តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា ជប៉ុន បានទាមទារឱ្យប្រទេសចិន ធ្វើការដោះលែងជនជាតិ របស់ខ្លួនម្នាក់ បន្ទាប់ពីបុរសនោះត្រូវបានចាប់ខ្លួន ដោយក្រុងប៉េកាំង ដោយចោទប្រកាន់ពីបទចារកម្ម ។ បុរសដែលជាបុគ្គលិក នៃក្រុមហ៊ុនផលិតគ្រឿងញៀន Astellas ក្នុងវ័យ៥០ឆ្នាំរបស់គាត់ត្រូវបានឃុំខ្លួនតាំងពីដើមខែមីនា ។ យោងតាមសារព័ត៌មាន ជប៉ុន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គឺបានទទួលកញ្ចប់ដំបូង នៃរថក្រោះប្រយុទ្ធជួរមុខ Leopard 2 ពីប្រទេសអាល្លឺម៉ង់ហើយ ។ រថក្រោះដែលផលិត នៅក្នុងប្រទេសអាល្លឺម៉ង់នេះ ត្រូវបានប្រគល់ទៅឲ្យកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន តាមការសន្យាដែលធ្លាប់បានធ្វើកាលពី២ ខែកន្លងមកប៉ុន្តែមិនទាន់ មានប្រភពណា បានអះអាងបញ្ជាក់អំពីចំនួន នៃរថក្រោះនេះនៅឡើយទេ។ កាលពីខែមករាកន្លងមករដ្ឋាភិបាល នៃប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តផ្តល់ជាជំនួយយោធា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT កាលពីម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក ប្រធានាធិបតី Joe Biden នឹងចាប់ផ្តើមធ្វើការបង្កជម្លោះ ជាមួយនឹងប្រទេសមិកស៊ិកូ ដើម្បីទាមទារឲ្យប្រទេសអ្នកជិតខាងមួយនេះ ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេង និងថាមពលមកឲ្យ ប្រទេសរបស់ខ្លួន ។ ប្រភពដដែលបានបន្តទៀតថា អាមេរិកនឹងធ្វើការគម្រាមកំហែង តាមរយៈការប្រើប្រាស់ការតម្លើង ពន្ធទៅលើទំនិញនានា ប្រសិនបើប្រទេសដែលមាន...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា បាតុកម្មដែលកំពុងឆាបឆេះ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល នៅតែបន្តកើនឡើងកំដៅនៅឡើយ ប៉ុន្តែមិនទាន់មានការប៉ះពាល់ ដល់ការប្រើប្រាស់កងកម្លាំង យោធានៅឡើយទេ។ ការប្រកាសបញ្ជាក់ ដោយមេបញ្ជាការកំពូល របស់យោធាមួយរូប របស់ប្រទេសអ៊ីស្រាអ៊ែល ដោយក្នុងនោះលោក ក៏បានចេញលិខិតជា សាធារណៈស្នើសុំឲ្យលោក នាយករដ្ឋមន្ត្រី Benjamin...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃម៉ារ៉ុក បានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែខ្លាំង ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា ពាក់ព័ន្ធទៅនឹងបញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន ជំហរកម្ពុជា មានគោលការណ៍គ្រឹះ គឺប្រឆាំងរាល់ការអន្ដរាគមន៍កិច្ចការផ្ទៃក្នុង ឯករាជ្យ និងអធិបតេយ្យភាព នៃប្រទេសដទៃ។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងបែបនេះបន្ទាប់ពី លោក ប៉េលឡេត ហ្សាកស៍ ប៉ូល...
ភ្នំពេញ ៖ ជប៉ុន នឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន១០គ្រឿង ដល់ក្រសួងបរិស្ថាន ដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹងតាមទីប្រជុំជន។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone)...
ភ្នំពេញ ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់ លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀតទាត់ និងសម្រេចបានលទ្ធផលល្អផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ក្នុងឱកាសអញ្ជើញទទួលជួបសវនាការជាមួយ លោក អ៊ូអិណុ អាត់ស៊ូស៊ី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា មនុស្ស៣នាក់ត្រូវបាន គេរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីនាវាដឹកប្រេងបានឆេះនៅឆ្នេរសមុទ្រនៃខេត្ត West Nusa Tenggara របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ។ លោក Wahyu Efendi ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្តបានលើកឡើងថា នាវានេះត្រូវបានដំណើរការ ដោយក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌូនេស៊ី ឈ្មោះថា...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា ការបោះឆ្នោតនៅក្នុងខែឧសភា របស់ប្រទេសថៃឡង់ដ៏ ត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែងដ៏តឹងរ៉ឹង ដោយសារតែគណបក្សប្រឆាំងដ៏សំខាន់ គ្រប់គ្រងការស្ទង់ មតិចុងក្រោយ ប៉ុន្តែមានភាពយឺតយ៉ាវចំពោះការគាំទ្ររួមគ្នារបស់គណបក្សចម្រុះដែលកំពុងកាន់អំណាច ។ ការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា នឹងក្លាយជាសមរភូមិដ៏ស្វិតស្វាញមួយទៀតរវាងគណបក្ស ដែលគាំទ្រដោយ យោធា...