គៀវ៖ ក្រុមហេគឃ័រដែលកំណត់អត្តសញ្ញាណខ្លួនឯងថា ជាជនជាតិអ៊ុយក្រែន ដែលនិយាយភាសារុស្សីបានលួចចូលគណនី Twitter ស្ថានកុងស៊ុលអាមេរិក ហើយបានចែករំលែកសារប្រឆាំងក្រុងកៀវជាច្រើន រួមទាំងការប្រៀបធៀបប្រទេសទៅនឹងណាស៊ីអាល្លឺម៉ង់ផងដែរ។ ក្រុម Hacker បានចូលកាន់កាប់គណនី Twitter របស់ស្ថានកុងស៊ុលអាមេរិក Milan កាលពីព្រឹកថ្ងៃចន្ទ ម៉ោងក្នុងស្រុក ហើយបានបន្តវាយប្រហារអ៊ុយក្រែន ចំពេលប្រទេសនេះ កំពុងមានសង្រ្គាមជាមួយរុស្ស៊ី។ នៅក្នុងសារមួយមានរូបបណ្ឌិតនៃទង់ជាតិអ៊ុយក្រែនដែលបត់ដើម្បីបង្ហាញបដារបស់ក្រុមណាស៊ីអាល្លឺម៉ង់។ រូបភាពនោះត្រូវបានគេដាក់ចំណងជើងថា “យើងទាំងអស់គ្នាដឹងការពិត”។ ការបង្ហោះដែលត្រូវបានលុបនៅពេលព្រឹកនោះត្រូវបានគេឃើញយ៉ាងហោចណាស់...
បរទេស៖ មេបញ្ជាការកងទ័ពការពារនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមី របស់រុស្ស៊ី ឧត្តមសេនីយ៍ឯក លោក Igor Kirillov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំការបង្កហេតុក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងការប្រើប្រាស់សារធាតុពុល ហើយនឹងរៀបចំដើម្បីបន្ទោសលើប្រទេសរុស្ស៊ី ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោក Kirillov កាលពីថ្ងៃទី២២...
សម្ដេចតេជោ មិនទទួលយក ការសុំទោសពី លោក សុន ឆ័យhttps://dap-news.com/national/2023/02/28/315489/ សម្ដេច ស ខេង តែងតាំង ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការ នគរបាលខេត្តព្រៃវែងhttps://dap-news.com/national/2023/02/28/315595/ សម្តេចតេជោ បញ្ជាឲ្យប្រធានរដ្ឋបាលព្រៃឈើ យកសត្វក្ងោកពីម្ចាស់ចិញ្ចឹម ទៅដល់ផ្ទះម្ចាស់វិញhttps://dap-news.com/national/2023/02/28/315599/ មន្ត្រីរដ្ឋបាលព្រៃឈើ យកសត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានថា គ្មានពេលណា ដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ ហេីយអ្វីដែលជាសក្ខីភាពនោះ គឺទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានការរីកចម្រើន ។ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ម៉ៃឃើល...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី បានសិក្សាយ៉ាងយកចិត្តទុកដាក់លើអាវុធរបស់លោកខាងលិច ដែលចាប់បានក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រើប្រាស់បទពិសោធន៍នេះ ដើម្បីជាប្រយោជន៍ដល់យោធារបស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខបានចង្អុលបង្ហាញក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Natsyonalnaya Oborona (National...
ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សម្រេចបានរបស់ ប.ស.ស. កាលពីព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ជាមួយអង្គភាពសោធនជាតិកូរ៉េ (NPS)។ ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាខាងលើ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានលើកឡើងថា៖ ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាររវាង ប.ស.ស. កម្ពុជា ជាមួយអង្គភាពសោធនជាតិកូរ៉េ (NPS) នាពេលនេះ គឺជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ ទៅលើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះនៃការទំនាក់ទំនងដ៏រឹងមាំ នាពេលអនាគតរវាងភាគីទាំងពីរ។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ ទៅលើបងប្អូនពលករទេសន្តរប្រវេសក៍ ដែលធ្វើការចាកចេញពីប្រទេសកំណើតរបស់ខ្លួន ដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់ មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ ។ ដូច្នេះ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តួចផ្តើមគំនិតរៀបចំ នូវ សេចក្តីថ្លែងការណ៍អាស៊ានស្តីពី ចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ានហើយត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា ការរៀបចំឱ្យមានចល័តភាព របបសន្តិសុខសង្គមនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ នៅក្នុងអាស៊ាន និងជាពិសេស លិខិតូបករណ៍ថ្នាក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធិលទ្ធភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងអាចធ្វើការជាមួយគ្នាកាន់តែមានភាពជិតស្និត ឆ្ពោះទៅរកការបង្កើតឱ្យមាននូវចល័តភាព របបសន្តិសុខសង្គម រវាងប្រទេសទាំងពីរ ពិសេស គឺសម្រេចឱ្យបាននូវចល័តភាពរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននាពេលខាងមុខ។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសជាមួយគ្នានេះដែរ បានថ្លែងថា៖ កន្លងមកប.ស.ស. កម្ពុជា មានកិច្ចសហការយ៉ាងជិតស្និតជាមួយស្ថាប័នសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការ ជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ កិច្ចសហការជាមួយអង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ដែលបានទទួលនូវការចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ ហើយការសម្រេចចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នានាពេលនេះនឹងអាចផ្ដល់នូវកិច្ចសហប្រតិបត្តិការ រវាងគ្នាទៅវិញទៅមក ឱ្យយកាន់តែជិតស្និតបន្ថែមទៀត ។ លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងទៀតថា៖ ផ្អែកតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារឆ្នាំ២០១៩-២០២៣ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករ បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ ទៅលើវិស័យសន្តិសុខសង្គម ដោយបន្តពង្រឹង ពង្រីក និងជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដល់បងប្អូនកម្មករនិយោជិតនិងមន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ឱ្យមានសង្គតិភាព និងប្រកបដោយបរិយាបន្ន។ លោក KIM CHI-MUG អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃអង្គភាពសោធនជាតិកូរ៉េ (NPS) តំណាងលោក KIM TAE-HYUN ប្រធានអគ្គនាយក និងនាយកប្រតិបត្តិ របស់អង្គភាពសោធនជាតិ (NPS) បានសម្តែងនូវការអរគុណយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការអនុវត្តការងារជាមួយគ្នាកន្លងមក។ លោក KIM CHI-MUG បានបន្តទៀតថា៖ កម្ពុជា គឺជាប្រទេសទី១ ដែលអង្គភាពសោធនជាតិកូរ៉េ (NPS) បានបង្កើនកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមូត រហូតឈានដល់ការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ៕
[Barcelona, Spain, February 27, 2023] During MWC Barcelona 2023, Huawei will be meeting with operators, industry partners, and other key opinion leaders...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សមូហភាពដឹកនាំ ដោយសហរដ្ឋអាមេរិក លោកខាងលិច ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្ត របស់ពួកគេ ចំពោះសន្តិសុខពិភពលោក ហើយទីបំផុតយកកង្វល់ របស់ទីក្រុងមូស្គូមកពិចារណា មុនពេលកិច្ចពិភាក្សា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ New START អាចត្រូវបានបន្ត ។ យោងតាមសារព័ត៌មាន...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុង សិក្សាយ៉ាង ដិតដល់នូវផែនការ សន្តិភាពដែលស្នើឡើងដោយប្រទេសចិន សម្រាប់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នមិនឃើញឱកាស សម្រាប់ដំណោះស្រាយ នយោបាយនៃជម្លោះនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាអ្នកនាំពាក្យរបស់រុស្ស៊ីលោក Dmitry Peskov បាននិយាយថា “រាល់ការប៉ុនប៉ងដើម្បីរៀបចំផែនការ...
ស្វាយរៀង ៖ លោកជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា បានថ្លែងជំរុញ ដល់មន្ទីរអប់រំខេត្តស្វាយរៀង ត្រូវបន្តលើក កម្ពស់សុខភាព អនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយយកចិត្តទុកដាក់ ការលក់ដូរក្នុងសាលារៀន ការហាត់ប្រាណ គាំទ្រសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់សិស្ស ឲ្យបានល្អប្រសើរបន្ថែមទៀត។ ថ្លែងបែបនេះ របស់លោកអនុរដ្ឋលេខាធិការ...