ហ្គូម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា នាវិកម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសនៅគ្រាដែលឧទ្ធម្ភាគចក្ររបស់ក្រុមបេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) បានរងការវាយប្រហារ ។ យន្តហោះ MONUSCO ដែលបានហោះចេញពីក្រុង Beni កាលពីរសៀលថ្ងៃអាទិត្យ ត្រូវបានគេដឹងថា បានធ្វើដំណើរទៅក្រុង ហ្គូម៉ា នៅក្នុងខេត្ត North Kivu នៅភាគឦសាន។ ក្រុម...
ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មិនអនុញ្ញាតឲ្យក្បួនធម្មយាត្រារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជួបជុំគ្នាលើសពី៥០នាក់ នៅរូបសំណាក់លោកតាឃ្លាំងមឿងជាទីកន្លែងកំណត់របស់ពួកគេ។ មូលហេតុមិនឲ្យលើស៥០នាក់នេះ ដោយសារតាមគម្រោង នឹងមានលើសពី៥០នាក់ នាថ្ងៃ៧ កុម្ភៈ។ ការមិនអនុញ្ញាតធ្វើឡើងតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ។ បើតាមលោក ខូយ រីដា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្រោយជួបប្រជុំជាមួួយអ្នកតំណាងក្បួនធម្មយាត្រាដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ជំនួយត្រូវបានបង្ហូរចេញពីទីក្រុងធំៗរបស់ប្រទេសតួកគី នៅថ្ងៃចន្ទនេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័របានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងរបស់ប្រទេសនេះ ហើយបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់រងរបួស ។ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានថ្លែងថា មនុស្សប្រហែល៩១២នាក់បានស្លាប់ និងជាង៥,៣៨៥ នាក់ផ្សេងទៀតបានរងរបួស...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៣នេះ តំណាងក្រុមហ៊ុនទេសចរណ៍ចិនជាង៣០នាក់មកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលចិនបើកឱ្យមានដំណើរទេសចរណ៍ជាក្រុមនៅក្រៅប្រទេសឡើងវិញ ។វត្តមានរបស់តំណាងក្រុមហ៊ុនទេសចរណ៍ចិននេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធរបស់កម្ពុជា។ ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន ក្នុងឱកាសទទួលស្វាគមន៍តំណាងក្រុមហ៊ុនទេសចរណ៍នោះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ប្រទេសកម្ពុជាមានប្រសាសន៍ថា ថ្ងៃទី៦ខែកុម្ភៈនេះ ជាថ្ងៃដែលរដ្ឋាភិបាលចិនបានបើកឱ្យទេសចរចិនចេញទស្សនានៅប្រទេសចំនួន២០ប្រទេសក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ ឯកឧត្តមបន្តថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រធានក្រុមហ៊ុនទេសចរណ៍ចិនជាង៣០នាក់មកពីទីក្រុង Shenzhen ប្រទេសចិន តាមជើងហោះហើរត្រង់ពី Shenzhenមករាជធានីភ្នំពេញ...
កាលពីខែកុម្ភៈឆ្នាំ២០១៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានទៅដល់ភូមិក្រីក្រចំនួន២នៃខេត្តGansu ដើម្បីសួរសុខទុក្ខពលរដ្ឋចាស់ៗនិងមហាជនក្រីក្រ។ លោកបានលើកឡើងថា បក្សនិងរដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍតំបន់ជនជាតិភាគតិចហើយនឹងផ្តល់ជំនួយនិងការគាំទ្រកាន់តែច្រើនថែមទៀត។ ចេញពីក្រុងLanzhou ទីរួមខេត្តGansu ធ្វើដំណើរទៅទិសខាងត្បូង ជិះឡានប្រហែលមួយម៉ោងក៏ទៅដល់ភូមិBulenggou ។ មុនថ្ងៃចូលឆ្នាំចិន២០២៣ ក្មេងៗក្នុងភូមិមានច្រើនជាងពេលធម្មតា។ កាលពីឆ្នាំទៅ ភូមិនេះទើបជួសជុលកែលម្អសំណង់ស្នាក់នៅ។ កាលពីឆ្នាំ២០១៣ លោក Xi Jinping...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងព្រះសង្ឃ ដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា។ ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ...
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅចំណុច ផ្លូវលេខ៩២ ស្ថិតនៅ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានជនសង្ស័យម្នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកNex ធ្វើសកម្មភាព ឆក់ខ្សែ-ក ពីក្មេងកំពុងលេងនៅមុខផ្ទះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកឪពុកក្មេងរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ...
លោកបណ្ឌិត ឈាង សុផាន់ណា ប្រធានអគ្គហេរញ្ញិកសមាគមមរតកអ្នកច្បាប់ខ្មែរ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រីង៉ូវណាំ ដោយលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ...
សៀមរាប៖ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតពេញ១ថ្ងៃ នៅថ្ងៃទី០៤ ខែកុម្ភៈ ដោយមានអ្នកចូលរួមលើសការរំពឹងទុក រហូតដល់ប្រមាណ ១ពាន់នាក់ នៅតំបន់អង្គរ ខេត្តសៀមរាប ក្រោយខកខានរយៈពេល ២ឆ្នាំ ដោយសារវិបត្តិសាកលកូវីដ១៩។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ កម្ពុជាបានឈានដល់ដំណាក់កាលទី២។ នាឱកាសអនុញ្ញាតជូនលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា ចូលជួប...