ព័ត៌មានអន្តរជាតិ

អាមេរិក សន្យាផ្តល់ការគាំទ្រអាល្លឺម៉ង់ ចំពោះកិច្ចការងារផ្គត់ផ្គង់រថក្រោះ ឲ្យអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិក ត្រូវបានប្រភពជិតស្និទ្ធបានបញ្ជាក់ថា គឺបានប្តេជ្ញាចិត្តចំពោះការ បញ្ជូនរថក្រោះប្រភេទ M1 Abram ទៅអ៊ុយក្រែនក្នុងគោលបំណង ដើម្បីផ្តល់ការគាំទ្រពីក្រោយ ចំពោះអាល្លឺម៉ង់ដែលបានសម្រេច ចិត្តផ្តល់រថក្រោះ Leopard ទៅឲ្យអ៊ុយក្រែន។

ផ្អែកទៅលើប្រភពព័ត៌មានទាំងសងខាងអាមេរិក និងអាល្លឺម៉ង់គេជឿជាក់ថា ដំបូងឡើយអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz នៅមានការស្ទាក់ស្ទើរនៅឡើយ ក្នុងការបញ្ជូនរថក្រោះឲ្យអ៊ុយក្រែន ប៉ុន្តែដើម្បីយកឈ្នះការសម្រេចចិត្តនេះ អាមេរិកសុខចិត្តក្នុងការបញ្ជូនរថក្រោះ ជួរមុខរបស់ខ្លួនគឺ M1 Abram ជាច្រើនគ្រឿងជាមុនទៅឲ្យអ៊ុយក្រែន។

កន្លងមកអាមេរិកតែងតែបានអះអាងថា M1 Abram គឺជារឿងដែលមិនអាចទៅរួចឡើយ ពីព្រោះថាវាគឺជាប្រភេទបច្ចេកវិទ្យាអាវុធ ដែលយោធាអ៊ុយក្រែន នឹងជួបផលលំបាកក្នុងការ គ្រប់គ្រងនិងថែរក្សា។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថាបន្ទាប់ពី អាមេរិកបានប្រកាសបញ្ចូនរថក្រោះ Abram ជាង៣០គ្រឿង រួចទៅហើយនោះអាល្លឺម៉ង់ បានប្រកាសផ្គត់ផ្គង់រថក្រោះ Leopard របស់ខ្លួនចំនួន ១៤គ្រឿងផ្សេងទៀត ទៅឲ្យអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023