ប៉េកាំង ៖ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុនធ្វើការពិគ្រោះជាមួយភាគីពាក់ព័ន្ធ និងអង្គការអន្តរជាតិដែលពាក់ព័ន្ធទាំងស្រុង ទាក់ទងនឹងផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានឲ្យដឹងកាលពីសប្តាហ៍មុនថា ទឹកកខ្វក់នុយក្លេអ៊ែរនៅ Fukushima នឹងត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រ...
គៀវ៖ នោះហើយជាអ្វីដែលប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្កី បានឲ្យដឹងកាលពីខែធ្នូ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏ខ្លីរបស់លោកទៅកាន់ទីក្រុង Bakhmut ដែលជាទីក្រុងភាគអាគ្នេយ៍ ដែលត្រូវបានបំផ្លាញ និងបាត់បង់ប្រជាជនយ៉ាងច្រើន ដែលបានក្លាយជាចំណុចកណ្តាលនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ សមរភូមិ Bakhmut គឺជាផ្នែកមួយនៃជម្លោះដ៏បង្ហូរឈាមបំផុត និងយូរបំផុតនៅក្នុងជម្លោះ ដែលបានឈានចូលឆ្នាំទីពីររបស់ខ្លួនរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមរបាយការណ៍ ជារៀងរាល់ថ្ងៃចាប់តាំងពីខែសីហា ដែលជាពេលដែលការប្រយុទ្ធកាន់តែខ្លាំង ទាហានរាប់រយនាក់ទាំងសងខាងត្រូវបានសម្លាប់នៅក្នុង...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនៅឆ្នាំនេះមកត្រឹម ១ភាគរយពី ៣,២ ភាគរយ ដែលបានប៉ាន់ប្រមាណមុននេះ ។ លោក Oleksii Sobolev អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ការព្យាករណ៍នេះ ត្រូវបានបន្ទាបកម្រិត...
ប៉េកាំង ៖ មន្ត្រីចិនពីររូប បានជំរុញប្រទេសជប៉ុន កុំឱ្យបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ តាមអំពើចិត្តពីស្ថានីយ៍ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ លោក Liu Jing នាយករងអាជ្ញាធរ ថាមពលអាតូមិកចិន បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ (IAEA) ថា ផែនការបញ្ចេញទឹកកខ្វក់ដោយ...
ព្រុចសែល៖ ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ បណ្តាប្រទេសនៅអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ បានរក្សាភាពស្ងៀមស្ងាត់ជាឯកច្ឆ័ន្ទ ចំពោះការបំផ្ទុះដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 កាលពីខែកញ្ញា ឆ្នាំមុន និងការស៊ើបអង្កេតជាបន្តបន្ទាប់។ ចាប់តាំងពីអ្នកកាសែតស៊ើបអង្កេតជើងចាស់លោក Seymour Hersh លាតត្រដាងពីការជាប់ពាក់ព័ន្ធរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងការបំផ្ទុះនៅលើច្រក Substack របស់សហរដ្ឋអាមេរិក កាលពីខែមុន អ្នកជំនាញកាន់តែច្រើនឡើងបានចោទសួរពីភាពស្ងៀមស្ងាត់រួមរបស់អឺរ៉ុប។...
តូក្យូ៖ ប្រធានប្លុកតំបន់បានឲ្យដឹងថា មេដឹកនាំជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងលើកកម្ពស់ជាផ្លូវការនូវ ទំនាក់ទំនងរបស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅខែធ្នូ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ពិសេសរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។ ផែនការនេះកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងចិន កាន់តែប្រជែងគ្នាដណ្តើមឥទ្ធិពល នៅអាស៊ីអាគ្នេយ៍។ វាធ្វើតាមប្រទេសទាំងពីរធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរបស់ពួកគេជាមួយអាស៊ាន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺប្រទេសចិន នៅឆ្នាំ២០២១...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបន្តបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់ខ្លួន ចំពោះផែនការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃជាមួយប្រទេសជប៉ុន ជុំវិញការងារក្នុងសម័យសង្គ្រាម ទោះបីជាមានការប្រតិកម្ម តបភ្លាមៗពីជនរងគ្រោះ និងអ្នកគាំទ្ររបស់ពួកគេក៏ដោយ។ នៅកំពូលនៃសន្និសីទសារព័ត៌មានរបស់គាត់ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានសាទរចំពោះផែនការនេះ ហើយបានលើកឡើងថា សហរដ្ឋអាមេរិកនឹង “លើកទឹកចិត្ត” សម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់ពីររបស់ខ្លួន ក្នុងការកសាងជំហានដើម្បី បង្កើនទំនាក់ទំនងរបស់ពួកគេ។ ការអត្ថាធិប្បាយរបស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពី...
ខែមីនា ប្រជាជនចិនបានអបអរទទួល ព្រឹតិ្តការណ៍ធំមួយក្នុងជីវភាពនយោបាយ របស់បក្សនិងរដ្ឋ ពោលគឺមហាសន្និបាតសភា ទាំងពីរបានប្រារព្ធធ្វើ ។ ឆ្នាំនេះ ជាឆ្នាំទីមួយដែលប្រទេសចិន ចាប់ផ្តើមអនុវត្តស្មារតីនៃសមាជ បក្សកុម្មុយនីស្តចិនលើកទី ២០ ដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាឆ្នាំផ្លាស់ប្តូរអាណត្តិរបស់ស្ថាប័នរដ្ឋ និងសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិនផងដែរ ដូច្នេះគឺមានសារសំខាន់ណាស់ ដែលទទួលបានការ ចាប់អារម្មណ៍យ៉ាងទូលំទូលាយ ។ សហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ ចំពោះមហាសន្និបាតសភាទាំងពីរ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់១៥ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលជាហេតុធ្វើឱ្យអាកសាធាតុចុះត្រជាក់ នឹងមានភ្លៀងពីខ្សោយទៅតិចតួច។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣បានឱ្យដឹងថាស្ថានភាពធាតុអាកាសនៃ ព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ ៖ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងពីថ្ងៃទី១៣-១៤...
តូក្យូ៖ អ្នកជំនាញការបរទេសបានឲ្យដឹងថា ដំណោះស្រាយរបស់ រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះបញ្ហាពលកម្មក្នុង សម័យសង្រ្គាមជាមួយប្រទេសជប៉ុន គឺមានភាពប្រាកដនិយម ប៉ុន្តែទំនងជាមិនអាចដោះស្រាយបញ្ហា ជាមូលដ្ឋាននៃបញ្ហាបន្លាដ៏យូរ រវាងប្រទេសទាំងពីរនោះទេ។ ការសម្រេចចិត្តរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ គឺផ្តោតលើមូលនិធិដែល គាំទ្រដោយរដ្ឋាភិបាល ដែលផ្តល់សំណងដល់ដើមបណ្តឹង កូរ៉េជំនួសឱ្យការតម្រូវឱ្យក្រុមហ៊ុនជប៉ុនពីរ ធ្វើដូច្នេះ ដូចដែលបានបញ្ជាដោយសេចក្តី សម្រេចរបស់តុលាការកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតូក្យូនៅតែព្រួយបារម្ភថា...