ព័ត៌មានអន្តរជាតិ

Update ៖ ជប៉ុន ទាមទារឲ្យដោះលែងពលរដ្ឋរបស់ខ្លួន ក្រោយពីរងការចោទប្រកាន់ ដោយក្រុងប៉េកាំងថា បានប្រព្រឹត្តអំពើ ចារកម្ម

តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា ជប៉ុន បានទាមទារឱ្យប្រទេសចិន ធ្វើការដោះលែងជនជាតិ របស់ខ្លួនម្នាក់ បន្ទាប់ពីបុរសនោះត្រូវបានចាប់ខ្លួន ដោយក្រុងប៉េកាំង ដោយចោទប្រកាន់ពីបទចារកម្ម ។

បុរសដែលជាបុគ្គលិក នៃក្រុមហ៊ុនផលិតគ្រឿងញៀន Astellas ក្នុងវ័យ៥០ឆ្នាំរបស់គាត់ត្រូវបានឃុំខ្លួនតាំងពីដើមខែមីនា ។

យោងតាមសារព័ត៌មាន ជប៉ុន Kyodo News បានឱ្យដឹងថា ប្រទេសចិន បានឃុំខ្លួនជនជាតិជប៉ុនយ៉ាងហោចណាស់ចំនួន១៧នាក់ ពីបទធ្វើចារកម្ម ចាប់តាំងពីឆ្នាំ២០១៥ ។

ទំនាក់ទំនងមានភាពតានតឹង ជាយូរមកហើយជុំវិញ ប្រជុំកោះសមុទ្រចិនខាងកើត ដែលមានជម្លោះ ប្រវត្តិសង្គ្រាម និងកោះតៃវ៉ាន់ ។

នៅថ្ងៃចន្ទនេះ ប្រមុខខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានថ្លែងថា ប្រទេសចិន បានជូនដំណឹងដល់ប្រទេសនេះអំពីការចាប់ខ្លួន តាមរយៈបណ្តាញការទូត និងបានស្នើសុំដំណើរ ទស្សនកិច្ចទៅកាន់កុងស៊ុល ។

ប៉ុន្តែគាត់មិនបានបង្ហាញព័ត៌មានលម្អិតណាមួយ អំពីអត្តសញ្ញាណរបស់បុរសនេះ ឬបទល្មើស ដែលគេចោទប្រកាន់នោះទេ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងថា បុរសនោះត្រូវបានឃុំខ្លួនពីបទចារកម្ម ។

លោកស្រីបានថ្លែងទៀតថា “ប្រទេសចិន នឹងដោះស្រាយករណីនេះទៅតាមច្បាប់ ហើយនឹងការពារសិទ្ធិរបស់ជននោះតាមច្បាប់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top