តូក្យូ ៖ ប្រទេសជប៉ុន និង អង់គ្លេសបានសន្យាថា នឹងធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូ សន្តិសុខរបស់ពួកគេនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលក៏បង្ហាញពីការ ព្រួយបារម្ភ ចំពោះជំហរយោធាដ៏រឹងមាំ របស់ចិន នៅក្នុងតំបន់ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស និងការពារជាតិជប៉ុន និងអង់គ្លេស បានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេ ចំពោះអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី...
ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណែតពិភពលោកឆ្នាំ២០២៣។ លោក Xi Jinping បានលើកឡើងថា យើងផ្តួចផ្តើមឱ្យតម្កល់ការអភិវឌ្ឍជាអាទិភាព កសាងសាយប័រស្ប៉េសដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅនិងមានវិបុលភាព។ យើងផ្តួចផ្តើមការរួមសុខរួមទុក្ខ កសាងសាយប័រស្ប៉េសកាន់តែមានសន្តិភាពនិងសុវត្ថិភាព យើងផ្តួចផ្តើមការរៀនសូតទៅវិញទៅមកផ្នែកអរិយធម៌ កសាងសាយប័រស្ប៉េសដែលកាន់តែមានសមភាពនិងបរិយាបន្ន។ លោក Xi Jinpingសង្កត់ធ្ងន់ថា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់កាលពីថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីព្យាយាមធ្វើឱ្យស្ថានការណ៍នៅក្នុងសង្គ្រាមស្ងប់ស្ងាត់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ ក្រោយមកនៅថ្ងៃនោះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ដែលបានចូលកាន់តំណែងនៅពាក់កណ្តាលខែកញ្ញា ក៏បានផ្លាស់ប្តូរទស្សនៈជាមួយលោក Blinken អំពីជម្លោះ ដោយសង្កត់ធ្ងន់លើការថ្កោលទោសយ៉ាងខ្លាំងរបស់ជប៉ុន ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTកាលពីថ្ងៃម្សិលមិញនេះក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងវរសេនាតូចរថក្រោះចំនួនពីរទៅកាន់ប្រទេសលីទុយអានី ហើយបង្កើតវាទៅជាកងពលតូចថ្មីមួយ រួមជាមួយនឹងក្រុមសមរភូមិ Forward Presence រួមរបស់ណាតូ ដែលឈរជើងរួចហើយនៅក្នុងប្រទេសបាល់ទិក។ អង្គភាពថ្មីនេះ ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៥នឹងមានបុគ្គលិកយោធាសរុបចំនួន៤៨០០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារក្រសួងបាននិយាយថា កងវរសេនាតូចរថក្រោះ២០៣និងកងវរសេនាតូចថ្មើរជើងមេកានិច១២២នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសលីទុយអានី”។ អង្គភាពរថក្រោះថ្មីដែលជាលទ្ធផលនឹងត្រូវបានដាក់ឈ្មោះថា Tank Brigade ៤២ហើយកងទ័ពបន្ថែមនឹងចូលរួមជាមួយអង្គភាពណាតូ ដែលដឹកនាំដោយអាល្លឺម៉ង់នឹងត្រឡប់មកវិញ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ត្រូវបានដាក់ឱ្យដំណើរការ។ គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះមានកងទ័ពប្រហែល១៧០០នាក់មកពីប្រទេសសមាជិកណាតូចំនួន៦ដែលឈរជើងនៅក្នុងតំបន់ប្រទេសបាល់ទិកហើយប្រមាណជា ប្រហែលពាក់កណ្តាលនៃពួកគេគឺជាសមាជិកកងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់រដូវរងាដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្តទៀតថា៖ ខណៈដែលប្រទេសនេះរៀបចំសម្រាប់ការផ្តាច់ភ្លើងទ្រង់ទ្រាយធំ ដោយសារតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនោះទីក្រុងមូស្គូបានចាប់ផ្តើមកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកលើស្ពានគ្រីមៀ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Die Welt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ លោក Kuleba បានបង្ហើបថា...
ភ្នំពេញ៖អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ លើកឡើងថា ការចាប់ផ្តើមយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤ គឺជារឿងល្អដែលអាចឲ្យយើងធ្វើបណ្តើរកែលម្អបណ្តើរ ដើម្បីទទួលបាននូវភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ទាំងភាគីនិយោជក និងភាគីនិយោជិត។ ទន្ទឹមនេះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករនិយោជិតឲ្យចំទៅនឹងការងារដែលពួកគេកំពុងធ្វើស្រាប់ គឺជារឿងចាំបាច់ដែលវាជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ។ លោកពន្យល់បន្ថែមថា ការបណ្តុះបណ្តាលជំនាញបន្ថែមឲ្យចំដល់កម្មករនិយោជិតនេះ...
បរទេស៖ ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃនៅឆ្នាំនេះនឹងស្វាគមន៍សមាជិកថ្មីបំផុតនៃឧស្សាហកម្មយានយន្តអគ្គិសនី (EV) គឺ ក្រុមហ៊ុន SMOGO Holding Ltd មកពីប្រទេសចិន។ ក្រុមហ៊ុននេះផលិតកង់អគ្គិសនី (EV) ម៉ាក SMOGO , ផលិតអាគុយ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។ យោងតាមសារព័ត៌មាន The Nation របស់ថៃ...
ភ្នំពេញ ៖ លោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុន China MCC22 Group Corporation របស់ចិនដែលមានចំណាប់អារម្មណ៍ចូលមកសិក្សា និងវិនិយោគនៅកម្ពុជា។ លោក គង់ វិមាន បានស្វាគមន៍បែបនេះនាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China MCC22 Group...
បរទេស៖ អង្គការណាតូបានប្រកាសថា ខ្លួននឹងផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុបឬហៅកាត់ថា CFE បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយពណ៌នាថាវាជាយន្តការដែលប្រើប្រាស់ លែងកើតទៅហើយចំពេលមានការប្រឈមមុខជាមួយប្រទេសលោកខាងលិច។ សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩០ ដោយប្លុកសូវៀត និងសមាជិកណាតូក្នុងខែចុងក្រោយនៃសង្រ្គាមត្រជាក់។ វាបានដាក់កម្រិតលើចំនួនរថក្រោះ រថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះដែលឈរជើងនៅអឺរ៉ុប។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខណៈពេលដែលកិច្ចព្រមព្រៀងដំបូងបានជួយដល់ស្ថិរភាពក្របខ័ណ្ឌសន្តិសុខនៅអឺរ៉ុបនោះ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្រោយមកបានចាប់ផ្តើមរំលងការរឹតបន្តឹងខ្លាំងពេក រួមទាំងដោយការទទួលស្គាល់សមាជិកថ្មីជាដើម។...
បរទេស៖ យោងតាមការដកស្រង់របស់ RT ពីកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថាក្រុមហ៊ុនចក្រភពអង់គ្លេសជាង១០០ក្រុមហ៊ុន បានសារភាពថាបានរំលោភលើទណ្ឌកម្ម របស់ចក្រភពអង់គ្លេសប្រឆាំងនឹងរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។ សរុបមក ក្រុមហ៊ុនចំនួន១២៧បានបង្ហាញដោយស្ម័គ្រចិត្តដល់រដ្ឋាភិបាលចក្រភពអង់គ្លេសថាពួកគេបានបំពានលើទណ្ឌកម្មដែលទាក់ទងនឹងប្រទេសរុស្ស៊ីគិតត្រឹមថ្ងៃទី១៧ខែឧសភា នេះបើយោងតាមការឆ្លើយតបទៅនឹងសំណើសេរីភាពព័ត៌មានដែលទទួលបានដោយក្រុមហ៊ុនច្បាប់ Pinsent Masons ។ ការបង្ហាញនេះត្រូវបានធ្វើឡើងចំពោះការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុឬOFSIដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុលោមតាមទណ្ឌកម្ម និងការសង្ស័យថាមានការបំពាន។ ក្រុមហ៊ុនអង់គ្លេសអាចកាត់បន្ថយការពិន័យរបស់រដ្ឋាភិបាលដោយស្ម័គ្រចិត្តទទួលយកការបំពាន និងសហការជាមួយការស៊ើបអង្កេត។ គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងឡុងដ៍បានដាក់ទណ្ឌកម្មប្រឆាំងទៅនឹងបុគ្គល និងក្រុមហ៊ុនដែលមានទំនាក់ទំនងនឹងរុស្ស៊ី ជាង១៦០០នៅក្រោមការរឹតបន្តឹង...