កំពង់ចាម ៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញ សម្ភោធសមិទ្ធិផលនានា នៅ វត្តតុសិតារាម ហៅវត្តព្រែកសង្កែ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការ ចំពោះមន្ដ្រីនគរបាល ដែលទារលុយពីប្រជាពលរដ្ឋបន្ថែម ក្រោយពួកគាត់ ទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ត្រឡប់មកវិញ ។ ក្នុងពិធីបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និង លើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង...
បរទេស៖ អភិបាលស្តីទី លោក Evgeny Balitsky បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង លើស្ពានផ្លូវដែកមួយនៅជិតទីក្រុង Melitopol ក្នុងតំបន់ Zaporozhye នៃប្រទេសរុស្ស៊ី។ លោកបានបន្ថែមថា គ្រាប់មីស៊ីលប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិល ៤នាក់ និងរបួស ៥នាក់ផ្សេងទៀត ។...
បរទេស ៖ អាកាសយានដ្ឋាន អង់គ្លេស Fyble ដែលធ្លាប់ជាអាកាសយានដ្ឋាន អន្តរជាតិដ៏ធំបំផុតមួយ របស់តំបន់អឺរ៉ុប នោះបានប្រកាសអំពីការក្ស័យធន ហើយបន្ទាប់ពីបានតស៊ូ ដោះស្រាយបញ្ហាមួយចំនួន មួយរយៈកន្លងមក។ Flybe បានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការលក់សំបុត្រ ក៏ត្រូវបញ្ចប់ប្រតិបត្តិការហោះហើរ ក៏ត្រូវបញ្ចប់និងកំពុងត្រៀមទៅ ដល់ការប្រកាសក្ស័យធន ជាផ្លូវការ។ អាកាសយានដ្ឋាន ដែលមានទីតាំងស្នាក់ការកណ្តាល...
កាលពី៥៥ឆ្នាំមុន លោក Martin LutherKing សកម្មជនសិទ្ធិមនុស្សអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវបានគេលួចធ្វើឃាតនៅទីក្រុង Memphis រដ្ឋTennessee ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ៥៥ឆ្នាំក្រោយ នៅទីក្រុងដដែល លោកTyreNicholsបុរសអាមេរិកដើមកំណើតអាហ្វ្រិកដែលមានអាយុ២៩ឆ្នាំ ត្រូវបានប៉ូលីស៥នាក់វាយទាត់ធាក់រហូតដល់ស្លាប់ ដែលបណ្តាលឱ្យប្រជាជនទូទាំងអាមេរិកមានការខឹងសម្បារយ៉ាងខ្លាំង។ ចាប់ពីយប់ថ្ងៃទី២៧ ដល់ថ្ងៃ២៨ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាពតវ៉ានិងបាតុកម្មបានផ្ទុះឡើង នៅទីក្រុងរាប់សិបនៅអាមេរិក។ ប្រជាជនស្រែកខ្លាំងថា”បើគ្មានយុត្តិធម៌ ក៏គ្មានសន្តិសុខដែរ”...
ចំនួនអ្នកធ្វើទេសចរណ៍នៅទូទាំងប្រទេសចិន គឺ៣០៨លាននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ ក្នុងស្រុក៣សែន៧ម៉ឺន៥ពាន់៨រយ៤៣លានយាន់ប្រាក់ចិន ទំហំលក់សំបុត្រភាពយន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺ៦ពាន់៧រយ៥៨លានយាន់ប្រាក់ចិន ដែលបានកើនឡើង ១១,៨៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយចំនួនបុគ្គលិកចេញចូល ដែនដែលទទួលការពិនិត្យពីស្ថាប័នគ្រប់គ្រងអន្តោប្រវេសន៍ទូទាំងប្រទេសចិន បានកើនឡើង១២០,៥ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ល។ ទិន្នន័យនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះ ដែលចិនបានប្រកាសថ្មីបំផុតទាំងនោះ បានបង្កើតការចាប់ផ្តើមដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយ បន្ទាប់ពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ចិន ឈានចូលដំណាក់កាលថ្មី...
បរទេស៖ នៅក្នុងការវាយប្រហារ ចុងក្រោយមួយដោយប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត HIMARS ដែលផលិតនៅអាមេរិកនោះ កងកម្លាំងយោធាអ៊ុយក្រែន បានធ្វើឲ្យមានការបាត់បង់ជីវិតមនុស្សដល់ទៅ ១៤នាក់និង២០នាក់ទៀត រងរបួសនៅក្នុងអគារមន្ទីរពេទ្យ មួយកន្លែងក្នុងតំបន់ Donbass។ រដ្ឋាភិបាលទីក្រុងមូស្គូ ដែលបានចេញមកធ្វើប្រតិកម្ម ចំពោះហេតុការណ៍នេះបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងគៀវ និងរដ្ឋាភិបាលលោកខាងលិច ដែលជាអ្នកគាំទ្រពីក្រោយនោះ គឺជាអ្នកទទួលសខុសត្រូវ ចំពោះការវាយប្រហារដ៏អាក្រក់ មកលើជីវិតរបស់ពលរដ្ឋស៊ីវិលក្នុងតំបន់ Donbass ហើយនោះគឺជា...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ីស្រាអ៊ែលត្រូវបានគេដឹងថា បានបើកការវាយប្រហារតាមយន្តហោះដ្រូន ទៅលើទីតាំងរោងចក្រផលិតអាវុធ របស់ប្រទេសអ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក្តីកាសែត The Wall Street Journal បានចេញផ្សាយថា អ៊ីរ៉ង់បានហៅការវាយប្រហារនេះ គឺជាការវាយប្រហារដែល មិនទទួលបានជោគជ័យឡើយ ហើយព្រឹត្តិការណ៍នេះបានកើតឡើង នៅក្រោយបន្តិចនៅពេលដែលកិច្ចប្រជុំជាច្រើន រវាងយោធាអាមេរិក និងអ៊ីស្រាអ៊ែលត្រូវបានធ្វើឡើង។ ក្រសួងការពារជាតិអ៊ីរ៉ង់បានបញ្ជាក់ថា ស្នូរសំលេងផ្ទុះយ៉ាងខ្លាំងមួយគឺជា ដ្រូនដែលត្រូវបានបាញ់ទំលាក់...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំឱ្យមន្ដ្រីក្រោមឱវាទ សិក្សាស្រាវជ្រាវបង្កើតច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អនីតិជន ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ រក្សារហូតដល់អាយុ ១៨ឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាថ្ងៃទី៣០...
បរទេស៖ សហរដ្ឋអាមេរិក ត្រូវបានប្រភពជិតស្និទ្ធបានបញ្ជាក់ថា គឺបានប្តេជ្ញាចិត្តចំពោះការ បញ្ជូនរថក្រោះប្រភេទ M1 Abram ទៅអ៊ុយក្រែនក្នុងគោលបំណង ដើម្បីផ្តល់ការគាំទ្រពីក្រោយ ចំពោះអាល្លឺម៉ង់ដែលបានសម្រេច ចិត្តផ្តល់រថក្រោះ Leopard ទៅឲ្យអ៊ុយក្រែន។ ផ្អែកទៅលើប្រភពព័ត៌មានទាំងសងខាងអាមេរិក និងអាល្លឺម៉ង់គេជឿជាក់ថា ដំបូងឡើយអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz នៅមានការស្ទាក់ស្ទើរនៅឡើយ ក្នុងការបញ្ជូនរថក្រោះឲ្យអ៊ុយក្រែន ប៉ុន្តែដើម្បីយកឈ្នះការសម្រេចចិត្តនេះ អាមេរិកសុខចិត្តក្នុងការបញ្ជូនរថក្រោះ...