ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានរថក្រោះ Leopard 2 កញ្ចប់ដំបូងពីអាល្លឺម៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គឺបានទទួលកញ្ចប់ដំបូង នៃរថក្រោះប្រយុទ្ធជួរមុខ Leopard 2 ពីប្រទេសអាល្លឺម៉ង់ហើយ ។

រថក្រោះដែលផលិត នៅក្នុងប្រទេសអាល្លឺម៉ង់នេះ ត្រូវបានប្រគល់ទៅឲ្យកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន តាមការសន្យាដែលធ្លាប់បានធ្វើកាលពី២ ខែកន្លងមកប៉ុន្តែមិនទាន់ មានប្រភពណា បានអះអាងបញ្ជាក់អំពីចំនួន នៃរថក្រោះនេះនៅឡើយទេ។

កាលពីខែមករាកន្លងមករដ្ឋាភិបាល នៃប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តផ្តល់ជាជំនួយយោធា បូករួមទាំង រថក្រោះ Leopard 2 ដោយក្នុងនោះប្រភពសារ ព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ បានអះអាងថា រថក្រោះទាំងនោះអាចមានចំនួន ប្រមាណជា១៨គ្រឿង ៕

ប្រែសម្រួល៖ស៊ុនលី

To Top