ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប ៣៨ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ក្នុងរយៈពេល ៣៨ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់សម្តេចតេជោ...
ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ៥០០ ច្បាប់ ជូន...
បរទេស៖ ប្រធានាធិបតីនៃប្រទេស កូរ៉េខាងត្បូងលោក Yoon Suk Yeol កាលពីពេលថ្មីៗនេះបានព្រមានថារដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូល នឹងអាចធ្វើការបញ្ជាទិញអាវុធនុយក្លេអ៊ែរល ប្រសិនបើភាពតានតឹងជាមួយនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅតែកើនមានឡើង។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានថ្លែងកាលពីដើមខែកន្លងមកថាកូរ៉េខាងជើងនឹងធ្វើការអភិវឌ្ឍក្បាលគ្រាប់មីស៊ីលឆ្លងទ្វីបថ្មីខណៈដែលអាមេរិកនិងកូរ៉េខាងត្បូង កំពុងបន្តព្យាយាមធ្វើឲ្យកូរ៉េខាងជើងនៅដាច់ដោយឡែក។ លោក Yoon បានបន្តថា៖ប្រសិនបើកូរ៉េខាងជើងនិងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ នឹងក្លាយទៅជារឿងដែលធ្ងន់ធ្ងរជាងនេះនោះកូរ៉ខាងត្បូង ក៏នឹងចាំបាច់ត្រូវតែដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរឬជម្រើសផ្សេងទៀតក្រៅពី ទិញពីបរទេសនោះគឺការផលិតក្បាលគ្រាប់នុយក្លេអ៊ែរដោយខ្លួនឯងផងដែរ។ លោកបានបន្តថា៖ប្រសិនបើរឿង...
ឯកឧត្ដម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប ៣៨ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ក្នុងរយៈពេល ៣៨ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជួន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយអភិវឌ្ឍលើផ្លូវរថភ្លើងដែល មានស្រាប់។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញការអភិវឌ្ឍ ផលិតកម្មនិងការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនៃការនាំចេញ។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ តាមរយៈសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ដី និងផ្ទះ ដែលលោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ត្រឡប់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញ ទៅឱ្យគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។ តាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា នាយកដ្ឋានផែនការជាតិរបស់ប្រទេសស្រីលង្កានឹងប្រកាសកន្លែងគោរពបូជាចំនួន២៦កន្លែងនៅទូទាំងប្រទេសជាកន្លែងពិសិដ្ឋនៅឆ្នាំ២០២៣ ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានរដ្ឋាភិបាលបានឲ្យដឹងថ្ងៃព្រហស្បតិ៍នេះ ។ដកស្រង់សម្តីពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទីក្រុង និងលំនៅដ្ឋាន លោក Prasanna Ranatunga និងនាយកដ្ឋានព័ត៌មានបានឲ្យដឹងថា កន្លែងគោរពបូជាចំនួន១៦កន្លែងត្រូវបានកំណត់ថាជាកន្លែងពិសិដ្ឋកាលពីឆ្នាំមុន ។ នាយកដ្ឋានកំណត់តំបន់ដែលមានសារៈសំខាន់ជាតិ និងខេត្តសម្រាប់អ្នកកាន់សាសនា ឬកន្លែងដែលមានសារៈប្រយោជន៍ជាតិ បរិស្ថាន ប្រវត្តិសាស្ត្រ បុរាណវត្ថុ...
បរទេស៖អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសតួគីលោក Vasyl Bodnar បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាកិច្ចប្រជុំកំពូលសម្រាប់សន្តិភាពនៅអ៊ុយក្រែននឹងអាចប្រព្រឹត្តិទៅនៅនាថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះហើយ។ កិច្ចប្រជុំដែលនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនិងចូលរួមដោយអគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres នឹងត្រូវគេរំពឹងថាដំណើរការនៅក្នុងទីស្នាក់ការកណ្តាលនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ លោកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្រាប់ប្រទេសតួគីផងដែរដែលកន្លងមកតែងតែបានគាំទ្រចំពោះសំណើររបស់រដ្ឋាភិបាលក្រុងគៀវក្នុងការបង្កើតឲ្យបាននូវសន្តិភាពឡើងវិញសម្រាប់អ៊ុយក្រែននិងព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់តួគីក្នុងការជួយការអនុវត្តកិច្ចការងារនេះផងដែរ។ គួរឲ្យដឹងដែរថាកន្លងមកកាលពីខែវិច្ឆិកាឆ្នាំ២០២២នៅឯកិច្ចប្រជុំ G20 លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានលើកឡើងនូវចំណុចទាមទារ១០ចំណុចសម្រាប់ផែនការសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញទី 13 ខែ មករា ឆ្នាំ 2023: ជាមួយគោលបំណងដើម្បីសម្រេចក្តីស្រម៉ៃ ពលរដ្ឋកម្ពុជា ដែលចង់រស់នៅក្នុងគេហដ្ឋានប្រណិតបែបសុីវីល័យ ក៏ដូចជាគេហដ្ឋានដែលអាចរស់នៅផង និង ប្រកបអាជីវកម្មបានផង ក្នុងគម្រោង អ័រគីដេ ក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋាន ដ៏ធំជាងគេបំផុតមួយនេះ បានប្រកាសផ្តល់ជូននូវចំនួនទឹកប្រាក់នៃការចាប់ផ្តើមបង់រំលស់កាន់តែងាយស្រួលនាឱកាសចូលឆ្នាំថ្មី ប្រពៃណីចិននេះ ដោយចាប់ផ្តើមត្រឹមតែ 999$/ខែ សម្រាប់ផ្ទះអាជីវកម្ម...