ព័ត៌មានជាតិ

ចោរឆក់ខ្សែ-ក ក្មេងកំពុងលេងនៅមុខផ្ទះសម្រេចបាន៥ថ្ងៃ មិនទាន់បានលក់ចេញជាលុយផង ត្រូវជាប់ខ្នោះដៃ អាវុធហត្ថរាជធានីភ្នំពេញ (Video)

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅចំណុច ផ្លូវលេខ៩២ ស្ថិតនៅ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានជនសង្ស័យម្នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកNex ធ្វើសកម្មភាព ឆក់ខ្សែ-ក ពីក្មេងកំពុងលេងនៅមុខផ្ទះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកឪពុកក្មេងរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ កម្លាំងជំនាញអាវុធហត្ថ ខណ្ឌសែនសុខ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ នៅចំណុច ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យ ឈ្មោះ សេង នី ហៅធូ អាយុ ៤០ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីក្មេងរងគ្រោះពិតប្រាកដមែន ក្នុងនោះអាវុធហត្ថ បានចាប់យកវត្ថុតាង ខ្សែ-ក ១ខ្សែ ដែលជារបស់ក្មេងរងគ្រោះ ប្រគល់អោយម្ចាស់ដើមវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top