គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ រលកនៃយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនោះ ដោយបំផ្លាញគ្រឿងបរិក្ខារថាមពល និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីមួយចំនួន ខណៈដែលរុស្ស៊ីបានបន្តការ ទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២នេះ ។...
ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា ឆ្មាំ១០នាក់ និងអ្នកទោស៤នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហារ ក្នុងពន្ធនាគារមួយ កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Ciudad Juarez ភាគខាងជើងម៉ិកស៊ិក ការិយាល័យរដ្ឋអាជ្ញារដ្ឋ Chihuahua បានរាយការណ៍ដូច្នេះ ។ ការិយាល័យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីព្រឹកថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងនៅក្នុងរថពាសដែក បានបើកការបាញ់ប្រហារទៅលើបុគ្គលិកសន្តិសុខ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានបណ្តេញលោក Pak Jong Chon ដែលជាមន្ត្រីយោធាដ៏មានឥទ្ធិពលបំផុតទី២ បន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា...
បរទេស៖ ឧត្តមសេនីយឯក Sergey Kobylash ដែលជាប្រធានបញ្ជាការដែនអាកាស រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បាននិយាយថា អាកាសចរណ៍ចម្ងាយឆ្ងាយរបស់រុស្ស៊ី នឹងបន្តមានតួនាទីនៅក្នុងប្រតិបត្តិការយោធា របស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២៣ ហើយនឹងត្រូវធ្វើទំនើបកម្មថ្មី នៃកងនាវា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Kobylash នៅថ្ងៃច័ន្ទ និងត្រូវបានដកស្រង់...
បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានព្រមានថា ប្រធានាធិបតីចិនលោក Xi Jinping មានផែនការ ដើម្បីចម្លងឱ្យពិភពលោក និងរីករាលដាលប្រភេទថ្មីនៃជំងឺ Covid-19 ។ លោកបានទទូចថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត គួរតែបិទការទទួលយក ការធ្វើដំណើរពីទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន First Post...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មី តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា “ភាពត្រឹមត្រូវខាងសីលធម៌ និងប្រវត្តិសាស្រ្ត” គឺឈរនៅខាងរុស្ស៊ី ខណៈដែលប្រទេសរបស់លោកប្រឈមមុខ នឹងការថ្កោលទោសជាអន្តរជាតិ ចំពោះការវាយលុករបស់ខ្លួន នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
គៀវ៖ យោងតាមលោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងតែបោះចោលភាពជោគជ័យ រយៈពេលពីរទសវត្សរ៍ ជាមួយនឹងសង្គ្រាមអ៊ុយក្រែន។ ការលើកឡើងរបស់លោក McFaul ធ្វើឡើងជាង ១០ ខែបន្ទាប់ពីមេដឹកនាំរុស្ស៊ី បានបើកការឈ្លានពានអ៊ុយក្រែន។ លោក ពូទីន...
ស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីជួញដូគ្រឿងញៀន និងរឹបអូសវត្ថុតាងបានមួយចំនួន។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៦និង១០នាទីព្រលប់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ស្ថិត ចំណុចខាងមុខក្លោងទ្វាវត្តគ្រួស ស្ថិតនៅចំណុចភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមលោក សោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កំលាំងរបស់លោកបានឃាត់សង្ស័យម្នាក់ ភេទប្រុស អាយុ៥៤ ឆ្នាំមុខរបរមិនពិតប្រាកដ...
នាយប់រៀបឆ្លងឆ្នាំវេលាម៉ោង២២:៤១នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ច្រកឌឿងហែមក្បែរផ្សារនាគមាស ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៨នាក់ (ស្រី០១នាក់) ដោយដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន ១២កញ្ចប់, ជញ្ជីងថ្លឹងចំនួន០២គ្រឿង,...