៖ យោង តាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិល មិញនេះ បានឲ្យដឹងថា មានហេតុការណ៍រថយន្តបើកសម្រុក ចូលហ្វូងមនុស្ស មួយបានកើតឡើងនៅកណ្តាលទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអ៊ែល និងបានសម្លាប់មនុស្ស១នាក់ និងរបួស៦នាក់ផងដែរ។ អជ្ញាធរ របស់អ៊ីស្រាអ៊ែល បានបញ្ជាក់ទៀតដែរថា ជនរងគ្រោះដែលភាគច្រើនសុទ្ធតែភ្ញៀវទេសចរ ទាំងអស់ហើយជនល្មើស ដែលជាអ្នកបើកបរ...
ភ្នំពេញៈ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង មេបញ្ជាការរង...
បាងកក ៖ ប្រទេសថៃ កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង ដើម្បីបង្កើតវិធីសាស្ត្រស្ថាបនានិងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាអ័ព្ទឆ្លងដែនរបស់តំបន់។ ការអំពាវនាវនេះបានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីថៃលោក ប្រាយុុទ្ធ ចាន់អូឆា បានរៀបចំកិច្ចប្រជុំត្រីភាគីតាមអ៊ីនធឺណិតកាលពីថ្ងៃសុក្រ ជាមួយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងឧត្តមសេនីយឯក មីន អ៊ុងឡាំង អគ្គមេបញ្ជាការ នៃក្រសួងការពារជាតិមីយ៉ាន់ម៉ា។ នៅក្នុងកិច្ចប្រជុំនោះ លោក ប្រាយុទ្ធ...
បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថាសហរដ្ឋអាមេរិក កំពុងសំងំយ៉ាងស្ងប់ស្ងាត់ ក្នុងការដំណើរការមន្ទីរពិសោធ ដ៏មានភាពចម្រូងចម្រាស ឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថាក្នុងនោះអាមេរិកក៏កំពុងបង្កើតទីតាំងមន្ទីរពិសោធថ្មីៗជាច្រើនកន្លែងទៀតព្រមទាំងបុគ្គលិកជំនាញជាច្រើននាក់ផងដើម្បីរៀបចំបំពេញការងារជាមួយគ្នា។ ប្រភពដដែលបានបន្តទៀតថាកន្លងមក៖អាមេរិកតែងតែលាក់បាំងនូវការចូលរួមរបស់ខ្លួននៅក្នុងកម្មវិធីអាវុធគិមីរបស់អ៊ុយក្រែនជាច្រើនគម្រោងនិងនៅក្នុងទឹកដីអ៊ុយក្រែនផ្ទាល់តែម្តងដើម្បីធ្វើយ៉ាងណាអាចគេចចេញពីការបែកធ្លាយព័ត៌មាននិងសកម្មភាពដែលខុសទៅនឹងច្បាប់។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមលុកលុយទៅលើប្រទេសអ៊ុយក្រែនភ្លាមៗរុស្សីបានធ្វើការចោទប្រកាន់ជាបន្តបន្ទាប់ទៅលើកម្មវិធីជំនួយមូលនិធីរបស់អាមេរិកពីក្រោយកម្មវិធីមន្ទីរពិសោធនៅអ៊ុយក្រែននិងបានបន្តផ្តល់ភស្តុតាងជាច្រើនរហូតមកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតគៀកចូលមកដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបំផុសឲ្យក្រុមតាអាចារ្យនាំគ្នាក្មេងៗដែលជាយុវជន-យុវនារីចូលរួមលេងល្បែងប្រជាប្រិយនៅតាមទីវត្ត ព្រោះជាបុណ្យប្រពៃណីជាតិខ្មែរ។ ឃើញថា បាំងតែមួយទៀតប៉ុណ្ណោះចូលឆ្នាំខ្មែរនឹងឈានចូលដល់នោះនៅតាមវត្តនានា បានរៀបចំតុបតែងលំអរដើម្បីរៀបចំសង្ក្រាន្ត និងកន្លែងស្ថាប័នរដ្ឋនិងឯកជននានាក៏រៀបចំផងដែរ៕
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា អាជ្ញាធរចិនបានដាក់ទណ្ឌកម្ម អង្គភាពអាមេរិកចំនួនពីរ គឺវិទ្យាស្ថាន Hudson និងបណ្ណាល័យប្រធានាធិបតី Ronald Reagan ពីបទរំលោភលើគោលការណ៍ចិនតែមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងគឺ អង្គភាពទាំងពីរបានផ្តល់ឱ្យប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen នូវ “វេទិកាមួយ...
បរទេស៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា យោធាអ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ (Hamas) នៅភាគខាងត្បូងនៃប្រទេសលីបង់ និងតំបន់ហ្គាហ្សាស្ទ្រីប ។ យោធាបានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងរបាំងការពារនៃគ្រាប់រ៉ុក្កែតចំនួន៣៤គ្រាប់ដែលបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍ ដែលខ្លួនបានស្តីបន្ទោសទៅលើក្រុមហាម៉ាស់ ជាអ្នកបង្កឡើង ។ គេបានដឹងថា ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៀត...