តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សេតវិមានមិនមានជំហរ សូម្បីតែនិយាយអំពីបញ្ហាសិទ្ធិមនុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើគណនី Twitter របស់លោកជាការឆ្លើយតប ទៅនឹងការអះអាងរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ចំពោះការគាំទ្រចំពោះការតវ៉ា នាពេលថ្មីៗនេះ និងសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់កញ្ញា Mahsa Amini អាយុ...
អង់ការ៉ា៖ តួកគី បានពន្យារពេលកិច្ចប្រជុំត្រីភាគី ជាមួយស៊ុយអែត និងហ្វាំងឡង់ លើការដេញថ្លៃ ការចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីការដុតច្បាប់ចម្លង នៃគម្ពីគូរ៉ា នៅក្នុងទីក្រុងស្ដុកហូម ប្រទេសស៊ុយអែត។ របាយការណ៍បានឲ្យដឹងថា កិច្ចប្រជុំត្រូវបានគេគ្រោង នឹងធ្វើនៅខែកុម្ភៈនេះ ដោយដកស្រង់ប្រភព ការទូតតួកគីអនាមិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការសម្រេចចិត្តនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីតួកគីលោក Recep...
ខេត្តកំពង់ធំ៖ ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោក បណ្ឌិត ថោង ខុន សមាជិកគណៈកម្មការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ ខែមករា ឆ្នាំ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។...
សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជាhttps://dap-news.com/national/2023/01/25/307769/ ចូលឆ្នាំចិន៤ថ្ងៃ មានភ្ញៀវទេសចរ ដើរកម្សាន្ត ទូទាំងប្រទេសជាង១លាននាក់https://dap-news.com/national/2023/01/25/307811/ ត្រឹមឆ្នាំ២០២២ អង្គការ APOPO ចូលរួមបោសសម្អាតមីន នៅកម្ពុជាបានផ្ទៃដីជាង ២៣លានម៉ែត្រក្រឡាhttps://dap-news.com/national/2023/01/25/307853/ បារាំង ត្រៀមជួយ និងពង្រឹងកិច្ចសហការ ជាមួយកម្ពុជា លើវិស័យសំខាន់ៗជាច្រើន ពិសេសផ្លូវរថភ្លើងល្បឿនលឿនhttps://dap-news.com/national/2023/01/25/307863/...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាន គណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាដល់អាជ្ញាធរ ត្រូវធានាដាច់ខាតចំពោះសុវត្ថិភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th...
ភ្នំពេញ៖ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងនូវក្ដីសង្ឃឹមថា កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែង ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកសន្តិភាព ស្ថិរភាព និងការវិលត្រឡប់មកប្រក្រតីភាពឡើងវិញ ។ ការសម្ដែងក្ដីសង្ឃឹមរបស់ប្រមុខការទូតជប៉ុនបែបនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងអំឡុងពេលលោករដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលជាង ៤ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ដែលនេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្ត ទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្នុងការរួមចំណែកដោះស្រាយ នូវទុក្ខលំបាក ការខ្វះខាតរបស់បងប្អូន ក្នុងអំឡុងពេលសម្រាលមាតុភាព។ យោងតាមរបាយការណ៍ របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា៖ គិតចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សរុបប្រមាណ ១៣៨ ៥០៣ ២០០ ០០០ រៀល ដល់កម្មការិនីសម្រាលកូន ជាសមាជិកប.ស.ស. ចំនួន ៣៤៣ ៨៨៤នាក់ ដែលមានចំនួនកូនីសរុបចំនួន ៣៤៦ ២៥៨នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរ មានចំនួន ២៣២៦នាក់ និងកូនភ្លោះបី មានចំនួន ២៤នាក់) ។ តាមរបាយការណ៍ដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា៖ ក្នុងរយៈពេលពេញមួយឆ្នាំ គឺក្នុងឆ្នាំ២០២២ កន្លងទៅ ថវិកាសរុបប្រមាណ២២ ៤៦៩ ២០០ ០០០រៀល របស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សរុបចំនួន ៥៥ ៧៧០នាក់ ដែលមានចំនួនកូនសរុប ៥៦ ១៧៣នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៣៩៣នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) មានការថយចុះជាង ១៤% បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។ គួររំលឹកឱ្យដឹងថា៖ ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ ដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករផ្ទាល់។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ៕