ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា គាត់អាចបង្កើតកិច្ចព្រមព្រៀង សន្តិភាពអ៊ុយក្រែន-រុស្ស៊ី ត្រឹម២៤ម៉ោង

បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការអះអាងមួយសាជាថ្មី នៅក្នុងព្រឹត្តិការណ៍នៃការឃោសនា របស់គាត់នៅទីក្រុង New Hampshire ថាគាត់នឹងអាចបំបែកកំណត់ត្រា បង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្សីនិងអ៊ុយក្រែមិនដល់ពេល ២៤ម៉ោង ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតី។

ក្នុងគ្រានោះផងដែរអតីតប្រធានាធិបតីរូបនេះ ក៏បានធ្វើការរិះគន់ខ្លាំង ចំពោះសមត្ថភាពដឹកនាំ គោលនយោបាយបរទេសរបស់ ប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden ដូច្នេះថា៖តាមរយៈការដឹកនាំ ដែលទន់ខ្សោយគ្មានការប្រកួតប្រជែងខ្ពស់លោក Joe Biden បាននាំយើងទៅដល់គៀក នឹងសង្គ្រាមលោកលើកទី៣។

លោក Trump ក៏បានអំពាវនាវដែរថា៖ លោកនឹងអាចនាំយកសន្តិភាព ត្រឡប់មកវិញតាមរយៈកម្លាំង ដែលអាមេរិកមានហើយតាមពិត ជម្លោះរវាងអ៊ុយក្រែននិងរុស្សី គឺមិនអាចកើតឡើងបានឡើងឡើយ ប្រសិនមានវត្តមានគាត់ នៅក្នុងអគារប្រធានាធិបតីនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top