ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ក្រសួងការ បរទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ប្រទេសហូឡង់ ក្នុងការកំណត់ចំនួនអ្នកការទូតរុស្ស៊ីនៅក្នុងប្រទេស។ ក្រសួងការបរទេសរបស់ប្រទេសហូឡង់បានឲ្យដឹងនៅមុននេះបន្តិចថា ប្រទេសហូឡង់បានសម្រេចចិត្តកាត់បន្ថយចំនួនអ្នកការទូតរុស្ស៊ីដែលកំពុងធ្វើការនៅក្នុងប្រទេសនេះ ដោយបន្ថែមថាការកាត់បុគ្គលិក គឺដោយសារតែការចោទប្រកាន់ពីបទចារកម្ម និងការពិភាក្សាមិនជោគជ័យជាមួយរុស្ស៊ីលើលក្ខខណ្ឌនៃការដាក់អ្នកការទូត។ អ្នកការទូតរុស្ស៊ីប្រហែល ១០នាក់នឹងត្រូវចាកចេញពីប្រទេសហូឡង់ក្នុងរយៈពេលពីរសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅខែមីនា ឆ្នាំ២០២២ ប្រទេសហូឡង់បានបណ្តេញអ្នកការទូតរុស្ស៊ី ១៧ នាក់ ពីបទចារកម្ម។...
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៨នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូរ៍ទុកចោល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន១០កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖១/ឈ្មោះ...
ប៉េកាំង ៖ លោក វ៉ាង យី អ្នកការទូតជាន់ខ្ពស់ចិនបានឲ្យដឹងថា ប្រឈមមុខជាមួយ នឹងការផ្លាស់ប្តូរ និងវិបុលភាពពិភពលោក ប្រទេសចិន និងអឺរ៉ុបគួរតែពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីចាក់បញ្ចូលស្ថិរភាព បន្ថែមទៀតទៅ ក្នុងពិភពលោក។ លោក វ៉ាង យី ប្រធានការិយាល័យ គណៈកម្មាធិការកិច្ចការ បរទេស នៃគណៈកម្មាធិការមជ្ឈិមបក្ស...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែរីកស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ ល្អប្រសើរ ខណៈកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ...
ហាណូយ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Văn Giang និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលបានអញ្ជើញ មកទស្សនកិច្ចនៅវៀតណាម បានពិនិត្យកិច្ចសហប្រតិបត្តិការ របស់ក្រសួងការពារជាតិ ទាំងពីរក្នុងឆ្នាំ ២០២២ និងបានឯកភាពលើផែនការ សហប្រតិបត្តិការសម្រាប់ឆ្នាំនេះ ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ។...
ដាម៉ាស់ ៖ ប្រទេសស៊ីរី បានជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការចាំបាច់ ដើម្បីរារាំងការវាយប្រហារ របស់អ៊ីស្រាអែល និងរក្សាវាឱ្យទទួលខុសត្រូវ បន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចអ៊ីស្រាអែល សម្លាប់មនុស្សលើរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា “នៅពេលដែលស៊ីរីកំពុងព្យាយាម ព្យាបាលរបួសរបស់ខ្លួន បញ្ចុះសពអ្នកធ្វើទុក្ករកម្មរបស់ខ្លួន និងទទួលការរំលែកទុក្ខ ការអាណិតអាសូរ និងការគាំទ្រ ផ្នែកមនុស្សធម៌អន្តរជាតិ នៅចំពោះមុខការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនោះ...
បរទេស ៖ អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ការយល់ព្រមជា សាធារណៈ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការវាយ ប្រហារ របស់អ៊ុយក្រែន ទៅលើតំបន់គ្រីមៀ គឺបង្ហាញពីការ រីកលូតលាស់ នៃគោលនយោបាយ ការបរទេសផ្ទុយគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសប្រឡងជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៥កុម្ភៈ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់ គ្រាប់រ៉ុក្កែតច្រើនគ្រាប់ នៅព្រឹកថ្ងៃចន្ទនេះ ដែលជាការឆ្លើយតបទៅនឹង សមយុទ្ធដែនអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមួយថ្ងៃមុននេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា អង្គភាពកាំភ្លើងធំរយៈចម្ងាយឆ្ងាយ នៃកងទ័ពប្រជាជនកូរ៉េ (KPA) នៅផ្នែកខាងមុខភាគខាងលិច បានបាញ់គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ ៦០០ មីលីម៉ែត្រ ឆ្ពោះទៅកាន់...
វ៉ាស៊ីនតោន៖ បាតុកររាប់រយនាក់ នៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ដោយបានថ្កោលទោស តួនាទីរបស់អាមេរិកជា “ម៉ាស៊ីនសង្គ្រាម” នៅក្នុងសង្គ្រាមក្រៅប្រទេស នៅឯការជួបជុំមួយនៅមុខ Lincoln Memorial ក្នុងទីក្រុង Washington, D.C.។ ក្រុមអ្នករៀបចំបានឲ្យដឹងថា បាតុកម្មប្រឆាំងសង្រ្គាមត្រូវបានគ្រោងធ្វើ ដើម្បីតវ៉ាប្រឆាំងនឹងការហូរចូលលុយ ដ៏ច្រើនចូលទៅក្នុងអ៊ុយក្រែន ក៏ដូចជាតួនាទីរបស់អាមេរិក ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ។ សេចក្តីប្រកាសមួយបានសរសេរថា...