ព័ត៌មានជាតិ

មុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀនដុះស្លែក្បែរផ្សារនាគមាស ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ

នាយប់រៀបឆ្លងឆ្នាំវេលាម៉ោង២២:៤១នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ច្រកឌឿងហែមក្បែរផ្សារនាគមាស ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៨នាក់ (ស្រី០១នាក់) ដោយដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន ១២កញ្ចប់, ជញ្ជីងថ្លឹងចំនួន០២គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ខាងលើបានឲ្យដឹងថា ពួកខ្លួនបានជួញដូរ និងប្រើប្រាស់គ្រឿងញៀន អស់រយៈពេលជាយូរមកហើយ និងមានអ្នកខ្លះធ្លាប់ជាប់ពន្ធនាគារ ក៏ដូចជាចូលមណ្ឌលអប់រំកែប្រែផ្តាច់សារធាតុញៀន ឱកាសខ្ញុំ ផងដែរ។

ជនសង្ស័យទាំង០៨នាក់ត្រូវបាន កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

To Top