ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីជួញដូគ្រឿងញៀន និងរឹបអូសវត្ថុតាងបានមួយចំនួន។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៦និង១០នាទីព្រលប់ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ស្ថិត ចំណុចខាងមុខក្លោងទ្វាវត្តគ្រួស ស្ថិតនៅចំណុចភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមលោក សោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កំលាំងរបស់លោកបានឃាត់សង្ស័យម្នាក់ ភេទប្រុស អាយុ៥៤ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគ្រួសឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកវត្ថុតាងដែលរឹបអូស បានរួមមានម៉្សៅក្រាមពណ៍សថ្លាថ្នាំញៀន (មេតាំហ្វេតាមីន)ចំនួន ១៣កញ្ចប់ ធំ១កញ្ចប់ ទូរស័ព្ទចំនួន៣គ្រឿងម៉ូតូ ១គ្រឿង និងឧបករណ៍សំរាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។

លោកអធិការបានបន្តថា នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនចំនួន ១៤កញ្ចប់ ខ្លួនបានទិញពីភ្នំពេញ និងបានវេចខ្ចប់តាមរថយន្តតាក់ស៊ីផ្ញើរមកឲ្យខ្លួន។

លោកបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀនរួចមក លោកបានដឹកនាំបញ្ជាកម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលគ្រួសធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យនៅចំណុចខាងមុខក្លោងទ្វាវត្តគ្រួស និងយកមកសាកសួរតែម្តង ។

លោកបានបន្តថា សមត្តកិច្ចបានធ្វើការពិនិត្យទឹកម៉ូត ស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ទើបសមត្ថកិច្ចជំនាញកសាង សំណុំរឿងចាត់ការតាមច្បាប់ ៕

To Top