ភ្នំពេញទី 13 ខែ មករា ឆ្នាំ 2023: ជាមួយគោលបំណងដើម្បីសម្រេចក្តីស្រម៉ៃ ពលរដ្ឋកម្ពុជា ដែលចង់រស់នៅក្នុងគេហដ្ឋានប្រណិតបែបសុីវីល័យ ក៏ដូចជាគេហដ្ឋានដែលអាចរស់នៅផង និង ប្រកបអាជីវកម្មបានផង ក្នុងគម្រោង អ័រគីដេ ក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋាន ដ៏ធំជាងគេបំផុតមួយនេះ បានប្រកាសផ្តល់ជូននូវចំនួនទឹកប្រាក់នៃការចាប់ផ្តើមបង់រំលស់កាន់តែងាយស្រួលនាឱកាសចូលឆ្នាំថ្មី ប្រពៃណីចិននេះ ដោយចាប់ផ្តើមត្រឹមតែ 999$/ខែ សម្រាប់ផ្ទះអាជីវកម្ម រីឯផ្ទះវីឡាភ្លោះ ចាប់ផ្តើមបង់ត្រឹមតែជាង 1200$/ខែ តែប៉ុណ្ណោះ ហើយការបង់រំលស់នេះ នឹងមិនគិតការប្រាក់រយៈពេលរហូតទៅដល់ជិត 2ឆ្នាំឯណោះ។
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173434_795-1-1024x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173430_946-1024x1024.jpg)
លោក គ្រួច សុភត្ត្រា នាយកចាត់ការទូរទៅនៃក្រុមហ៊ុន អ័រគីដេ បានមានប្រសាន៍ថា “ការបំពេញក្តីស្រម៉ៃ ជូនពលរដ្ឋកម្ពុជា ទោះបានក្នុងកម្រិតណា ក៏វាគឺជាមោទនភាពមួយសម្រាប់ការវិនិយោគពីក្រុមប្រឹក្សាភិបាលផងដែរ ហើយក្រុុមប្រឹក្សាភិបាលទាំងអស់ ក៏កំពុងសម្លឹងមើលនូវឱកាស ដែលអាចនាំក្តីស្រម៉ៃ ពលរដ្ឋកម្ពុជា រាប់ពាន់ រាប់មុឺនគ្រួសារថែមទៀត អោយក្លាយជាការពិត ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងតែបន្តកើនឡើងក្រោយកូវីដ 19។“
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173436_992-1024x731.jpg)
លោកបញ្ជាក់ផងដែរថា “ការផ្តល់ជូននេះ គឺសម្រាប់គ្រប់គម្រោងទាំងអស់របស់ អ័រគីដេ ដែលមាននៅ តំបន់ពោធិ៍ចិនតុង ក្នុងសង្កាត់ភ្នំពេញថ្មី លើផ្លូវ 105K និង តំបន់ខ័ណ្ឌជ្រោយចង្វាលើផ្លូវជាតិ 6A រួមជាមួយខនដូអ័រគីដេ នៅលើផ្លូវ 2004 ផងដែរ។
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173439_483-1024x1024.jpg)
លើសពីនេះទៀត សម្រាប់ការកក់យកគេហដ្ឋានណាមួយក្នុង គម្រោងអ័រគីដេ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 1 កម្ភៈ លោក លោកស្រីក៏នឹងទទួលបានអាំងប៉ាវដែលមានទឹកប្រាក់អាចរហូតទៅដល់ 3000$ ផងដែរ។
ហើយគ្រប់គម្រោងទាំងអស់ ក៏អនុញ្ញាតអោយអតិថិជន អាចចូលរស់នៅបានផងដែរ ក្រោយរំលស់បាន ឬបង់ 10% នៃតម្លៃផ្ទះ រីឯចំនួនទឹកប្រាក់ដែលនៅសល់ ក៏ត្រូវបានអនុញ្ញាត អោយបង់រំលស់បានក្នុងរយៈពេលយូរដោយគ្មានការប្រាក់ផងដែរ។
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173441_482-1024x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173449_410-1024x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173447_188-1024x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173443_596-1024x1024.jpg)
សូមបញ្ជាក់ផងដែរថា ផ្ទះអាជីវកម្ម អ័រគីដេ មានកម្ពស់ 3ជាន់ ទៅ 3ជាន់កន្លះ ជាមួយទំហុំស្តង់ដាសម្រាប់អាជីវកម្មគ្រប់ប្រភេទទាំងអស់ ហើយទីតាំងស្ថិតនៅលើផ្លូវរដ្ឋក៏មាន ផ្លូវធំក្នុងបុរីក៏មាន ហុំព័ទ្ធដោយទីប្រជុំជន កុះករ ងាយស្រួលប្រកបអាជីវកម្ម រីឯវីឡាភ្លោះ មានច្រើនប្រភេទ ជាមួយនឹងទំហុំ និង តម្លៃផ្សេងៗគ្នា ទាំងគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង និង អ័រគីដេ ដឹ បូតានិចសុីធី ជ្រោយចង្វា និងសំណង់គេហដ្ឋាន សាងសង់រួចជាស្រេច។
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173455_362-1024x1024.jpg)
![](https://lookingtoday.com/wp-content/uploads/2023/01/IMG_20230113_173451_970-1024x1024.jpg)
សម្រាប់ពត៌មានលម្អិតបន្ថែម លោក លកស្រីអាចទស្សនា ការិយាល័យលក់ផ្ទាល់ នៅតាមគម្រោងនីមួយៗ ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 733 333។
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)