ព័ត៌មានជាតិ

លោកបណ្ឌិត លី សាម៉េត ជួបសំណេះសំណាល​ ជាមួយបងប្អូនកូនក្មួយ មកពីគណបក្សភ្លើងទៀន ដែលត្រូវប្រកាសបញ្ចូលជាសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ធំ៖ ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោក បណ្ឌិត ថោង ខុន  សមាជិកគណៈកម្មការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការ គណបក្សខេត្តនិងជាអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ចុះជួយ កសាងពង្រឹងសមាជិកបក្ស។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) និងថ្នាក់ដឹកនាំបានចុះជួបសំណេះសំណាល ជាមួយបងប្អូនកូនក្មួយ មកពីគណបក្សភ្លើងទៀន និងបានប្រកាសបញ្ចូលសមាជិកថ្មី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ។
ពិធីនេះគឺធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៣៤នាក់ និងមានការចូលរួម ពីអ្នកដឹកនាំ គ្រប់ជាន់ថ្នាក់ ចំនួន ១១១ នាក់ផងដែរ។

លោកបណ្ឌិត លី សាម៉េត( លោកគ្រូមា) បានមានប្រសាសន៍ឲ្យដឹងថា ការចុះជួបសំណេះសំណាល ជាមួយបងប្អូនកូនក្មួយមកពីគណបក្សភ្លើងទៀន និងប្រកាសបញ្ចូលសមាជិកថ្មីនេះ ដោយសារតែកាលពីថ្ងៃទី១២កន្លងទៅ មន្រ្តីជាន់ខ្ពស់ គណបក្សភ្លើងទៀនចំនួន៩ នាក់ បានសម្រេចចូលរួមជីវភាពនយោបាយផ្លូវការ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្ស ទើបថ្ងៃនេះ យើងបានរៀបចំ ពិធីប្រកាសជាផ្លូវការនេះឡើងតែម្តង។

លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) បាន ផ្តាំផ្ញើថា សូមឲ្យកូនក្មួយនិងប្អូនៗ ដែលបានរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះត្រង់ និងគណបក្សប្រជាជន បម្រើគោលនយោបាយ របស់គណបក្សយើង ហើយបក្សនឹងការពារយើង ព្រោះថា ចាប់ពីពេលនេះតទៅយើង ជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិភាព នឹងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លើសពីនេះ លោកបណ្ឌិត លី សាម៉េត (លោកគ្រូមា) បានរំលឹកថា «សព្វថ្ងៃនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ដល់បក្សនយោបាយ គ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួម ជីវភាពនយោបាយ និងគណបក្សប្រជាជនកម្ពុជា គឺយើងមិនរើសអើងនោះទេ ។

ជាមួយគ្នានេះ កត្តាសំខាន់ឲ្យតែបងប្អូន មានឧត្តមគតិជាតិនិងស្រឡាញ់ជាតិ ប្រជាជន ពិតប្រាកដ និង កុំយកបរទេសជាខ្នងបង្អែកនយោបាយ គឺអាចចូលរួមជាមួយ និងគណបក្សប្រជាជនបាន ដើម្បីបម្រើប្រជាជន ហើយយើងត្រូវតែរួមគ្នា ការពារសន្តិភាពនិង ការដឹកនាំរបស់សម្តេចតេជោ រួមគ្នាអភិវឌ្ឍន៍ជាតិ និងប្រជាជនឲ្យមានការរីកចម្រើនបន្តទៀត។

សូមរំលឹកថា មន្រ្តីគណបក្សភ្លើងទៀន ចំនួន៩រូប ដែលបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងទី១២ ខែមករាកន្លងទៅ បានអះអាងថា «សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទាន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ៣ជំនាន់តែម្តង»៕

To Top