ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ចំណុចគន្លឹះក្នុងអភិបាលកិច្ចជាតិ គឺធ្វើឱ្យប្រជាជន មានជីវភាពរស់នៅធូរធារ

ខែមីនា ប្រជាជនចិនបានអបអរទទួល ព្រឹតិ្តការណ៍ធំមួយក្នុងជីវភាពនយោបាយ របស់បក្សនិងរដ្ឋ ពោលគឺមហាសន្និបាតសភា ទាំងពីរបានប្រារព្ធធ្វើ ។ ឆ្នាំនេះ ជាឆ្នាំទីមួយដែលប្រទេសចិន ចាប់ផ្តើមអនុវត្តស្មារតីនៃសមាជ បក្សកុម្មុយនីស្តចិនលើកទី ២០ ដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាឆ្នាំផ្លាស់ប្តូរអាណត្តិរបស់ស្ថាប័នរដ្ឋ និងសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិនផងដែរ ដូច្នេះគឺមានសារសំខាន់ណាស់ ដែលទទួលបានការ ចាប់អារម្មណ៍យ៉ាងទូលំទូលាយ  ។

សហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ ចំពោះមហាសន្និបាតសភាទាំងពីរ នៃប្រទេសចិនក្នុងឆ្នាំនេះ ដោយសម្គាល់ឃើញជាទូទៅថា មហាសន្និបាតសភាទាំងពីររបស់ចិន ក្នុងឆ្នាំនេះមានសារសំខាន់ណាស់ បច្ចុប្បន្ន ការងារសំខាន់របស់ចិន គឺអភិវឌ្ឍសេដ្ឋកិច្ចនិងជំរុញកំណើន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោក ប្រទេសចិនជាកម្លាំងចលករដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកល  កំណើនសេដ្ឋកិច្ចចិនប្រកបដោយភាព នឹងនរក្នុងរយៈពេលយូរមានអំណោយផល ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ហើយការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់របស់ចិន ក៏នឹងជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួមនៅលើ ពិភពលោកទាំងមូលផងដែរ ។

លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ដែលមហាសន្និបាតសភាទាំងពីរ នៃប្រទេសចិនបានកំណត់ បានក្រាលផ្លូវសម្រាប់ឱ្យប្រទេសចិន សម្រេចបាននូវគោលដៅ កំណើនខាងសេដ្ឋកិច្ច បន្ទាប់ពីអនុវត្តគោលនយោបាយថ្មី សម្រាប់គ្រប់គ្រងនិងបង្ការជំងឺកូវីដ១៩ ប្រការនេះមិនត្រឹមតែមានអំណោយផល ដល់ការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ការអភិវឌ្ឍជាសកលទៀតផង ។

ឥស្សរជនអន្តរជាតិយល់ឃើញជាទូទៅថា  គោលណែនាំផ្នែកនយោបាយ ដែលតាក់តែងដោយមហាសន្និបាតសភា ទាំងពីររបស់ចិនក្នុងឆ្នាំនេះ នឹងជំរុញឱ្យប្រទេសចិនឆ្ពោះទៅកាន់ “ផ្លូវល្បឿនលឿន” ក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។ តើប្រទេសចិននឹងដឹកនាំប្រជាជនចំនួន ១ពាន់៤រយលាននាក់ ឆ្ពោះទៅកាន់ផ្លូវប្រកបដោយភាពសម្បូរសម្បាយ និងវិបុលភាពយ៉ាងដូចម៉្តេច ?

ចំណុចគន្លឹះក្នុងអភិបាលកិច្ចជាតិ គឺធ្វើឱ្យប្រជាជនមានជីវភាពរស់នៅធូរធារ ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់បង្គួរនៅលើពិភពលោក បើប្រៀបធៀបនឹងប្រទេសអភិវឌ្ឍន៍  GDP និងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៅតែមានគម្លាតយ៉ាងខ្លាំងបង្គួរ ។ ការអភិវឌ្ឍដោយអតុល្យភាព និងមិនពេញលេញ ជាបញ្ហាគន្លឹះដែលរារាំងដល់ប្រទេសចិន ក្នុងការជំរុញកិច្ចកសាងប្រទេសទំនើបដ៏ខ្លាំងក្លា ។

របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានលើកឡើងនូវគោលដៅសំខាន់ៗ នៃការអភិវឌ្ឍរបស់ចិនក្នុងឆ្នាំនេះ ពោលគឺ៖ ផលិតផលក្នុងស្រុកសរុប ក្នុងពេញមួយឆ្នាំបានកើនឡើងប្រហែល ៥ភាគរយ កម្រិតឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាជនគឺប្រហែល៣ភាគរយ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទ មានចំនួន១២លាននាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុង និងជនបទដែលបានចុះបញ្ជី ប្រហែល៥,៥ភាគរយ បរិមាណផលិតផលស្បៀងមានចំនួន៦សែន ៥ ម៉ឺនលានគីឡូក្រាម ។ល។ គោលដៅជាតួលេខមួយចំនួននេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ថែមមួយកម្រិតទៀតនូវទិសដៅ និងកម្លាំងរបស់ការងាររដ្ឋាភិបាលចិនក្នុងឆ្នាំនេះ ។

ព្រមពេលជាមួយគ្នានេះ ក្នុងឆ្នាំនេះ ភារកិច្ចសំខាន់របស់ចិនក្នុងការធានាជីវភាព រស់នៅរបស់ប្រជាជនជាមូលដ្ឋាន និងអភិវឌ្ឍបុព្វហេតុសង្គមគឺ ដោះស្រាយឱ្យបានល្អនូវបញ្ហាផ្ទះស្នាក់នៅ ការលើកកម្ពស់គុណភាពអប់រំ ការបង្កើតរចនាសម័្ពន្ធនៃ ប្រភពធនធានព្យាបាលរោគ ការធានាជីវភាពមនុស្សចាស់ជរា ការផ្តល់ការគាំទ្រយ៉ាង ពេលលេញចំពោះការបង្កកំណើត  ។ល។ ទាក់ទិននឹងវិស័យទាំងនេះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយជីវភាពរស់នៅរបស់ប្រជាជន ប្រជាជនមានក្តីរំពឹងទុកយ៉ាងខ្លាំងថា នឹងដាក់ចេញនិងអនុវត្តគោលនយោបាយ ដែលផ្តល់ផលប្រយោជន៍ដល់ ប្រជាជនកាន់តែច្រើនក្នុងពេលឆាប់ៗ ។

ពិនិត្យមើលរបាយការណ៍ការងាររដ្ឋាភិបាល ប្រជាជនបានឃើញដល់ជំនឿចិត្តអភិវឌ្ឍន៍របស់ចិន ។ ដូចប្រសាសន៍របស់លោក Shakeel Ramay ប្រធានមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវពីប្រទេសចិន នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ គោលនយោបាយអភិវឌ្ឍជានិរន្តរភាព របស់ប្រទេសប៉ាគីស្ថាន ដែលបានលើកឡើងថា ការជំរុញភាពសម្បូរសប្បាយរួម នឹងបង្កើតឱកាសមានភាពធូរធារ ដល់មនុស្សកាន់តែច្រើន រាល់កិច្ចខិតខំប្រឹងប្រែងសុទ្ធតែ នឹងទទួលបានផល ដូច្នេះនឹងបំផុសថែមមួយកម្រិតទៀត នូវសមត្ថភាពផលិតកម្ម និងការច្នៃប្រឌិតក្នុងសង្គមចិន ។

បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កបង្កើតជាគំនិត ប្រព័ន្ធរបបគោលនយោបាយ និងវិធានការមួយឈុតដែលអាចជំរុញឱ្យ ប្រជាជនគ្រប់រូបមានភាពសម្បូរសប្បាយរួម ហើយមានជំនឿចិត្តធ្វើឱ្យ លទ្ធផលនៃកិច្ចកសាងទំនើបកម្ម អាចផ្តល់ផលប្រយោជន៍កាន់តែច្រើន និងកាន់តែស្មើភាពដល់ប្រជាជនគ្រប់រូប ។

ព្រមពេលជាមួយគ្នានេះ ក៏ត្រូវយល់ឃើញយ៉ាងច្បាស់ថា ការសម្រេចបាននូវភាពសម្បូរសប្បាយរួម ជាដំណើរលំដាប់លំដោយ  ចាំបាច់ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែង យ៉ាងប្រាកប្រជាក្នុងរយៈពេលយូរ ត្រូវគិតពិចារណាពីលក្ខណៈរយៈពេលយូរ ភាពលំបាកលំបិន និងភាពស្មុគស្មាញឱ្យបានពេញលេញ ។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ ស្តីពីការចាត់ទុកប្រជាជនជាអាទិភាព ក្តាប់ជាប់កិច្ចកសាងសេដ្ឋកិច្ច ដែលជាការងារស្នូល ដើម្បីធ្វើឱ្យប្រជាជនមានអារម្មណ៍ ទទួលបានផលប្រយោជន៍កាន់តែច្រើនថែមទៀត ។

បើមានជំនឿចិត្តលើខ្លួនឯង នោះប្រាកដជាអាចធ្វើដំណើរបានឆ្ងាយ ។ ឱ្យតែប្រជាជនចិនចំនួន ១ពាន់៤រយលាននាក់ ប្រមូលផ្តុំស្មារតីនិងកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងឆ្ពោះទៅកាន់ គោលដៅកំណត់ជាស្រេច  នោះពិតជាអាចយកឈ្នះលើឧបសគ្គទាំងអស់ ។ នៅតាមផ្លូវឆ្ពោះទៅមុខ ប្រជាជនចិននឹងត្រួសត្រាយអនាគតថ្មី ដ៏ទូលំទូលាយក្នុងកិច្ចកសាងភាពខ្លាំងក្លា របស់ប្រទេសជាតិនិងស្តារភាពរុងរឿង នៃប្រទេសជាតិឡើងវិញ ៕

To Top